-
អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ក្នុងក្រុងកំពង់ចាម សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម អញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ នៃអតីតCNRP ចំនួន៥ រូប ដឹកនាំដោយឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម ។
-
សម្តេចតេជោ អនុញ្ញាតឱ្យ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលបំពេញទស្សនកិច្ចនៅកម្ពុជាចូលជួបសម្តែងការគួរសម

-
អាជ្ញាធរខេត្តបាត់ដំបងនិងអន្តរក្រសួងពាក់ព័ន្ធដឹកនាំសមត្ថកិច្ចនិងមន្ត្រីជំនាញចុះពិនិត្យមើលដឺព្រៃលិចទឹកតំបន់៣ ដែលត្រូវបានទន្ទ្រាននិងបំផ្លាញកាន់កាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមឯកនៃស្រុកឯកភ្នំ (មានវីដេអូ)

ក្រោយពីមានកិច្ចប្រជុំបន្ទាន់ជាបន្តបន្ទាប់រវាងអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងថ្នាក់ដឹកក្រសួង ជាពិសេសជាមួយឯកឧត្តមឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ តាម រយៈប្រព័ន្ធបញ្ជូនរូបភាពZoom។ និងកិច្ចប្រជុំផ្ទាល់មុខជាមួយនិងមន្ត្រីជំនាញអន្តរក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម
-
គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃទី០២ ខែធ្នូ ដើម្បីប្រជុំវិសាមញ្ញ នីតិកាលទី៤ លើសេចក្តីព្រៀងច្បាប់ចំនួន៣

-
តំណាង UNDP ថ្មីប្ដេជ្ញាបន្តសហការជាមួយកម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនានា

តំណាង UNDP ថ្មីប្រចាំកម្ពុជា បានលើកឡើងជាការប្ដេជ្ញាថា UNDP នឹងបន្តកិច្ចសហការជាមួយកម្ពុជា និងបន្តការគាំទ្រដល់កិច្ចការជាច្រើន ដើម្បីរួមចំណែកជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យនានា។ ការលើកឡើងបែបនេះ ធ្វើឡើងកំឡុងពេលដែលលោកស្រី អាលីសា ឆាគ័រ តំណាងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួសមជាមួយ រដ្ឋមន្រ្តីក្រសួងផែនការ។
-
ព្រៃលិចទឹកជាង ១០០ហិកតា នៅខេត្ដសៀមរាប ត្រូវជនខិលខូចកាប់ទន្ទ្រានយកដី

សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានរកឃើញព្រៃលិចទឹកជាង ១០០ហិកតា នៅខាងជើងបឹងទន្លេសាប ស្ថិtនៅក្រុងសៀមរាប ត្រូវបានក្រុមជនខិលខូចចូលកាប់ទន្ទ្រានវាទយកដីធ្វើជាកម្មសិទ្ធិឯកជន និងសង្ស័យធ្វើការជួញដូរ ។ ការលើកឡើងបែបនេះ ក្នុងគ្រាដែលអាជ្ញាធរខេត្ដ ដឹកនាំដោយ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប ចុះប្រតិបត្ដិការពិនិត្យព្រៃលិចទឹករយៈពេលមួយថ្ងៃ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
-
សេចក្តីជូនដំណឹងលេខ៤៨២ សជណ.អគឧ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការអនុញ្ញាតអោយបើកដំណើរការអាជីវកម្មខារ៉ាអូខេ(KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ

-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុញ្ញាតិអោយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើមសម្ដេច បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមយកឱកាសនេះដង្ហែរតាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងសម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរឯកឧត្តមដែលត្រូវបានរដ្ឋាភិបាលវៀតណាមតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានសម្ដែងការជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត សូមទទួលបានជោគជ័យត្រចះត្រចង់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសការចូលរួមចំណែកបន្តរឹតចំណងមិត្តភាពប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត និងថាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជួបពិភាក្សាការងារ និងដោះស្រាយកិច្ចការផ្សេងៗជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត។ ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានចូលរួមសម្ដែងមរណទុក្ខដ៏ក្រៀមជាមួយសម្ដេចនិងក្រុមគ្រួសារចំពោះការបាត់បង់បងស្រីជាទីគោរពស្រលាញ់របស់សម្ដេច ដែលទទួលមរណភាពកាលពីពេលកន្លងទៅថ្មីៗនេះ ហើយជាមួយគ្នានេះឯកឧត្តម ក៏បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចផងដែរ។ ឯកឧត្តម បានជម្រាបសម្ដេចក្រឡាហោម ថាចឯកឧត្តមផ្ទាល់ពិតជាមានកិត្តិយសណាស់ដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបសម្ដេច ថាក្នុងរយៈកាលកន្លងមកនេះ ឯកឧត្តម…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ឆ្នាំ២០២២កម្ពុជាគ្រោងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដានៅតាមខេត្តមួយចំនួនបន្ថែមទៀត

ខេត្តព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដានៅតាមបណ្ដាខេត្តមួយចំនួនទៀតក្នុងឆ្នាំ២០២២ខាងមុខ ស្របពេលដែលទីតាំងចាក់សំរាមមានស្តង់ដានៅខេត្តព្រះសីហនុបានកំពុងដាក់ឲ្យដំណើរការកាលពីថ្មីៗកន្លងមក។
-
កិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តតាកែវ

ចក្ខុវិស័យ៤របស់រាជរដ្ឋាភិបាល គឺមនុស្ស ទឹក ផ្លូវ ភ្លើង។ ដូចនេះ អទិភាពដំបូង គឺធនធានមនុស្ស ដែលមានចំណេះដឹង និងមានសុខភាពមាំមួន ផ្តើមចេញពីការទទួលបាននូអាហារូត្ថម្ភល្អតាំងពីទារកក្នុងផ្ទៃ។ នេះជាការលើកឡើងរបស់ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តតាកែវ ដែលត្រូវបានរៀបចំធ្វើនៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ គា សុភូ អភិបាលរងខេត្តតាកែវ ។ ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសុខាភិបាល បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងៈ ទី១. ផ្សព្វផ្សាយយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩–២០២៣ និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ៩៣៤ សជណ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងទី២. ពិភាក្សាលើសេចក្តីព្រៀងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង…