Category: ព័ត៌មានជាតិ

  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២១

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២១

    ដីឥដ្ឋ ៖ នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញានិងត្រីមាសទី៣ ឆ្នាំ២០២១ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ….

  • អូស្ត្រាលី មានគម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម ដល់កម្ពុជា

    អូស្ត្រាលី មានគម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម ដល់កម្ពុជា

    ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa)សម្រាប់ប្រទេសជាដៃគូរ ។ ទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរ ដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ាន ត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។នេះជាការលើកឡើងរបស់ …..

  • ក្រសួងអប់រំ ចេញសេចក្តីណែនាំ ១១ចំណុចស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន

    ក្រសួងអប់រំ ចេញសេចក្តីណែនាំ ១១ចំណុចស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន ១១ចំណុច ស្តីពី ការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន….

  • ក្នុងរយៈពេល ៨ឆ្នាំ ក្រសួងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាអប់រំ

    ក្នុងរយៈពេល ៨ឆ្នាំ ក្រសួងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាអប់រំ

    រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៨ឆ្នាំក្រសួងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាអប់រំ ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពនិងជំនាញច្បាស់លាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងបរិបទថ្មីពោលគឺសេដ្ឋកិច្ចបែបឌីជីថល……

  • សាកលវិទ្យាល័យជាតិបាត់ដំបងរៀបចំការប្រកួតនិយាយរឿងនិទានជាភាសាចិន

    សាកលវិទ្យាល័យជាតិបាត់ដំបងរៀបចំការប្រកួតនិយាយរឿងនិទានជាភាសាចិន

    បាត់ដំបង៖ សាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា វិទ្យាស្ថានខុងជឺ ព្រមទាំងបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្មចិនប្រចាំខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំការប្រកួតនិយាយរឿងនិទានជាភាសាចិន ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង តាមប្រពន្ធZoom។ លោក CHANG JIAN អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានផ្តល់ឱកាសឱ្យសង្គមស៊ីវិលប្រទេសចិន ដែលក្នុងនោះរួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយជាពិសេសរៀបចំកម្មវិធីប្រកួតប្រជែងដើម្បីលើកទឹកចិត្តដល់អ្នកសិក្សាភាសាចិននៅក្នុងភូមិភាគពាយព្យ។ ក្នុងនាមស្ថានទូតចិន លោកបានលើកទឹកចិត្តដល់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបំពេញការងារឱ្យកាន់តែប្រសើរឡើងដើម្បីបម្រើដល់ការសិក្សាភាសាចិនរបស់សិស្ស-និស្សិត និងបន្តគាំទ្រដល់សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងទំនាក់ទំនងកាន់តែទូលំទូលាយលើវិស័យវិទ្យាសាស្រ្តជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានស្រាវជ្រាវ និងក្រុមបញ្ញាញាណជាន់ខ្ពស់របស់ចិន។  ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាការប្រកួតប្រជែងនេះពិតជាស្ពានដ៏ប្រពៃក្នុងការនាំយកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ ជាពិសេសតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និយាយរួម និងនិយាយដោយឡែកខេត្តបាត់ដំបង ចែកជូនដល់ជនជាតិចិន រឺជនបរទេសនានាដែលប្រើប្រាស់ភាសាចិន យល់កាន់តែច្បាស់ និងអញ្ជើញមកកាន់តែច្រើនដើម្បីធ្វើការវិនិយោគ និងមកទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា។…

  • រដ្ឋបាលខេត្តបាត់ដំបង នាំយកទេយ្យទាន-ទេយ្យវត្ថុនិងគ្រឿងឧបភោគមួយចំនួន ប្រគេនព្រះសង្ឃនៅវត្តចំនួន០២ ខណៈដែលពិធីកាន់វេនបិណ្ឌនិងភ្ជុំបិណ្ឌ ត្រូវបានហាមឃាត់មិនឲ្យមានការជួបជុំ

    រដ្ឋបាលខេត្តបាត់ដំបង នាំយកទេយ្យទាន-ទេយ្យវត្ថុនិងគ្រឿងឧបភោគមួយចំនួន ប្រគេនព្រះសង្ឃនៅវត្តចំនួន០២ ខណៈដែលពិធីកាន់វេនបិណ្ឌនិងភ្ជុំបិណ្ឌ ត្រូវបានហាមឃាត់មិនឲ្យមានការជួបជុំ

    នៅរសៀល ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ ត្រូវនិងថ្ងៃកាន់វេនបិណ្ឌទី៦ ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរហខេត្ត និងមន្ត្រីក្រុមការងារសាលាខេត្តមួយចំនួន បានពាំនាំយកនូវទេយ្យទាន-ទេយ្យវត្ថុ និងគ្រឿងឧបភោគមួយចំនួន រួមមានអង្ករ ភេសជ្ជៈទឹកក្រូចទឹកសុទ្ធ និងបច្ច័យមួយចំនួន ដើម្បីនាំយកទៅប្រគេនដល់វត្តចំនួន០២ក្នុងទីប្រជុជនក្រុង-ស្រុក។       វត្តទាំង០២ខាងលើ រួមមាន៖ ១-វត្តពោធិវាលក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង បាននាំយកនូវអង្ករ ចំនួន២០០គក្រ. ភេសជ្ជៈ ចំនួន២០កេសនិងទឹកសុទ្ធ ២០កេស។ ក្នុងនោះ បានផ្តល់ថវិកាចំនួន ៤០ម៉ឺនរៀល ជូនដល់តាជីយាយជីក្នុងវត្ត។ ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៧អង្គ សរុបចំនួន៧០ម៉ឺនរៀល និងប្រគេននូវបច្ច័យដល់វត្ត សរុបចំនួន ២លានរៀល ដើម្បីផ្គត់ផ្គង់ដល់វត្តក្នុងរដូវកាន់បិណ្ឌ ខណៈដែលពិធីកាន់បិណ្ឌ និងការប្រារព្វពិធីភ្ជុំបិណ្ឌ ត្រូវបានរាជរដ្ឋាភិបាល និងអាជ្ញាធរនៃរដ្ឋបាលខេត្ត បានហាមប្រាមពីការជួបជុំក្នុងការប្រារព្វនូវពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីអារាមនានាក្នុងពីធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយនេះ និងដើម្បីជាវិធានការក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 និងចម្លងចូលក្នុងសហគមន៍ក្នុងខណៈដែលជំងឺរាតត្បាតបានបំប្លែងខ្លួនថ្មីជាប្រភេទDelta ដែលវាអាចប្រឈមងាយរងគ្រោះ និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។        ដោយឡែក នៅវត្តសំរោក្នុង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ…

  • យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះផ្សព្វផ្សាយពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សានុសិស្ស ដែលទើបនឹងចូលរៀន

    យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះផ្សព្វផ្សាយពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សានុសិស្ស ដែលទើបនឹងចូលរៀន

    ខេត្តប៉ៃលិន ៖ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមយុវជនប្រតិបត្តិសាខា បានដឹកនាំយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន៤នាក់ ក្នុងស្រី២នាក់ និងមានការចូលរួមសហការពី លោកគ្រូបង្រៀ ន យុវជនកាយរិទ្ធ បាននាំគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងណែនាំអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យបរយ៉ាខា ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រុមយុវជនសាខាកាកបាទក្រហមខេត្តប៉ៃលិន បានធ្វើការចែកបណ្ណផ្សព្វផ្សាយ និងបណ្ណស្តីពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ចំនួន៤១សន្លឹក ផ្ទាំងរូបភាព៣កុំ៣ការពារធំ ចំនួន៦សន្លឹក បណ្ណផ្សព្វផ្សាយចរាចរណ៍ផ្លូវគោក ចំនួន៣៧សន្លឹក ដើម្បីអោយប្អូនៗ សិស្សានុស្សិស្ស មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ ១៩នេះ និងត្រូវមានអនាម័យជាប្រចាំ គឺឧស្សាហ៍លាងសម្អាតដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិផាពបុគ្គល ។ ប្រភពបន្តទៀតថា ចំពោះការធ្វើដំណើរទៅទីជិត ឬឆ្ងាយ ត្រូវឱ្យសិស្សានុសិស្ស ពាក់មួកសុវត្តិភាព ដើម្បីការពារ…

  • អង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រម ដោះស្រាយបញ្ហាតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង

    អង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រម ដោះស្រាយបញ្ហាតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង

    សម្តេចតេជោ ហ៊ុន សែន៖ អង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រមដោះស្រាយបញ្ហាតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង៕

  • ជំនន់ទឹកភ្លៀង និងទឺកហូរធ្លាក់ពីប្រទេសថៃ កំពុងគំរាមកំហែងស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ និងជន់លិចផ្ទះប្រជាពលរដ្ឋជាង ៣០០គ្រួសារ

    ជំនន់ទឹកភ្លៀង និងទឺកហូរធ្លាក់ពីប្រទេសថៃ កំពុងគំរាមកំហែងស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ និងជន់លិចផ្ទះប្រជាពលរដ្ឋជាង ៣០០គ្រួសារ

    បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀង និងទឺកហូរធ្លាក់ពីប្រទេសថៃ កំពុងគំរាមកំហែងស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះក្រុងសិរីសោភ័ណ ក៏រងការជន់លិចខ្លាំងផងដែរ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារហើយ បានជន់លិច…..

  • មេដឹកនាំកំពូលកម្ពុជា-វៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុង ហាណូយ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ

    មេដឹកនាំកំពូលកម្ពុជា-វៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុង ហាណូយ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា បានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯ,ឧ ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងឯ,ឧ ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ បានមានជំនួបកំពូលមួយនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបកំពូលនេះធ្វើឡើងនាទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្ដវៀតណាម។ បើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបកំពូល មេដឹកនាំនៃគណបក្សទាំងបី បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារសំខាន់នៃជំនួប កំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩។ មេដឹកនាំនៃគណបក្សទាំងបី ក៏បានពិគ្រោះយោបល់គ្នាអំពីកិច្ចកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារសំខាន់ នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបីផងដែរ។ នៅក្នុងជំនួបនេះ មេដឹកនាំនៃគណបក្សទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តា យន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់…