-
អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះនានាទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលភ្លៀងនៅតែបន្តធ្លាក់ អាចបង្កជាគ្រោះមហន្តរាយទឹកជំនន់ !

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការហក់ឡើង នៃកម្ពស់ទឹកស្ទឹងសែន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមក និងនៅពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់ ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែន ហក់ឡើងដល់ ១០,៣៨ម៉ែត្រហើយ នៅថ្ងៃទី២៥កញ្ញានេះ ខណៈទឹកស្ទឹងសែនមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន។
-
ក្រសួងប្រៃសណីយ៍រៀបចំកម្មវិធីប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងឆ្នាំ២០២១

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១ ចំនួន ៣៩កន្លែង (ក្របខណ្ឌ “ក”)។ ជាមួយគ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងបានរៀបចំឱ្យបេក្ខជនទាំង ២៤៨ នាក់ចូលរួមប្រឡងតាមប្រព័ន្ធអនឡាញលើវិញ្ញាសា (១) ចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ (២) វិញ្ញាសាភាសាអង់គ្លេស និង (៣) វិញ្ញាសាជំនាញមួយក្នុងចំណោម (ក) នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ (ខ) ទូរគមនាគមន៍ ឬ (គ) បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ក្រសួងប្រៃសណីយ៍បានឱ្យដឹងដែរថាដើម្បីធានាតម្លាភាព និងសុក្រឹត្យភាព ក្រសួងបានរៀបចំប្រព័ន្ធប្រឡង និងនីតិវិធី ដូចខាងក្រោម៖ – រៀបចំ “ប្រព័ន្ធប្រឡង” ដែលអាចថតរាល់សកម្មភាពលើអេក្រង់កុំព្យូទ័ររបស់បេក្ខជន និងរូបភាពសកម្មភាពកំពុងប្រឡងរបស់បេក្ខជន – បេក្ខជនត្រូវមានឧបករណ៍អេឡិចត្រូនិចមួយទៀត សម្រាប់ចូលកម្មវិធី Zoom ដោយតម្រូវឱ្យបើកកាមេរ៉ា និងសម្លេង (Video and Microphone) ដើម្បីត្រួតពិនិត្យមជ្ឈដ្ឋានជុំវិញខ្លួនបេក្ខជននៅពេលប្រឡង – បន្ទប់ប្រឡងអនឡាញនីមួយៗមានបេក្ខជនចន្លោះពី១៨ ទៅ២២ នាក់ដោយមានអនុរក្ស ២…
-
ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ស្តេចយាងនិវត្តមកប្រទេសកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានពិនិត្យព្រះរាជសុខភាពនៅប្រទេចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តមកប្រទេសកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។
-
«ផ្សារក្រមួនទី២» នៅស្រុកបន្ទាយស្រី លក់ដូរតាមគន្លងថ្មីការពារកូវីដ១៩

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លើកឡើងថាអ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា៕
-
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចូលរួមដាំដើមឈើប្រណិត នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត

ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចូលរួមដាំដើមឈើប្រណិត នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ។
-
រដ្ឋបាលខេត្តកែប ចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកពិធី ការជួបជុំ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ !

-
ក្រុមគ្រូពេទ្យបានរកឃើអ្នកវិជមានកូវីដ១៩ចំនួន ៦២អង្គ/នាក់ ក្នុងចំណោមវត្តទាំង២៧ដែលមានករណីផ្ទុះជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញគិតត្រឹមព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នំា២០២១នេះ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ សហការជាមួយ អាជ្ញាធររាជធានីភ្នំពរញ បានធ្វើ តេស្ត យក សំណាក តាម វត្តក្នុងរាជធានីភ្នំពេញ លើ ព្រះសង្ឃ និង អ្នកពាក់ព័ន្ធ ទាំងអស់ ដែល គង់ និង ស្នាក់នៅ ក្នុង វត្តចំនួន៨៥វត្ត ក្នុងនោះមានវត្តចំនួន២៧នៅក្នុងខណ្ឌចំនួន០៨ដែលរកឃើញវិជ្ជមានកូវីដ១៩លើព្រះសង្ឃដែលគងនិងនាក់ស្នាក់នៅក្នុងវត្ត ។ ជាលទ្ធផលរកឃើអ្នកវិជមានកូវីដ១៩ចំនួន ៦២អង្គ/នាក់ក្នុងចំណោមវត្តទាំង២៧ដែលមានករណីផ្ទុះជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញគិតត្រឹមព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នំា២០២១នេះ។ ចនួនអ្នកវិជ្ជមាននៅតាមទីតាំងវត្តនីមួយៗមានដូចខាង ក្រោម៖
-
កម្លាំងចម្រុះនៃអធិការខណ្ឌសែនសុខ ទទួលបានប្រាក់ឧបត្ថម្ភនិងគ្រឿងឧបភោគមួយចំនួនពីស្នងការរាជធានីភ្នំពេញ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ០៨ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលខុសត្រូវ ដឹកនាំបញ្ជានៅអធិការនគរបាលខណ្ឌសែនសុខ ធ្វើការសំណេះសំណាលសួរសុខទុក្ខ ជាមួយកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងបានឧបត្ថម្ភដល់កម្លាំងត្រៀមអន្តរាគមន៍ចំនួន០២ខ ដោយក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៨០.០០០រៀល . អង្ករ០១បេ ហើយ លោកអធិការរងម្នាក់ៗ ទទួលបានថវិការ៥០.០០០រៀអង្ករ០១បេ ទឹកសុទ្ធ០១កេះ ទឹកក្រូច០១កេះ ផ្នែកចំនួន១០ផ្នែក ក្នុង០១ផ្នែក ទទួលបានថវិកា៤០.០០០រៀល អង្ករ០១បេ . ទឹកសុទ្ធ០១កេះ ទឹកក្រូច០១កេះ ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន និងផ្សព្វផ្សាយនូវអនុសាសន៍ថ្មីៗ របស់សម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតក្នុងពិធីអញ្ជើញប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង ឯកឧត្តម លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ចាត់តំណាងនាំយកទេយ្យទៀន ប្រគេនដល់ព្រះសង្ឃក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហា

នៅក្នុងអំឡុងពេលនៃការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានចាត់តាំងឯកឧត្តម តាំង ឈុនទី នាយករងខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាំយកទេយ្យទាន ទេយ្យវត្ថុចាំបាច់នានា និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។