Category: ព័ត៌មានជាតិ

  • អភិបាលខេត្តប៉ៃលិន ចូលរួមដាំដើមឈើ ដើម្បីរក្សាបរិស្ថានប៉ៃតងនៅលើភ្នំ និងរក្សាលំនឹងអាកាសធាតុ

    អភិបាលខេត្តប៉ៃលិន ចូលរួមដាំដើមឈើ ដើម្បីរក្សាបរិស្ថានប៉ៃតងនៅលើភ្នំ និងរក្សាលំនឹងអាកាសធាតុ

    ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ បាន  ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណជាង៣០០នាក់ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអោយដឹងថា ៖ ការដាំកូនឈើនេះ ក្នុងគោលបំណង បង្កើនឲ្យមានសោភ័ណភាពបរិស្ថានបៃតង សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។ ទន្ទឹមនឹងនេះ ដើមឈើមានសារៈសំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ដោយវាផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ដ៍ត្រជាក់ ផ្លែផ្កា អុស សំរាប់ដុតជា ឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ…

  • ពិធីប្រកាសដាក់ឱ្យ ដំណើរការ សាលាដំបូង និងឣយ្យការឣមសាលាដំបូងខេត្តកែប ព្រមទាំងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានសាលាដំបូងខេត្ត

    ពិធីប្រកាសដាក់ឱ្យ ដំណើរការ សាលាដំបូង និងឣយ្យការឣមសាលាដំបូងខេត្តកែប ព្រមទាំងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានសាលាដំបូងខេត្ត

    ខេត្តកែប ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធរ៌ បានផ្តាំផ្ញើរ ណែនាំ និង ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាកាខេត្តកែប ដែលទើបនិងតែងតាំងថ្មី ថា ចៅក្រម ព្រះរាជឣាជ្ញា ព្រះរាជឣាជ្ញារង ក៍ដូចជាមន្ត្រី តុលាការទាំងឣស់ ត្រូវប្រកាន់ឃ្ជាប់ ….

  • អគ្គនាយក ក្រុមហ៊ុន I 7 បញ្ជាក់ថា ការនាំចូលពូជគោល្អៗពីសហរដ្ឋអាមេរិក គឺចង់ជម្រុញអោយវិស័យចិញ្ចឹមគោអោយកាន់តែរីកចំរើនបន្ថែមទៀត

    អគ្គនាយក ក្រុមហ៊ុន I 7 បញ្ជាក់ថា ការនាំចូលពូជគោល្អៗពីសហរដ្ឋអាមេរិក គឺចង់ជម្រុញអោយវិស័យចិញ្ចឹមគោអោយកាន់តែរីកចំរើនបន្ថែមទៀត

    ក្រុមហ៊ុន I 7 ដែលមានទីតាំង ក្នុងកសិដ្ឋាន I 7 នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននាំពូជគោល្អៗជាច្រើនក្បាល ពីសហរដ្ឋអាមេរិក ដោយដឹកជញ្ជូនតាមជើងហោះហើរមកកាន់កម្ពុជា កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយលោកឧញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន I 7 …..

  • អភិបាលខេត្តប៉ៃលិប អំពាវនាវ ឱ្យប្រជាពលរដ្ឋ ថែរក្សាការពារ សុខភាពខ្លួនឯង ដើម្បីការកុំឱ្យឆ្លងរាលដាលមេរោគ កូវីដ-១៩

    អភិបាលខេត្តប៉ៃលិប អំពាវនាវ ឱ្យប្រជាពលរដ្ឋ ថែរក្សាការពារ សុខភាពខ្លួនឯង ដើម្បីការកុំឱ្យឆ្លងរាលដាលមេរោគ កូវីដ-១៩

    ខេត្តប៉ៃលិន ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទូចអំពាវនាវនៅលើទំព័រហ្វេសប៊ុកថា “ពុកម៉ែបងប្អូនអើយ! សូមអាណិតមេត្តា ចេះថែរក្សាការពារ សុខភាពខ្លួនឯងផង ការរាលដាលចម្លងមេរោគ កូវីដ-១៩ ពីម្នាក់ ទៅម្នាក់ នៅតែមានបន្តបន្ទាប់ ។ ពុកម៉ែបងប្អូននៅតែមិនខ្លាច មើលស្រាលលើជំងឺ មេរោគកូវីដ-១៩នេះ លួចលាក់ជួបជុំផឹកសុី លួចដើរគ្មានការប្រុងប្រយ័ត្ត្ន ។ ការពារខ្លួន  អាងថាបានទទួលចាក់វ៉ាក់សាំង២ ដង រួចហើយ ជិះសេះលែងដៃ មិនមានកិច្ចសហការផ្តល់ព័ត៍មានពិតប្រាកដ  កុហកភូតភរ នាំមេរោគចូលសហគមន៍  ទៅចម្លងអ្នកដទៃ ជាពិសេស ឪពុកម្តាយចាស់ជរា កូនតូចៗ ជាទីស្រលាញ់ ពួកគាត់នៅតែផ្ទះ ។ បងប្អូនគិតមើលថាតើសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្តេចលោក ខិតខំរកថ្នាំវ៉ាក់សាំង មកចាក់ជូន ពុកម៉ែបងប្អូនស្រោចគ្រប់ទិសទី សម្តេចលោក បានគិតគូរគ្រប់ជ្រុងជ្រោយពីសុខសុវត្តិភាព សុខភាព ពុកម៉ែបងប្អូនគ្រប់ទីកន្លែង ។ តើក្រុមគ្រូពេទ្យ…

  • កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិកៈ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ចែករំលែក​ការព្រួយបារម្ភ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​

    កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិកៈ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ចែករំលែក​ការព្រួយបារម្ភ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​

    ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក (​ស​.​រ​.​អា​)​ក្នុងឱកាស​នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ លើក​ទី​៧៦ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ស​.​រ​.​អា​ចំពោះ​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

  • អំណោយរបស់សម្តេចតេជោហ៊ុន សែន រួមនិងតង់ជម្រកJICA ត្រូវបានប្រគល់ជូនដល់ពលរដ្ឋរស់នៅផ្នែកខ្លះនៃអាងត្រពាំងថ្ម ដែលរងគ្រោះដោយទឹកជំនន់(មានវីដេអូ)

    អំណោយរបស់សម្តេចតេជោហ៊ុន សែន រួមនិងតង់ជម្រកJICA ត្រូវបានប្រគល់ជូនដល់ពលរដ្ឋរស់នៅផ្នែកខ្លះនៃអាងត្រពាំងថ្ម ដែលរងគ្រោះដោយទឹកជំនន់(មានវីដេអូ)
  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យតាមដាន ស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យ (មានវីដេអូ)

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យតាមដាន ស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យ (មានវីដេអូ)
  • បន្ទាប់ពីផ្ទុះការតវ៉ារឿងត្រាបក្ស៖សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កោះប្រជុំពិសេសជាមួយថ្នាក់ដឹកនាំ

    បន្ទាប់ពីផ្ទុះការតវ៉ារឿងត្រាបក្ស៖សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កោះប្រជុំពិសេសជាមួយថ្នាក់ដឹកនាំ

    ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស សព្វព្រះហឬទ័យបើកកិច្ចប្រជុំពិសេសមួយជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រលប់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១នេះ

  • ខេត្តមណ្ឌលគិរី នៅតែជាជម្រើសដ៏ល្អ សម្រាប់ការសម្រាកលំហែរ​កាយរបស់អ្នកទេសចរ ក្នុងរដូវកាលភ្ជុំបិណ្ឌនេះ

    ខេត្តមណ្ឌលគិរី នៅតែជាជម្រើសដ៏ល្អ សម្រាប់ការសម្រាកលំហែរ​កាយរបស់អ្នកទេសចរ ក្នុងរដូវកាលភ្ជុំបិណ្ឌនេះ

    សម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅពណ៌បៃតង ប្រជុំដោយភ្នំតូច ធំ ខ្យល់អាកាសបរិសុទ្ធ បានក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញរបស់អ្នកទេសចរណ៍ ទោះស្ថិតក្នុងអំឡុងពេលកូវីដ១៩រាតត្បាត។ ខេត្តមណ្ឌលគិរីតែងតែមានអ្នកទេសចរណ៍មកសម្រាកលំហែកាយតិចតួចជារៀងរាល់សប្ដាហ៍មិនដាច់នោះទេ ពិសេសនៅចុងសប្ដាហ៍នេះ មានថ្ងៃឈប់សម្រាក៣ថ្ងៃជាប់គ្នា ធ្វើឲ្យខេត្តនេះមានភ្ញៀវទំនាក់ទំនងមកកក់បន្ទប់រីសតជាច្រើន ដើម្បីស្នាក់នៅលំហែរ ។ នៅថ្ងៃទី២៤កញ្ញា ឆ្នំា២០២១ ក្រុងសែនមនោរម្យចាប់ផ្ដើមមានអ្នកដំណើរជាច្រើននាក់ចូលមកកំសាន្ត និងបានធ្វើឲ្យខេត្តមណ្ឌលគិរី មានភាពអ៊ូអរមួយកម្រិតផងដែរ ។ ហើយទោះបីជាមិនស្ថិតក្នុងរដូវកាលកាន់បិណ្ឌភ្ជុំបិណ្ឌក៏ដោយ ខេត្តមណ្ឌលគិរី នៅតែអាចទាកទាញអ្នកទេសចរឲ្យមកកម្សាន្តរៀងរាល់សប្ដាហ៍ផងដែរ ពិសេសនៅរមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ តែងមានអ្នកដំណើរចូលអុជធូបសុំសេចក្ដីសុខ និងកម្សាន្តនៅទីនោះតែម្ដង ។  ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ មណ្ឌលគិរីនៅតែជាគោលដៅកម្សាន្តមួយយ៉ាងល្អរបស់អ្នកទេសចរណ៍ និងមានភ្ញៀវមកលេងច្រើនបើធៀបក្នុងអំឡុងពេលកូវីដ១៩នេះ ដោយក្នុងមួយសប្ដាហ៍អាចមានភ្ញៀវជាង១០០០នាក់ មកលេងកម្សាន្តជាប្រចាំ ។ លោកបន្តថា សម្រាប់រម្មណីយដ្ឋានទេសចរណ៍នានា ថ្នាក់ដឹកនាំមិនទាន់មានគោលការណ៍ឲ្យបើកដំណើរនោះទេ ប៉ុន្តែមន្ត្រីជំនាញបានធ្វើការចុះទៅវាយតម្លៃលើអាជីវកម្មទេសចរណ៍ផ្សេងៗក្នុងខេត្ត ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អំពីបញ្ហាអនាម័យ និងការអនុវត្តវិធានការសុខាភិបាល បង្កាការពារជំងឺកូវីដ១៩ ហើយសង្កេតឃើញថា អាជីវកម្មទាំងអស់បានអនុវត្តល្អប្រសើររហូត៨០%ទៅ៩០% ។  លោក ងិន សុវិមាន បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទនេះ…

  • អ្នកជំនាញអារ្យធម៌ខ្មែរប្រាប់ថា កុលបុត្រកុលធីតាខ្មែរ ពុំគួរបំផុសគំនិតទាត់ចោលទំនៀមបុរាណ «ការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ» នោះទេ

    អ្នកជំនាញអារ្យធម៌ខ្មែរប្រាប់ថា កុលបុត្រកុលធីតាខ្មែរ ពុំគួរបំផុសគំនិតទាត់ចោលទំនៀមបុរាណ «ការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ» នោះទេ

    ភ្នំពេញ៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងទំនៀមព្រះនគរខ្មែរ បើនិយាយអំពីពីធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដែលមានរយ:ពេលវែងជាងគេក្នុងចំណោមពិធីបុណ្យប្រពៃណីរជាតិខ្មែរ ឬពិធីបុណ្យប្រពៃណីនានាលើពិភពលោកព្រោះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ ដែលកុលបុត្រកុលធីតាខ្មែរតែងប្រារព្វពិធីនេះ ពុំដែលអាក់ខានទ្បើយ តាំងពីសម័យបុរាណរៀងមក លើកលែងតែរបបផ្តាច់ការខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ប៉ុណ្ណោះ។ សព្វថ្ងៃនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុង Facebook ខ្លះបាន និងកំពុងបំផុសគំនិតទាត់ចោលទំនៀមបុរាណមួយនេះ ដោយអះអាងថា «ការបោះបាយបិណ្ឌ» គឺជាអាហាររបស់ប្រេត ជាការធ្វើទានខ្ជះខ្ជាយដែលព្រះពុទ្ធពុំបានបង្គាប់ឲ្យធ្វើ ជាជំនឿឥតប្រយោជន៍ និងខាតបង់សេដ្ឋកិច្ចផងដែរ។ ត្រង់ចំណុចនេះលោក រ័ត្ន សណ្ដាប់ បានសម្ដែងនូវការសោកស្ដាយ ចំពោះការបំផុសគំនិតទាត់ចោលទំនៀមបុរាណដ៏ប្រពៃថ្លៃថ្លាមួយនេះ និងថាកុលបុត្រកុលធីតាខ្មែរពុំគួរមានគំនិតទាត់ចោលទំនៀមបុរាណ «ការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ» នេះទេ ពីព្រោះជាកិច្ចពិធីដ៏ចម្បង និងមានសារៈសំខាន់បំផុត។ នេះដោយហេតុថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដោយផ្សារភ្ជាប់ ប្រពៃណីនិងសាសនា មិនខុសពីបុណ្យចូលឆ្នំា, បុណ្យច្រត់ព្រះនង្គ័ល, បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកទ្បើយ។ «បានន័យថាពិធីបុណ្យភ្ជុំបិណ្ឌ ពុំមែនជាពិធីបុណ្យព្រះពុទ្ធសាសនាដូចជាពិធីបុណ្យមាឃបូជា និងពិសាខបូជាទេ។ ដោយហេតុនេះ បានជាប្រទេសកាន់ព្រះពុទ្ធសាសនា មានដូចជា លាវ, ថៃ, ភូមា និងស្រីលង្កា…