-
កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍

-
រឿងអ្នកទោសវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែងលួចរត់៖សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យធ្វើអធិការកិច្ច

ភ្នំពេញ:ករណីអ្នកទោសចំនួន៧នាក់ នាំគ្នាវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែងលួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើងនេះ ដោយសម្តេចបញ្ជាក់ថា ហើយពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ។
-
គ.ជ.ប៖រយៈពេល៣០ថ្ងៃ មានប្រជាពលរដ្ឋជិត៣៣ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញៈរយៈពេល៣០ថ្ងៃ គិតគឺចាប់ពីថ្ងៃទី១២ ខែតុលា មកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជិត៣៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជាង១៥ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)នៅថ្ងៃនេះ។
-
រដ្ឋបាលរាជធានីភ្នំពេញប្រកាសកែសម្រួលអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនានៅរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញប្រកាសកែសម្រួលអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានការសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕
-
សេចក្តីជូនដំណឹងលេខ ៤៤០៤ មន.សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នទាំងប្រាំបី

-
ឯកឧត្តម ម៉ៅ ធនិន ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត

-
រដ្ឋមន្ត្រីទេសចរណ៍ ណែនាំមន្ត្រីជំនាញថ្នាក់ក្រោមជាតិអំពីការរៀបចំលក្ខណសម្បត្តិឱ្យបានហ្មត់ចត់ ដើម្បីត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញ ដែលរាជរដ្ឋាភិបាលគ្រោងអនុញ្ញាតឱ្យបើកឡើងវិញក្រោយថ្ងៃ៣០ វិច្ឆិកា ២០២១

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឱ្យក្រុមមន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តរៀបចំលក្ខណសម្បត្តិឱ្យបានហ្មត់ចត់ ដូចជា ត្រូវសហការចុះត្រួតពិនិត្យទីតាំងអាជីវកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវិធានសុវត្ថិភាពទេសចរណ៍ វិធានការសុខាភិបាល ក៏ដូចជាបទដ្ឋានគតិយុត្តនានា ដើម្បីត្រៀមបើកអាជីវកម្មម៉ាស្សា
-
ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ចីកញ្ចប់ទស្សនកិច្ចចាក់វ៉ាក់សាំង” ជូនដល់ប្រតិបត្តិករទេសចរណ៍

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ចីកញ្ចប់ទស្សនកិច្ចចាក់វ៉ាក់សាំង” ជូនដល់ប្រតិបត្តិករទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍សរុបចំនួន ៩៦រូប។
-
លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ត្រូវបានដោះលែងចេញពីពន្ធនាគារនៅរសៀលថ្ងៃនេះ

-
គណបក្សបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនចុះឈ្មោះ និង ប្តឹងតំណាងស្ថាបនិកទៅតុលាការ

ក្រសួងមហាផ្ទៃបានបដិសេធចំពោះសំណើសុំចុះបញ្ជីគណបក្ស បេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ។រិតតែធ្ងន់ជាងនេះគឺបានសម្រេចឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនា ទុច្ចរិតក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឲ្យខូចគុណភាពនិងសម្រេចដាក់ ពាក្យប្តឹងតំណាងស្ថាបនិកគគណបក្សបេះដូងជាតិ ទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។