-
សេចក្តីសម្រេច របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកធ្វើដំណើរចូលកម្ពុជា

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,១២៧,៨៥៦នាក់ (គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា)

-
ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១ចំនួន ២,៧៥៩,៨៤៤នាក់, លើកទី២ចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញចំនួន ១,០៣៥,២៣០នាក់

ភ្នំពេញ ៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,៧៥៩,៨៤៤នាក់, ចាក់លើកទី២ បានចំនួន ២,៧៣២,៣៨០នាក់ និងដូសជំរុញចំនួន១,០៣៥,២៣០នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ។
-
នៅព្រឹកនេះ សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចូលរួមអបអរសាទរខួបលើកទី៤៣

ភ្នំពេញ៖ សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់ស.ស.យ.ក. សមាជិក សមាជិកា របស់យើងគ្រប់ៗរូបនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ “ស្មារតី២ធ្នូ” ជាពិសេសគឺស្មារតីនៃការលះបង់របស់សមាជិក សមាជិកាម្នាក់ៗ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។ មហាក្រុមគ្រួសារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទាំងអស់គ្នា ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយប្តេជ្ញាបន្តថែរក្សា ការពារសុខសន្តិភាព ដើម្បីការរីកចម្រើន និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពី មោទនភាពដែលបានក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា៕
-
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីដំណើរផ្លូវរយៈពេល៩ឆ្នាំ របស់ ស.ស.យ.ក.

នៅលើគេទំព័រ Facebook របស់ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ។ ក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។ ការចូលរួមរបស់សមាជិក សមាជិក ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានធ្វើអោយ ស.ស.យ.ក. ក្លាយជានិមិត្តរូបនៃវេទិកាជំរុញមោទកភាពជាតិ។ ឯកឧត្តម ថែមទាំងបានបញ្ជាក់ពី ការផើ្តមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន៕
-
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្ត( មានវីដេអូ )

-
លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១

-
ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ និង តំណាងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ ចុះសួរសុខទុក្ខព្រមទាំងបាននាំយក អំណោជាគ្រឿងឧបភោគបរិភោគ ចែកជូនពលករខ្មែរ ចំនួន៤២គ្រួសារ ស្មើ ១២៦នាក់)

នៅថ្ងៃទី ២៧ វិច្ឆិកា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវប្រទេសថៃបានសហការជាមួយអាជ្ញាធរ ខេត្តសាកែវ និង តំណាងមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិពលករ (Labour Rights Promotion Network Foundation) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ដែលពួកគាត់កំពុងធ្វើចត្តាឡីស័កតាមផ្ទះ ព្រមទាំងបាននាំយក អំណោយឧបត្ថម្ភមានដូចជា អង្ករ ត្រីខកំប៉ុង ទឹកដោះគោ បាយកញ្ចប់ នំប៉័ង ទឹកសុទ្ធ និងសម្ភារ:មួយចំនួនទៀត ចែកជូនពួកគាត់នៅតាមខ្នងផ្ទះចាំចំការចំនួនប្រាំពីរកន្លែង (៤២គ្រួសារ ស្មើ ១២៦នាក់) ដើម្បីជួយសំរាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយ សារការរីករាលដាលជម្ងឺ កូវីដ-១៩។ បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងរំលឹកបន្ថែមដល់ បងប្អូនខ្មែរទាំងអស់ត្រូវចេះថែទាំសុខភាពជាប្រចាំ ព្រោះជម្ងឺកូវីដ-១៩ មិនទាន់បាត់នៅឡើយ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរ ក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាកុល ឬជែល មិនត្រូវទៅកន្លែងណា ដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច ព្រមទាំង អនុវត្តតាមវិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ។ដោយ/សួង ពិសិដ្ឋ
-
ឥណ្ឌូណេស៊ីគាំទ្រជំរុញទេសចរណ៍វ៉ាក់សាំង និងជើងហោះហើរត្រង់មកកម្ពុជា

-
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដង្ហែរសពមហាឧបាសិកា ស ស៊ន់ ពីគេហដ្ឋានខណ្ឌសែនសុខ ឆ្ពោះមកកាន់ឈាបនដ្ឋានក្នុងបរិវេណវត្តបុទមវត្តី នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ
