-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៩ចំណុចក្នុងសារលិខិត អបអរ សាទរ ក្នុង ឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរ ជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រោមប្រធានបទ៖«ចូលរួមគាំទ្រ ថែទាំ សុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្ត ប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅ កម្ពុជា» (មានវីដេអូ)

-
គណៈឃោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជា ជួបប្រជុំជាមួយគណៈឃោសនាអប់រំនៃបក្សកុម្មុយនីស្ដវៀតណាម

ភ្នំពេញៈនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈឃោសនាអប់រំចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ង្វៀង ត្រុង ងា លេខាមជ្ឈិម និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមតាមប្រព័ន្ធវីដេអូ។
-
វពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ អញ្ជើញទៅពិនិត្យឈ្មោះ ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់

-
ឯកឧត្តម ប៉ាន សូរស័ក្តិ ទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC)

-
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតចូលមកដល់ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បាននាំយកនូវទេយ្យ-ទេយ្យវត្ថុ គ្រឿងឧបភោគនិងបច្ច័យមួយចំនួនប្រគេនដល់វត្តមួយចំនួនក្នុងក្រុង-ស្រុក

-
ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជិនពីង អបអរសាទរខួបឆ្នាំទី៧២

-
ក្រុមតំណាងកម្ពុជា APG ESPORT នឹងចូលរួមការប្រកួត PUBG MOBILE PRO LEAGUE SEA CHAMPIONSHIP S4

រាជធានីភ្នំពេញ៖ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA Championship S4 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ គួរបញ្ជាក់ថាPMPL SEA Championship S4 គឺជាការប្រកួតជើងឯកថ្នាក់តំបន់របស់ PUBG ដែលនឹងមានក្រុមខ្លាំងៗនៅអាស៊ីអាគ្នេយ៍។ នៅក្នុងការប្រកួតបន្ទាប់ APG ESPORT នឹងត្រូវប្រកួតជាមួយក្រុមមកពី ៥ ប្រទេសផ្សេងទៀតរួមមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ដោយក្រុមទាំង ១៦ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ PMPL SEA Championship នៅខែវិច្ឆិកា។ ក្រុមដែលឈ្នះការប្រកួតនេះនឹងឈានទៅដល់ការប្រកួតចុងបញ្ចប់ PUBG MOBILE Global Championship 2021 ដែលរួមមានក្រុមកំពូលទាំង ៣ ដែលកំពុងប្រជែងដណ្តើមពានរង្វាន់ជើងឯកពិភពលោក។ APG…
-
អាជ្ញាធរខេត្តព្រះវិហារ បិទខ្ទប់ផ្សារកំពង់ប្រណាកជាលើកទី២ ក្រោយរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចប្រកាសបិទខ្ទប់ ផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិសាស្ដ្រភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាលើកទី២ ដែលការបិទខ្ទប់នោះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១តទៅ ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ការសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាកជាលើកទី២នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី (Delta)។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវបន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទាំងអស់គ្នាចៀសផុតពីជំងឺកូវីដ-១៩ ៕
-
សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសម្នាក់ ក្នុងបទចោទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទម្ងន់ជាង ៣១ក្រាម !

ដោយ ៖ ឡុង សំបូរ ខេត្តព្រះវិហារ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទម្នាក់ ពីបទ «រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ នាល្ងាចថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២១ ។ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ៣០កញ្ញានេះថា ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ ជាត ភា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រោយសវនាការអស់ពេល ១ថ្ងៃ ដែលជននេះត្រូវបានចោទពីបទ «រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន»។ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា…
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៣៧០,៨៣៨នាក់ (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៣៧០,៨៣៨នាក់។ ក្នុងរួមមាន១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩០៥,៦៦៦នាក់២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦០,១១៨នាក់៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៧០៥,០៥៤នាក់នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕