-
ពលករធ្វើចត្តាឡីស័ក នៅមណ្ឌលកូបធំ ក្រុងប៉ោយប៉ែត២៥នាក់ ផឹកអាល់កុលលាយភេសជ្ជះ អូអ៊ិឈិ ពុលស្លាប់៧នាក់

ពលករចំនួន២៥នាក់បានពុល ខណៈបានលួចលាក់ផឹកភេជ្ជៈផ្សំចូលគ្នារវាងអាល់កុលអាយ លាយជាមួយទឹកភេសជ្ជៈអូអិឈឺក,ទឹកក្រួច។ ក្នុងនោះ៧នាក់បានស្លាប់, កាលពីរសៀលថ្ងៃទី១១ខែវិច្ឆិកា ទោះបីជាបានបញ្ជូនទៅមន្ទីពេទ្យ៣កន្លែងផ្សេងគ្នាមានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី នៅខេត្តបន្ទាយមានជ័យ និងទៅមន្ទីរពេទ្យនៅខេត្តសៀមរាប។ នេះបើតាមប្រភពព័ត៌មានអោយដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក កូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចចម្រុះ រួមទាំងក្រុមគ្រូពេទ្យ និងអ្នកជនរងគ្រោះក្នុងករណីពុលនេះបានអោយដឹងថា៖ ករណីពុលធ្ងន់ធ្ងរនេះ ដោយសារក្នុងចំណោមពលករ ដែលនិយមពិសារស្រាមិនសូវខកខានទាំងនោះបានលួចផឹក នូវការចាក់ផ្សំចូលគ្នារវាងអាល់កុលអាយ លាយជាមួយទឹកភេសជ្ជ:អូអិឈឺក នឹងទឹកក្រូច… ។ ករណីនេះ ប្រភពព័ត៌មានបានបង្ហើបថា ៖ ពលករខ្លះបានលួចផឹកតាំងពីថ្ងៃបុណ្យឯករាជ្យ(ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១ ) ។ លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរបានចុះមកពិនិត្យ ស្រាវជ្រាវបន្ថែមជាមួយសមត្ថកិច្ចផ្សេងទៀត ករណីពុល អាល់កុលអាយលាយ នឹងទឹកអូអ៊ីឈីក ទឹកក្រូច របស់ពលករដែលបញ្ជូនមកមណ្ឌលចត្តាឡីស័ក…
-
អ្នកទោសម្នាក់ទៀតហើយ ក្នុងចំណោម៧នាក់ ដែលហែកគុករត់ នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន, សរុប៥នាក់ដែលចាប់បានមកវិញ

អ្នកទោសម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈអ្នកទោស២នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។ សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ឈ្មោះ ហន វិមាន ជាប់ទោស២៧ឆ្នាំ រឿងលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើទារុណកម្ម និងអំពើឃោឃៅ, អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោស៥នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ២នាក់ទៀត នៅបន្ដគេចខ្លួន តែសមត្ថកិច្ចបន្ដយ៉ាងស្រាវយ៉ាងយកចិត្តទុកដាក់៕
-
សម្ដេចតេជោ ហ៊ុន សែន ដោយណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំពិធីជួបជុំ សាសនា និងការជួបជុំផ្សេងៗ ប៉ុន្តែត្រូវរក្សាគម្លាតជាមូលដ្ឋាន

-
ឯកឧត្តម យូ ស៊ុនឡុង រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ចុះរៀបចំទីកន្លែងសម្ភោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ

-
ក្រុមការងារថ្នាក់ជាតិ ជំរុញឲ្យយុវជនចូលរួមសកម្មភាពសង្គម នយោបាយ និងសេដ្ឋកិច្ច

កណ្តាល ៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ទទួលបន្ទុកយុវជន ថា យុវជនគឺជាកំលាំងមុតស្រូច ក្នុងការចូលរួមសកម្មភាព សេដ្ឋកិច្ចសង្គម នយោបាយ ក្នុងនោះយុវជនត្រូវចូលរួមឲ្យបានសកម្ម ណែនាំដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃជម្ងឺកូវីដ ១៩ ជាពិសេសជម្រុញលើកទឹកចិត្តឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ ២០២២ ខាងមុខនេះ ។….
-
អ្នកនាំពាក្យក្រសួងការបរទេស ឆ្លេីយតបចំពោះការដាក់ទណ្ឌរបស់សហរដ្ឋអាមេរិក មកលេីមន្ត្រីយោធាកម្ពុជា

-
កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់ ២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។ សេចក្តីថ្លែងការណ៍កម្ពុជា បានបញ្ជាក់ថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួង រតនាគារ សហរដ្ឋ អាមេរិក និងក្រសួង ការបរទេស សហរដ្ឋ អាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយ ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃ អគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស និង នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការ កងទ័ព ជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឃតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការ អនុវត្ត ច្បាប់ Global…
-
សម្ដេចតេជោហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យផែនការការរៀបចំ នៃប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
-
អង្គការមូលនិធិបង្ការរបួសអាស៊ី AIP សហការជាមួយដៃគូពាក់ព័ន្ធ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលបំប៉នដល់គ្រូបង្កោលស្តីពី “ការបើកបរប្រកបដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាព”

ភ្នំពេញ៖ គោលបំណងនៃសិក្ខាសាលានៅថ្ងៃនេះ គឺដើម្បីធ្វើការបណ្តុះបណ្តាលគ្រូបង្គោលអោយពួកគាត់អាចមានចំណេះដឹងបន្ថែម ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលនៃការបើកបរប្រកបដោយសុវត្ថិភាព ហើយនឹងការបើកបរដោយសេដ្ឋកិច្ចភាព។ ក្រោយចូលរួមសិក្ខាសាលានេះហើយ ពួកគាត់នឹងមានលទ្ធភាពចែករំលែកការបណ្តុះបណ្តាលបន្តទៅដល់បងប្អូនអ្នកបើកបរដឹកជញ្ជូនកម្មករនិយោជិតយើង (ការដឹកជញ្ជូនរួម) នៅតាមបណ្តារោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
-
លោក រ៉ុង ឈុន មេខ្លោងបំភ្លៃរឿងព្រំដែន នឹងត្រូវដោះលែងនៅថ្ងៃនេះ
