-
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ចុះហត្ថលេខាផែនការកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (មានវីដេអូ)

-
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែតុលា ភ្លៀងនឹងបន្តធ្លាក់ពីតិច ទៅបង្គួរ ដោយកម្ពុជាទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ (មានវីដេអូ)

-
លទ្ធផលនៃកិច្ចប្រជុំ និងចុះហត្ថលេខាលើផនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន

-
សម្តេចក្រឡាហោម ស ខេង នាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ក្នុងកិច្ចប្រជុំ និងពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះផងដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃភាគីទាំងពីរ ដែលរួមមាន៖ ភាគីកម្ពុជាមានវត្តមានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធ។ ដោយឡែកភាគីសាធារណរដ្ឋប្រជាមានិតចិន មានការចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អគ្គនាយករងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន និងតំណាងការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងមន្ត្រីទំនាក់ទំនងទំនាក់ទំនងកិច្ចការប៉ូលីស នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាកព័ន្ធផងដែរ៕ដោយ-រ៉ាវុធ
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,២៧៣,២៦៣នាក់ (គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,២៧៣,២៦៣នាក់។ ក្នុងរួមមាន១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៩៤,០០៦នាក់២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៥៦,៧៤៩នាក់៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៦២២,៥០៨នាក់នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
-
អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួន ទៀតចេញពីតំបន់ក្រហម

សៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តសៀមរាប បង្ហាញថា ផែនការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង១០០គោលដៅ។ លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ដែលជាកងកម្លាំងសហការនៅតាមមូលដ្ឋាន ដោយបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំង សម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ បទបញ្ជានៃការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញនៅចុងសប្តាហ៍ទី២ ខណៈរដ្ឋបាលខេត្ត បានបន្តកំណត់សង្កាត់ចំនួន ៤ នៃក្រុងសៀមរាប ស្ថិតក្នុងតំបន់ក្រហម និងបានដកភូមិមួយចំនួនចេញពីតំបន់ក្រហម មកជាតំបន់លឿងទុំបណ្ដោះអាសន្នវិញ។ គួររំលឹកដែរថា ក្នុងសប្តាហ៍ទី១កន្លងទៅ វិធានរដ្ឋបាលដែលត្រូវបានអនុវត្ត គឺត្រឹមតែការឃាត់ទុកមធ្យោបាយធ្វើដំណើរដែលបានធ្វើចរាចរណ៍ល្មើសបំរាម…
-
ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុប្រជុំផ្សព្វផ្សាយអំពីនីតិវិធីប្រតិបត្តិសេវាកម្មទេសចរណ៍ដែលត្រៀមបើកដំណើរការឡើងវិញដោយសុវត្ថិភាព

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា(SOP)សម្រាប់អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុដើម្បីជាការត្រៀមបើកដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញ។ការអនុវត្តតាមវិធានសុវត្ថិភាពនេះនឹងធ្វើអោយណើសេវាទេសចរណ៍អាចបញ្ចៀសឬការពារបាននូវហានិភ័យពីជំងឺកូវីដ១៩និងឈានទៅស្តារសេដ្ឋកិច្ចសង្គមដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកន្លងមកនេះ។នៅរសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនិងផ្នែកពាក់ពន្ធ័ក៏បានចុះពិនិត្យនិងអបរំណែនាំបន្ថែមនៅតាមទីតាំងសេវាកម្មទេសចរណ៍ទាំងឡាយក្នុងមូលដ្ឋានក្រុងព្រះសីហនុ ដើម្បីអោយប្រតិបត្តិករទេសចរមានការយល់ដឹងនិងចូលរួមប្រតិបត្តិអោយបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេចរណ៍, វិធានសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ”។ពិធីនេះបានធ្វើនៅខេត្តព្រះសីហនុ ក្រុមវត្តមានលោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ទូីរ អង្គភាពក្រោមឱវាទខេត្តជាច្រើនទៀតផងដែរ។ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍ មានប្រសាសន៍បើកការផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP)ជូនចំពោះអាជ្ញាធរនិងប្រតិបត្តិករណ៍ទេសចរណ៍ពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើអោយមានការយល់ដឹងបន្ថែមអំពីការការពារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបានដោយគ្មានហានិភ័យ។នីតិវិធីប្រតិបត្តិការស្តង់ដារអប្បបរមា(SOP) មានសារៈសំខាន់សម្រាប់ការយល់ដឹងមូលដ្ឋានដល់មន្ត្រី និងវិស័យឯកជន ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍អាចដំណើរការបានប្រកបដោយគុណភាពនិងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១។ដើម្បីធានាបានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ក្នុងការបើកដំណើការអាជីវកម្មទេសចរណ៍ឡើងវិញនេះ លោក គឹម សេរីរដ្ឋ បានរំលឹកណែនាំប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាលស្របជាមួយនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន“៣ការពារ ៣កុំ”អោយបានខ្ជាប់ខ្ជួនបំផុត។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអទិភាពមួយក្នុងការជម្រុញនិងអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា “តារារះនៅទិសនិរតី”និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។ខេត្តព្រះសីហនុ ក៏ជាខេត្តឧស្សាហកម្មគំរូពិសេសពហុបំណងតែមួយគត់ដែលមានសក្តានុពលបំផុតមានការទាក់ទាញអ្នកវិនិយោគពហុវិស័យ។ដោយសារកត្តាសក្តានុពលនេះ វិនិយោគិនជាច្រើនបានចូលមកបណ្តាក់ទុននៅខេត្តព្រះសីហនុក្នុងនោះឧស្សាហកម្មទេសចរណ៍ សេវាកម្មទេសចរណ៍ក៏មានចំនួនគួរកត់សំគាល់ផងដែរ។ការបើកដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញនេះនឹងធ្វើអោយស្ថានភាពសេដ្ឋកិច្ចឈានទៅរកភាពល្អប្រសើរឡើងវិញនិងបានផ្តល់ឱកាសការងារដល់ពលរដ្ឋផងដែរ។តាមរយៈការបណ្តុះបណ្តាលផ្សព្វផ្សាយនេះនឹងបានផ្តល់ការយល់ដឹងបន្ថែមទៀតដល់ម្ចាស់សេវាកម្មទេសចរណ៍ទាំងឡាយដើម្បីទប់ស្កាត់បាននូវហានិភ័យពីការឆ្លងជំងឺកូវីដ១៩…
-
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អួនចំនួន ៧កន្លែង ក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌

កំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសជលផល ប្រទះឃើញការធ្វើនេសាទដោយរបាំងសាច់អួននៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង និង ស្រុកបរិបូណ៌ ចំណុចក្បាលកោះទន្លា ឃុំប្រឡាយមាស ស្រុកកំពង់លែង និងចំណុចកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។ ក្នុងករណីបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនខាងលើនេះជាលទ្ធផលកម្លាំងសមត្តកិច្ចយើងសម្រេចបានរួមមាន របាំងសាច់អួនចំនួន ៧កន្លែងប្រវែង ៣៥០ម៉ែត្រ លូសាច់អួនចំនួន ១២ មាត់ បង្គោលចំនួន ១២០ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៣០គីឡូក្រាមចូលបឹងទន្លេសាបវិញ ។ ក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះដែរ បានប្រើប្រាស់កម្លាំងសរុប ១០នាក់មធ្យោបាយ ០២ គ្រឿង ។ នៅក្នុងឱកាសនោះផងដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង…
-
ប្រមុខការពារជាតិ៖អគ្គបញ្ជាការ គឺប្រចាំការទាំងការបញ្ជាគ្រប់ម៉ោងគ្រប់ពេលទាំងអស់ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់

ភ្នំពេញ:អគ្គបញ្ជាការ គឺប្រចាំការទាំងការបញ្ជាគ្រប់ម៉ោងគ្រប់ពេលទាំងអស់ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ ហើយកម្លាំងរបស់កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួន និងបានចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋនៅកន្លែងដែលមានការលិចលង់ដោយទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន និងបានត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមទីកន្លែងដែលមានទឹកហក់ឡើងខ្ពស់រួចរាល់ហើយដែរ។
-
វ៉ាក់សាំង(ស៊ីណូវ៉ាក់)ចំនួន២០ម៉ឺនដូស របស់រដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនដល់រដ្ឋាភិបាលឡាវ ក្នុងការរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងន័យមិត្តភាពជិតខាង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងរួមគ្នាទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសមិត្តជិតខាង ។ ក្នុងកម្មវិធីផ្តល់ និងទទួលវ៉ាក់សាំងដែលជាជំនួយមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់រដ្ឋាភិបាលឡាវ នាឱកាសព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅឯច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ។ ឯកឧត្តម អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស តំណាងសម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖រាជរដ្ឋាភិបាល បានសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនដល់រដ្ឋាភិបាលឡាវ ក្នុងគ្រានេះ គឺបានបង្ហាញនូវការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះសុខមាលភាពប្រជាពលរដ្ឋ នៃប្រទេសទាំង ពីរកម្ពុជា-ឡាវ សំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ និងរួមគ្នាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយ ។ លោកបណ្ឌិត ប៊ុនហ្វ៊ែង ភូមិម៉ាឡៃស៊ីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ប្រទេសឡាវ ក៏បានថ្លែងអំណរអគុណចំពោះរាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយនូវវ៉ាក់សាំងការពារមេរោកគូវីដ-១៩ ដល់ប្រជាជន និង រដ្ឋាភិបាលឡាវ ដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។…