-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយសាររំលែកទុក្ខទូលថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ចំពោះព្រះមរណភាពរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ

-
ជនសង្ស័យ៩នាក់ ប្រេីកាំបិតតាំងតោកាប់យុវជនម្នាក់ឲ្យរបួសធ្ងន់ ត្រូវនគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវចាប់វាយខ្នោះ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីដោយចេតនាមានស្ថានទំងន់ទោស (ប្រើកាប់បិតតាំងតោកាប់ជនរងគ្រោះរងរបួសជាទំងន់) បង្កឡេីងនៅវេលាម៉ោង២០ៈ០០នាទី ថ្ងៃទី២៨ ខែ១១ ឆ្នាំ២០២១ នៅចំនុចផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ខណៈជនរងគ្រោះកំពុងសំរាកនៅមន្ទីរពេទ្យកាលម៉ែត្រ។
-
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថ្វាយសារចូលរួមរំលែកទុក្ខចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ នាយករដ្ឋមន្រ្តីឡាវ នៅវិមានសន្តិភាព

-
ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប

កំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។
-
ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតអាឡឺម៉ង់ និងឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី អញ្ជើញទស្សនះកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា

-
ឯកឧតុ្តមរដ្ឋមន្ត្រី អ៊ិត សំហេង អនុញ្ញាតឲ្យប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍ សេវាកម្ម ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍

-
ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែធ្នូ

ភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងធ្វើទ្បើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖