-
អំណោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១១៩០គ្រួសារ នៅ៦ទីតាំង នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្ដម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គឺម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារ បានចែកអំណោយស្បៀងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១ ១៩០គ្រួសារ នៅ៦ទីតាំង ដែលមកពីសង្កាត់ទឹកថ្លា អូរអំបិល ព្រះពន្លា ក្រុងសិរីសោភ័ណ និងឃុំបត់ត្រង់ ស្រុកមង្គលបូរី នារសៀលថ្ងៃទី១ខែតុលាឆ្នាំ២០២១។ ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍ថា៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ រួមទាំងទឹកជំនន់ គ្រោះរំាងស្ងួត ខ្យល់ព្យុះកន្ត្រាក់ និងគ្រោះថ្នាក់ជាយថាហេតុ។ ឯកឧត្ដម អ៊ុ រាត្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ អំណោយផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន អង្ករ២០គក្រ មី១កេស…
-
ស្នងការរាជធានីភ្នំពេញ ណែនាំឱ្យគ្រប់អង្គភាពទាំងអស់បន្សាបឱ្យបានទាន់ពេលវេលាព័ត៌មានមិនពិតមានលក្ខណៈញុះញង់

ភ្នំពេញៈឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឱ្យបានល្អ ដើម្បីម្បីបន្សាបឱ្យបានទាន់ពេលវេលានូវរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បង្កឱ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាព។
-
ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក សរសើរកម្ពុជាលើការគ្រប់គ្រង និង ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ឈានទៅបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ដែលជាគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតឈានដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មឡើងវិញ ដើម្បីស្តារដល់សេដ្ឋកិច្ចជាតិ។ ការសរសើរនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅក្នុងជំនួបពិភាក្សាការងារមួយចំនួនរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលសម្រេចបានជាង ៨៣ភាគរយធៀបនឹងចំនួនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ១៦លាននាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលដែលកម្ពុជាសម្រេចបាននេះ ជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ ព័ត៌មានជោគជ័យលើការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការវ៉ាក់សាំងនេះ បានធ្វើឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន សម្តែងការសាទរ ហើយពួកគេចាត់ទុកនេះជាសញ្ញាដ៏ល្អសម្រាប់កម្ពុជា ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន។ ក្រៅតែពីបញ្ហាខាងលើនេះ ជំនួបតាមប្រព័ន្ធវីដេអូនេះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន បានពិភាក្សាផ្តោតសំខាន់លើការងារអាទិភាព…
-
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ»

-
ឧត្តមសេនីយ៍ត្រី ភោក សៅ ថ្លែងថា មិនថាយោធិនមានឋានន្តរស័ក្តិ ថ្នាក់ណានោះទេ បើធ្វើឲ្យបាត់ ឬខូចខាតទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋរួមនៅក្នុងអង្គភាព គឺត្រូវតែទទួលខុសត្រូវ

-
លោក នុត ពុធដារ៉ា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯមថ្មី

-
លោកជំទាវ ចម និម្មល បើកវគ្គបណ្តុះបណ្តាលស្តីពី ល័ក្ខខ័ណ្ឌស្តង់ដារពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ

-
កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំលើកទី៥ នៃប្រទេសសមាជិកអាស៊ានបូកបី (THE FIFTH ASEAN PLUS THREE EDUCATION MINISTERS MEETING)

-
គ្រូបង្រៀនកម្ពុជាចំនួន ៤០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀនពីចម្ងាយពី សាធារណរដ្ឋ កូរ៉េ

-
ក្រសួងការងារ បានសម្តែងនូវមោទកភាពក្រៃលែង ចំពោះប្អូនៗ និស្សិត ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យផលិតដ្រូនមនុស្សជិះបាន ដែលអាចចាត់ទុកថា នេះជាស្នាដៃដំបូង បំផុតសម្រាប់កម្ពុជា ដែល មានក្រុមនិស្សិតដូចជាប្អូនៗបានរៀបចំបង្កើតដ្រូននេះឲ្យចេញជា រូបរាងឡើង(មានវីដេអូ)
