-
អ្នកសារព័ត៌មានចំនួន ៣០ រូបមកពី ១៦ ស្ថាប័នព័ត៌មាន ចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៥ថ្ងៃនៅខេត្តព្រះសីហនុ

រាជធានីភ្នំពេញ៖ ក្នុងក្របខណ្ឌនៃការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ក្រសួងបរិស្ថានដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានមួយពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដីខេត្តព្រះសីហនុដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ព្រមទាំងធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់សមុទ្រ និងចូលរួមយកព័ត៌មាននៅក្នុងមហាសន្និបាតសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្នរយៈពេល៤៤ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣នាក់, ជាសះស្បើយ២០នាក់, ស្លាប់ចំនួន ៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

-
រសៀលនេះកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម៉ូដឺណា ជិត ២០ម៉ឺនដូស ពីមជ្ឈមណ្ឌលកូវ៉ាក់

-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ នៅខេត្តព្រះសីហនុចាប់ពី ថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១

-
អ្នកធាក់ស៊ីក្លូ ៣០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ទទួលបានអំណោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកាមួយចំនួនថែមទៀត ខណៈដែលរដូវរងានឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
-
ឯកឧត្តម វង សូត ជម្រុញយុវជនឲ្យបន្តវេន ដោយពង្រឹងសមត្ថភាព និងចំណេះដឹង

ត្បូងឃ្មុំ៖ ឯកឧត្ដម វង សូត ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ បានផ្តាំឲ្យសមាជិក គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននីមួយៗ ត្រូវលេីកទឹកចិត្តដល់យុវជនតាមភូមិឃុំដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ដេីម្បីបន្តវេនឈរឈ្មោះ ជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ខាងមុខ នេះ។
-
ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឆ្នាំ២០២០ បេក្ខជនមានជិត១០០០នាក់ ជ្រើសរើសយកចំនួន៥៩នាក់

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនិងបេក្ខជនជិត១០០០នាក់ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។
-
ឯកឧត្តម លី ធុជ បានដឹកនាំប្រមុខការទូតរងនៃអូស្រ្តាលី និងតំណាងUNDPប្រចាំកម្ពុជា ចុះពិនិត្យមើលចម្ការមីននិងស្វែងយល់ ពីសកម្មភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (មានវីដេអូ)

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បាន ដឹក នាំ តំណាងម្ចាស់ជំនួយ នៃប្រទេសអូស្ត្រាលី និង តំណាងUNDP ប្រចាំកម្ពុជា ដើម្បីចុះ ពិនិត្យ មើលពីលទ្ធផល ក្នុងការបោស សម្អាត មីន របស់ក្រុមប្រតិបត្តិករវនៃអង្គភាពកម្ចាត់មីនកម្ពុជាCMACភូមិភាគ២ ស្ថិតនៅ ចម្ការមីនក្នុងភូមិគោករការ ឃុំដូនបា ស្រុក គាស់ក្រឡ ខេត្ត បាត់ដំបង ថ្មីៗកន្លងទៅនេះ។
-
អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ នៅខែធ្នូ ខាងមុខនេះ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គររួមមាន ខាងមុខប្រាសាទអង្គរវត្ដ ប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹគុណអង្គរ» ដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ ក៏ដូចជាប្រាង្គប្រាសាទបុរាណទាំងអស់ ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិនាពេលនេះ។