-
ព្រឹកថ្ងៃនេះ តំណាងសម្តេចតេជោ ហ៊ុន សែន ឯ.ឧ អ៊ុច បូររិទ្ធ អញ្ជើញប្រគល់វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋា ភិបាលឡាវ ,ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនរដ្ឋាភិបាល ឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់ របស់ប្រមុខរាជ រដ្ឋាភិបាលចំពោះ សុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា (មានវីដេអូ)

-
ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួល រងនូវ ឥទ្ធិពល នៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុង និរតីខ្សោយ,ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ភ្លៀង នឹងបន្តធ្លាក់ពីតិចទៅបង្គួរ (មានវីដេអូ)

-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖សិទ្ធិទទួលបានព័ត៌មានជាសាកល គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ

ភ្នំពេញៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអបអរសាទរចំពោះទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលសម្រាប់ឆ្នាំ២០២១។ ចំពោះកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា សិទ្ធិទទួលបានព័ត៌មានជាសាកល គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យដែលមានការចូលរួម ដើម្បីមានការចូលរួមដ៏ល្អបាន គឺការទទួលបានព័ត៌មានមួយដ៏ល្អត្រឹមត្រូវជាក់លាក់
-
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នឹងទទួលបាន ១៩៤ ក្នុងមួយខែ

-
បណ្ឌិត្យសភានគរបាលកម្ពុជា បានពិនិត្យតាមដាននិងវាយតម្លៃ ការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅតាមអង្គភាពចំណុះជាប់ជាប្រចាំ

-
ក្រសួងការងារឱ្យរោងចក្រ សហគ្រាសដាក់សាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម

-
ក្រសួងការងារ ឱ្យធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ដល់កម្មករក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

-
ឯកឧត្តម ជា ចានតូ បានថ្លែងអំណរគុណចំពោះ IMF ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ

-
អង្គការទេសចរណ៍ពិភពលោក ផ្ដល់អាហារណ៍រូបករណ៍សិក្សាមុខវិជ្ជា ក្នុងវិស័យទេសចរណ៍ ៥០កន្លែងដល់កម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ១៩ចំនួន២០ម៉ឺនដូស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ១៩។នៅក្នុងលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោកនៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺរកូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំលែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ។ អំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី…