Category: ព័ត៌មានជាតិ

  • កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន

    កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន

    កំពង់ស្ពឺ៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្ស នៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញស្នាក់ការ រលាក់កងជើងក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។ នេះគឺជាការបញ្ជាក់របស់ ឯកឧត្តមនេត្រភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទ​សត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ​មន្ត្រីឧទ្យានុរក្សបានយកកូន​សត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។សត្វខ្លាឃ្មុំធំ Asiaticblackbear (Ursusthibetanus) ស្ថិតក្នុងប្រភេទសត្វកម្រនិងជិតផុតពូជ(តាមច្បាប់ស្តីពីព្រៃឈើរបស់កម្ពុជា)ហើយនិងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCNថា ជាប្រភេទងាយរងគ្រោះថ្នាក់ នៅក្នុងពិភពលោកហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញាCITES មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍រហូតដល់អាស៊ីខាងកើត។ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាលស្រោងព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជាសត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសានភូមិភាគខាងកើតភូមិភាគខាងជើង និងភូមិភាគនិរតីនៃប្រទេសកម្ពុជា។ខ្លាឃ្មុំធំជាប្រភេទសព្វាសីសត្វស៊ីចំណីចម្រុះរួមមានរុក្ខជាតិនិងសត្វ។ ខ្លាឃ្មុំធំអាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំជាទូទៅធ្វើការបង្កាត់ពូជ នៅអំឡុងពីខែមិថុនា-កក្កដាហើយបង្កើតកូននៅអំឡុងខែវិច្ឆិកា-មីនានិងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល។ សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។សត្វខ្លាឃ្មុំទទួលរងការគម្រាមកំហែងពីកត្តាជាច្រើនដែលរួមមានការបាត់បង់ទីជម្រកការបរបាញ់និងជួញដូរសត្វព្រៃខុសច្បាប់ដើម្បីយកស្បែកក្រចកជើងប្រម៉ាត់និងការចាប់មកចិញ្ចឹម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រកការខ្វះខាត​ទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ទាក់ទិនក្នុងរឿងនេះឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែលរកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាននឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ ជាមួយគ្នាឯកឧត្តមក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃនិងមានជំនឿថា ហូបសាច់សត្វព្រៃឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំគួរបោះបង់ចោលជំនឿនេះព្រោះវាមិនត្រឹមតែមិនជួយសុខភាពតែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគហើយដើម្បីបញ្ឈប់ការបរបាញ់និងដាក់អន្ទាក់ខុសច្បាប់។ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែមកនេះអន្ទាក់ជាង២ម៉ឺនអន្ទាក់ ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិជួយសង្គ្រោះសត្វព្រៃ ជាច្រើនក្បាល។គួរបញ្ជាក់ថាប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃ ភាគខាងជើងឡាវ និងប្រទេសវៀតណាម។ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត…

  • សម្តេចតេជោ ហ៊ុន សែន៖ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញ

    សម្តេចតេជោ ហ៊ុន សែន៖ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញ

    ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញ ជាបណ្តើរៗ ទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

  • សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

    សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

    ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារ:សំខាន់ក្នុងបរិបទបច្ចុប្បន្ននេះ 

  • ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងជាង ១ម៉ែត្រ បន្ទាប់ពីបានស្រក់ នាប៉ុន្មានថ្ងៃកន្លងទៅ

    ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងជាង ១ម៉ែត្រ បន្ទាប់ពីបានស្រក់ នាប៉ុន្មានថ្ងៃកន្លងទៅ

    កំពង់ចាម៖ មកដល់ថ្ងៃនេះ កម្ពស់ទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម មានកម្ពស់ ១០,៦១ម៉ែត្រ បានហក់ឡើង ១,១៤ម៉ែត្រ បើធៀបទៅនឹងកម្រិតទឹក រយៈពេលដូចគ្នា នាឆ្នាំកន្លងទៅ ទឹកមានកម្ពស់ ៨,៨១ម៉ែត្រ ។ នេះបើតាមរបាយការណ៍ របស់ លោក អ៊ុម វិបុល មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ ។ លោកបញ្ជាក់ដែរថា ដោយឡែក កម្រិតកម្ពស់ទឹក ស្ថិតក្នុងចំណុចត្រូវប្រកាសអាសន្ន នីទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ម៉ែត្រ ៕

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ការគាំទ្រដោយ​សប្បុរសចំពោះកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ការគាំទ្រដោយ​សប្បុរសចំពោះកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ភ្នំពេញ៖ ថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូនៅយប់ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប ។ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជា សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះកិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្មរបស់លោកអគ្គលេខាធិការអង្កការសហប្រជាជាតិក្នុងការរៀបចំអង្គការនេះឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក ។ សម្តេចតេជោ ថា ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខអង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការពង្រឹងឡើងវិញផងដែរ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ។ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុតនៃប្រទេសជាសមាជិក គឺជាអាទិភាពចម្បងបំផុត ហើយកម្ពុជាក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ(WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា ៕…

  • គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៨លាននាក់ ស្លាប់ជាង ២៥.៨ម៉ឺននាក់

    គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៨លាននាក់ ស្លាប់ជាង ២៥.៨ម៉ឺននាក់

    កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៨៣៦,២២៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៨,៣០០នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី ។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០៦,២៥៣នាក់ (ស្លាប់ ១៤១,៣៨១នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៤៧០,២៣៥នាក់ (ស្លាប់ ៣៧,៤០៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១៨៥,១៣១នាក់ (ស្លាប់ ២៥,១៥៩នាក់) ថៃ ឆ្លងចំនួន ១,៥៤៩,២៨៥នាក់ (ស្លាប់ ១៦,១៤៣នាក់) វៀតណាម ឆ្លងចំនួន ៧៤៦,៦៧៨នាក់ (ស្លាប់ ១៨,៤០០នាក់)…

  • មនុស្ស៤៦នាក់ ត្រូវបានឃាត់ខ្លួនក្នុង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែកញ្ញា

    ភ្នំពេញ ៖ ជនសង្ស័យ ៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៤៦នាក់នោះ មាន ១៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៩ករណី និងជនសង្ស័យ ២៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៥ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះនានាទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលភ្លៀងនៅតែបន្តធ្លាក់ អាចបង្ករជាគ្រោះមហន្តរាយទឹកជំនន់ !

    អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះនានាទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលភ្លៀងនៅតែបន្តធ្លាក់ អាចបង្ករជាគ្រោះមហន្តរាយទឹកជំនន់ !

    ដោយ ៖ ឡុង សំបូរ ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការហក់ឡើង នៃកម្ពស់ទឹកស្ទឹងសែន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមក និងនៅពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់ ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែន ហក់ឡើងដល់ ១០,៣៨ម៉ែត្រហើយ នៅថ្ងៃទី២៥កញ្ញានេះ ខណៈទឹកស្ទឹងសែនមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន។ រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៤កញ្ញាឆ្នាំ២០២១ បានប្រកាសជូនដំណឹង ស្តីពីការត្រៀមបង្ការ នូវគ្រោះមហន្តរាយជាយថាហេតុ ដោយសារជំនន់ទឹកភ្លៀង។ កត្តានេះបានធ្វើឲ្យរដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួនទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។ ប្រសិនបើប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ ត្រូវរាយការផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។ រដ្ឋបាលខេត្ត មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ នឹងមានការប្រុងប្រយ័ត្ន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពកម្ពស់ទឹកទន្លេ និងទឹកស្ទឹងសែន ដែលកំពុងបន្តហក់ឡើងជាបន្តបន្ទាប់នេះ។…

  • អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាឋថា យានយន្ត ៤៩០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

    អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាឋថា យានយន្ត ៤៩០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

    ភ្នំពេញ ៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៤៩០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៣៨៧គ្រឿង និងរថយន្ត ១០៣គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។ បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែកញ្ញា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៦២,២០១គ្រឿង ក្នុងនោះមានម៉ូតូ ១២១,៥៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤០,៦៦៣គ្រឿង ។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវាត់ ឆៀក អាជីវកម្មជាដើម ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩…

  • ក្រសួងអប់រំ សម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩