-
ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមគ្រប់ទិដ្ឋភាពរបស់ ស.ស.យ.ក. គឺជាតឹកតាងមិនអាចប្រកែកបានដែលបង្ហាញពីការជឿជាក់លើភាព វិជ្ជមាន និងការជឿជាក់លើសក្តានុពលរបស់យុវជនកម្ពុជាក្រោម ការដឹកនាំរបស់ រាជរដ្ឋាភិបាល

-
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង

-
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជន អាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ

-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវដកហូតដីព្រៃលិចទឹក ដកហូតដីព្រៃ ដែលជនខិលខូច ទន្ទ្រានកាន់កាប់

-
យុវជនក្រៅប្រព័ន្ឋ ១២៦ នាក់ ទទួលបានអំណោយ អង្ក ត្រីខកំប៉ុង ទឹកត្រី ទឹកបរិសុទ្ឋ មីជាតិ និងថវិកាមួយចំនួន

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ (អាគារភ្លោះឆៃណាថោន) នៅខេត្តព្រះសីហនុ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ (អាគារភ្លោះឆៃណាថោន) ដែលមានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
-
ស្ថាប័នសារព័ត៌មាន ចំនួន១៦ស្ថាប័ន នៅកម្ពុជា ចូលរួមក្នុងដំណើរ ទស្សនកិច្ចសារព័ត៌មានរយៈពេល៥ ថ្ងៃ ក្នុងខេត្តព្រះសីហនុ ដើម្បី ផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេច បាននៅខេត្តជាប់មាត់សមុទ្រមួយនេះ

ក្នុងក្របខណ្ឌ នៃការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ក្រសួងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានមួយ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ព្រមទាំងធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់សមុទ្រ និងចូលរួមយកព័ត៌មាននៅក្នុងមហាសន្និបាតសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ហើយកម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម បានថ្លែងឱ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។ អ្នកសារព័ត៌មានសរុបចំនួន ៣០ រូបមកពី ១៦ ស្ថាប័នព័ត៌មាននៅកម្ពុជា បានចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៥ ថ្ងៃនេះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានដែលដឹកនាំដំណើរទស្សនកិច្ចនេះបានថ្លែងថា ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជនបានឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន…
-
ខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គឺជាខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២១)។ គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕
-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រារព្ធពិធីអបអរខួបលើកទី៤៣ នៃថ្ងៃកំណើតខ្លួន

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៃស.ស.យ.ក. រាជធានីភ្នំពេញ។ ពិធីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតស.ស.យ.ក. នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ *ទី១៖ ដើម្បីរំលឹកខួប នៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា*ទី២៖ អបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក*ទី៣៖ បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកា សមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ សូមជម្រាបជូនថា ក្រោយមហាសន្និបាតលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឲ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង…
