-
កម្មវិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ

-
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ចំនួនពីរ

-
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំការលើ និងដាក់ចេញនូវវិធានការ ៧ចំណុច

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្ត ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
-
សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយក ទេយ្យវត្ថុ ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (មានវីដេអូ)

-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពី ការចែកចាយ ឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo សម្រាប់សាធារណជន(មានវីដេអូ)

-
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យដោះលែងយានយន្ត ២២៩គ្រឿង ដែលក្រសួងសាធារណការឃាត់ទុករយៈពេល១ឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ (មានវីដេអូ)

-
ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្អាកប្រារព្ធដោយសារការគំរាមកំហែងពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ សម្តេចតេជោមានប្រសាសន៍ថា “ រក្សាជីវិតឱ្យគង់ ធ្វើបុណ្យពេលណាក៏បាន (មានវីដេអូ)

-
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពិគ្រោះយោបល់ដៃគូសន្ទនា

-
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម – វប្បធម៌អាស៊ានលើកទី២៦

-
អភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់កងកម្លាំងនៅតាមបន្ទាត់ព្រំដែនគោក ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការថែរក្សានូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គម និងពីបរិបទសង្គមថ្មី ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ

ក្នុងឱកាសរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការស៊ីវិល ថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័ន មន្ទីរនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្ត និងតំណាងដៃគូចងសម្ព័ន្ធមេត្រីភាពជាមួយ ទីបញ្ជាការ នៃ កងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន និងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ស្ថិត ក្នុងភូមិសានៃស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីចុះសាកសួរសុខទុក្ខ ដល់កងកម្លាំងវរៈនគរបាលទាំង២ ខាងលើ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្បាំ២០២១នេះ។ ដោយបានពាំនាំនូវ គ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ នំអន្សម និងថវិកាមួយចំនួន ដើម្បីជូនដល់អង្គភាពនិងកងកម្លាំងផ្ទាល់ដៃទាំង២ ខាងលើនេះផងដែរ។ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយនិងកងកម្លាំវរៈនគរបាលការពារព្រំដែនគោកទាំង២អង្គភាពខាងលើឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានសំដែងការនឹករលឹកនិងថ្លែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបាននិងកំពុង តែឈរជើងនៅជួរមុខ តាមបន្ទាត់ព្រំដែនគោក ស្ថិតក្នុងភូមិសាស្ត្រ របស់ ខេត្តបាត់ដំបងដោយបានពាំនាំនូវបណ្តាំផ្ញើនិងពីការសាកសួរទុក្ខរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានិងជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដែលតែងតែផ្សារភ្ជាប់ពីសុខទុក្ខជាមួយកងកម្លាំងនិងប្រជាពលរដ្ឋក្នុងខេត្តកន្លងមក។…