Category: ព័ត៌មានជាតិ

  • មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទឹកចិត្ត ក្រុមនិស្សិតផលិតដ្រូន នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា

    មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទឹកចិត្ត ក្រុមនិស្សិតផលិតដ្រូន នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា

    ភ្នំពេញ៖ ជាការលើកទឹកចិត្ត ចំពោះស្នាដៃប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់និស្សិតដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង និងសប្បុរសជន ដែលមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកឧកញ៉ា ឡេង ប្រុស អញ្ជើញសំណេះសំណាល និងផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកាជាទឹកប្រាក់ ចំនួន ១៥,០០០ដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់លើការស្រាវជ្រាវ​បន្ថែមរបស់ក្រុមនិស្សិតដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតដ្រូននេះឡើង។ ឯកឧត្តម ហេង សួរ បានសម្តែងនូវមោទនភាពក្រៃលែង ចំពោះប្អូនៗនិស្សិត ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យនេះឡើង ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជាដែលមានក្រុមនិស្សិតដូចជាប្អូនៗបានរៀបចំបង្កើតដ្រូននេះឲ្យចេញជារូបរាងឡើង។​ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា យើងធ្លាប់តែឃើញប្រទេសអភិវឌ្ឍន៍ ដែលមានវិទ្យាសាស្ត្ររីកចម្រើនខ្លាំងនោះ បង្កើតដ្រូនប្រភេទនេះ ដើម្បីបម្រើសេចក្តីត្រូវការផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មដទៃផ្សេងទៀត ប៉ុន្តែបើយើងក្រឡេកមកមើលការរៀបចំដ្រូនរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ពិតជាមិនចាញ់ដ្រូន​ដែលបង្កើតឡើងដោយបណ្តាប្រទេសរីកចម្រើនខាងបច្ចេកវិទ្យាទាំងនោះផងទេ។ ភាពច្នៃប្រឌិត កើតចេញពីការប្រឹងប្រែងស្រាវជ្រាវ​ពីសំណាក់ប្អូនៗនិស្សិតទាំងនេះ ព្រមទាំងទទួលបានការណែនាំចង្អុលបង្ហាញពីសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជាផងដែរនោះ ឯកឧត្តម ហេង សួរ រំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗបន្ថែមទៀត នឹងកើតចេញជាផ្លែផ្កា មានភាពទំនើប ទាន់សម័យ ដើម្បីបម្រើតម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង…

  • ផ្សារព្រៃខ្មែរ ប្រឈមនឹងការបិទខ្ទប់ជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងស្រុករលាប្អៀរ

    ផ្សារព្រៃខ្មែរ ប្រឈមនឹងការបិទខ្ទប់ជាបណ្ដោះអាសន្ននៅពេលខាងមុខនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងស្រុករលាប្អៀរ

    កំពង់ឆ្នាំង៖ បន្ទាប់ពីអ្នកកើតជំងឺកូវីដ-១៩ បានកើនឡើងគួរឲ្យកត់សម្គាល់ នៅតាមបណ្ដាស្រុក មួយចំនួន ក្នុងនោះក៏មានផ្សារព្រៃខ្មែរ ក្នុងស្រុករលាប្អៀរផងដែរ ទើបនៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលបានចុះយកសំណាកលើអាជីវករលក់ដូរនៅផ្សារព្រៃខ្មែរ ដែលមានទីតាំងជាប់នឹងមណ្ឌលសុខភាពព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ តាមការបញ្ជាក់ពីមន្ត្រី នៃមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាពយកសំណាក នៅរសៀលនេះ បានឲ្យដឹងថា ជាលទ្ធផលនៃការយកសំណាក លើតេស្តរហ័ស (មិនទាន់ប្រកាសជាផ្លូវការ ) លើអាជីវករក្នុងផ្សារព្រៃខ្មែរ ចំនួនជាង ១៥៤នាក់ កឃើញអ្នកមានវិជ្ជមានជាង ៣៤នាក់។ អាជីវករ វិជ្ជមានកូវីដ១៩ ទាំងនោះត្រូវបានយកទៅដាក់ឲ្យសម្រាកនៅមណ្ឌលព្យាបាលវិទ្យាល័យទឹកហូត ស្រុករលាប្អៀរ ចំណែកអ្នកពាក់ព័ន្ធ ជាមួយអាជីវករខាងលើត្រូវ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ប្រភពដដែលបានបន្តថា ដោយសារស្ថានភាពអាជីវករនៅតែបន្តមកយកសំណាកនៅរសៀលថ្ងៃដដែលនេះនិងដោយសារចប់ម៉ោង មន្ត្រីជំនាញបានផ្អាកការយកសំណាក​ជាបណ្ដោះអាសន្ននិងរង់ចាំបន្តយកសំណាកនៅព្រឹកស្អែកថ្ងៃទី ៣០ ខែកញ្ញា ជាបន្តទៀត។សូមបញ្ជាក់ដែរថាលទ្ធផលនៃការធ្វើតេស្តរហ័សដែលចេញដោយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានថ្មីចំនួន ១០៩នាក់ក្នុងនោះស្លាប់ ២នាក់ គឺអ្នកភូមិព្រៃខ្មែរ ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងនេះតែម្ដង ៕សុខ…

  • គោលដៅទេសចរណ៍ខេត្តកែបត្រូវតភ្ជាប់ជាមួយខេត្តតំបន់ឆ្នេរផ្សេងទៀត ទើបអាចប្រកួតជាមួយប្រទេសជិតខាងបាន

    គោលដៅទេសចរណ៍ខេត្តកែបត្រូវតភ្ជាប់ជាមួយខេត្តតំបន់ឆ្នេរផ្សេងទៀត ទើបអាចប្រកួតជាមួយប្រទេសជិតខាងបាន

    កែប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង។ ការថ្លែងបែបនេះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត ដែលធ្វើឡើងដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូខន់ហ្វេរិនផង។ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្របធានលេខាធិការនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួងក៏បានសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម។ លោកបានបន្តថា ក្នុងបរិបទវិបត្តិកូវីដ-១៩នេះ កម្ពុជាមិនអាចយកគោលដៅតែមួយទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ ពោលគឺចាំបាច់ទាមទារឱ្យមានការរៀបចំគោលដៅជិតៗគ្នាជាគោលដៅរួមតែមួយ តួយ៉ាងដូចជាតំបន់ឆ្នេរសមុទ្រដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់ដែរថា «ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែង​ភាពទាក់ទាញជាមួយប្រទេសជិតខាង»។ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើពីអង្គប្រជុំ លើការសហការជាមួយរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរទាំងនោះ…

  • ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហៀនកូវីដ-១៩ Wondfo ដល់សាធារណជន

    ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហៀនកូវីដ-១៩ Wondfo ដល់សាធារណជន

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានជូនដំណឹងដល់សាធារណជនពីការ ចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ និងប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាននាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ប្រភេទដូចខាក្រោម៖ ១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ…

  • គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ថវិកាធានារ៉ាប់រងសង្គមជិត ១០០លានរៀលជួន គ្រួសារសពអតីតយុទ្ធជន ១០គ្រួសារ

    គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ថវិកាធានារ៉ាប់រងសង្គមជិត ១០០លានរៀលជួន គ្រួសារសពអតីតយុទ្ធជន ១០គ្រួសារ

    ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធាគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងលោកជា គឿន អនុប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានអញ្ជើញប្រគល់ថវិកាជិត១០០លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១០គ្រួសារ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅផ្នែកសឹករងស្ទឹងសែន សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក ជា គឿន អនុប្រធានមន្ទីរ និងលោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ឋជនខេត្តកំពង់ធំ បានឲ្យដឹងថា ថវិកាដែលគ្រួសារសពអតីតយុទ្ធជននីមួយៗ ទទួលបាននេះ មានការខុសគ្នា តាមឋានន្តរសក្ដិ និងរយៈពេលនៃការបម្រើការងាររបស់អតីតយុទ្ធជន ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ប្រាក់ធានារ៉ាប់រងសង្គម របស់រាជរដ្ឋាភិបាល ចំនួន ៩០.០៧៣.៥៦០រៀល សម្រាប់ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១០គ្រួសារ និងបានសម្តែងនូវការសោកស្ដាយ ចំពោះការបាត់បង់អតីតយុទ្ធជន ដែលធ្លាប់រួមរស់ជាមួយគ្នានៅក្នុងសមរភូមិនាសម័យសង្គ្រាមកន្លងមក និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ឧត្ដមសេនីយ៍…

  • សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យវត្ថុ ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គង់នៅវត្តបទុម វតីរាជវរារាម

    សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យវត្ថុ ប្រគេនថ្វាយ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គង់នៅវត្តបទុម វតីរាជវរារាម

    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានចាត់លោក ឌួង អេលីត នាយកពិធីការ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុ ប្រគេនថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ គង់នៅវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ)។ ទេយ្យវត្ថុរួមមាន៖ អង្ករ ១០០គីឡូក្រាម, មីជាតិ ១០កេស, ត្រីខ ២កេស, ទឹក្រូច ១០កេស, ទឹកត្រឡាច ៥កេស, ទឹកគូលេន ៥កេស, ទឹកសណ្តែក ៥កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ១កេស, អូវ៉ាន់ទីន ២កេស, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកបរិសុទ្ធ…

  • ពលរដ្ឋជាង ៨ពាន់គ្រួសារ ក្នុងក្រុងស្រុកចំនួន៥ របស់ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះជាង ១ពាន់គ្រួសារ រងផលប៉ះពាល់ធ្ងន់ធ្ងរ និងត្រូវជម្លៀសចេញពីផ្ទះ

    ពលរដ្ឋជាង ៨ពាន់គ្រួសារ ក្នុងក្រុងស្រុកចំនួន៥ របស់ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារទឹកជំនន់ ក្នុងនោះជាង ១ពាន់គ្រួសារ រងផលប៉ះពាល់ធ្ងន់ធ្ងរ និងត្រូវជម្លៀសចេញពីផ្ទះ

    បន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ ៨ពាន់គ្រួសារ នៅក្នុងឃុំ-សង្កាត់ចំនួន៣០ នៃស្រុកក្រុងចំនួន៥ របស់ខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានជាង១ពាន់គ្រួសាររងគ្រោះខ្លាំងជាងគេ រ ហូតត្រូវបានជម្លៀសចេញពីផ្ទះ។ នេះបើតាមបញ្ជាក់របស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៣៤,៣៨៥នាក់ ខណៈជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១,៩២៩គ្រួសារ ក្នុងនោះមានកុមារ ១,១៩៤នាក់ បណ្តាលឱ្យប៉ះពាល់ផលដំណាំស្រូវ ២៥,២២៣ហិចតា, ដំឡូង ២២២ហិចតា, ដំណាំគួបផ្សុំ ៧៩ហិចតា, សត្វពាហនៈ ១០៣ក្បាល សាលារៀនចំនួន ២២, វត្តអារាមចំនួន៩ និងទឹកហូរកាត់ផ្លូវចំនួន ៥៤១កន្លែង ស្មើនឹង ២២៧,៣៣៤ម៉ែត្រ។ តាមរបាយការណ៍ បានបញ្ជាក់ថា សម្រាប់ក្រុងស្រុកទាំង៥ ដែលរងផលប៉ះពាលខ្លាំងជាងគេ រួមមាន៖*ទី១. ក្រុងសេរីសុភ័ណ មាន៧សង្កាត់…

  • រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បុកម៉ូតូពីក្រោយ បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់

    រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បុកម៉ូតូពីក្រោយ បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បេីកបុកពីក្រោយនិងកិន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH -2101 ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1149 បើកមកពីក្រោយជ្រុលទៅបុក និងកិនបណ្តាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ឆៃហួត និងប៊ុនធី

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សោកស្តាយចំពោះការ ផ្តើមបង្កើត ច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដោយតំណាងរាស្រ្តអាមេរិក និងជឿថា នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយប្រធានាធិបតី ចូ ប៉ៃដិន នោះទេ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សោកស្តាយចំពោះការ ផ្តើមបង្កើត ច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដោយតំណាងរាស្រ្តអាមេរិក និងជឿថា នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយប្រធានាធិបតី ចូ ប៉ៃដិន នោះទេ

    ភ្នំពេញ ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ឯកឧត្តមជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ការលើកឡើងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ត្រូវបាន លោក Alan Lowenthal តំណាងរាស្រ្តអាមេរិក អះអាងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ត្រូវបានរដ្ឋសភាអាមេរិកអនុម័ត ប៉ុន្តែលោកមិនបានបង្ហាញបន្ថែមឡើយថា សេចក្តីស្នើច្បាប់នេះនឹងទៅដល់ដៃព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិកនៅពេលណានោះទេ។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា នេះជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ «H.R 4686» ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង…

  • ស.ស.យ.ក ទីស្តីការគណៈរដ្ឋមន្រ្តី សម្រេចបានជោគជ័យក្នុងការផ្គត់ផ្គង់ឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

    ស.ស.យ.ក   ទីស្តីការគណៈរដ្ឋមន្រ្តី  សម្រេចបានជោគជ័យក្នុងការផ្គត់ផ្គង់ឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

    ស.ស.យ.ក ទីស្តីការគណៈរដ្ឋមន្រ្តី សម្រេចបានជោគជ័យក្នុងការផ្គត់ផ្គង់ឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម