-
រយៈពេល២៩ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង៣២ម៉ឺននាក់

-
អ្នកទោសម្នាក់ទៀតហើយ ជាជាតិឡាវ ដែលជាមេក្លោងហែកគុក នៅខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបបាន, សរុបមកដល់ ពេលគឺចាប់ខ្លួនបាន៤នាក់ នៅសល់៣នាក់ទៀត

អ្នកទោសម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈអ្នកទោស៣នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់។ សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ឈ្មោះ ចាក់លី ចឺតាលី ជនជាតិឡាវ ដែលជាប់ទោសមួយជីវិត រឿងបទល្មើសជួញដូរគ្រឿងញៀន អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកានេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានអះអាងថា អ្នកទោសនេះ គឺជាមេក្លោងក្នុងការផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយក្រហាយទឹក និងនៅក្នុងព្រៃថែមទៀតផង។ សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ហើយគិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស៤នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ៣នាក់ទៀត នៅបន្ដគេចខ្លួន តែសមត្ថកិច្ចនៅតែបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕ ម៉ា វិន
-
លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង

-
អង្គបុរេជំនុំគណ:កម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំបន្ត

-
សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់ ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា

-
អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរស្រុកសមត្ថកិច្ចមូលដ្ឋាននិមួយៗ និង លោកមេឃុំ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យល្អ និងពិនិត្យស្រង់បញ្ជីទំនាស់នៅក្នុងមួលដ្ឋានខ្លួន មកឲ្យខេត្ត

-
ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យឧបការី អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងសហការី ចូលជួបពិភាក្សាការងារ

-
សមាជិក សមាជិកា ស.ស.យ.ក ចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)

-
អង្គការ WCS និង រដ្ឋបាលជលផលពិនិត្យសុខភាពអណ្តើកហ្លួងប្រចាំឆ្នាំចំនួន២០៥ក្បាល

-
សេចក្តីជូនដំណឹងលេខ ៤៥៧ សជណ អគឧ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២
