-
រដ្ឋលេខាធិការក្រសួងសុខាភិបាល បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តឧត្ដរមានជ័យ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តឧត្តរមានជ័យ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅទូទាំងខេត្តឧត្តរមានជ័យ ចំនួនត្រូវចាក់វ៉ាក់សាំងមានចំនួន១៥៦,៤៣៦នាក់ ។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋដែលត្រូវចាក់មានចំនួន ១២ម៉ឺន៧ពាន់៣១នាក់ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សរុបប្រជាពលរដ្ឋបានមកចាក់ដូសទី១ ហើយមានចំនួន ១៣ម៉ឺន៥ពាន់៦០៩នាក់ ស្មើនឹង ១១២.៣២% ធៀបនឹងប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួន១២ម៉ឺន៧៣១នាក់។ ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមថា ដោយពិនិត្យលើស្ថានភាពនេះ ទើបរដ្ឋបាលខេត្តគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តនាថ្ងៃនេះ និងគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួន០៥កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក)…
-
គោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ស្មារតីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ

វិចារណកថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ជាសមិទ្ធផលដ៏ឧត្តុងឧត្តមថ្លៃថ្លាកើតចេញពីឆន្ទៈរួមរបស់ប្រជាជនកម្ពុជាមកពីគ្រប់និន្នាការនយោបាយ ដែលសម្តែងឡើងតាមរយៈការបោះឆ្នោតជាសកលក្រោយឆ្នាំ១៩៩៣ បាននិងកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងកាន់តែមានការរីកចម្រើនលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។ ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងរស់នៅក្រោមពន្លឺនៃសុខសន្តិភាព វិបុលភាព ភាពសុខដុមរមនា និងសុភមង្គលពេញលេញក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សូមចូលរួមសម្តែងនូវក្តីអំណរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសខួបទី២៨ ថ្ងៃបដិសន្ធិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ (២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២១) ។ បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ មិនស្ថិតក្រោមការកៀបសង្កត់ មិនស្ថិតក្រោមខ្សែញាក់របស់បរទេសណា ហើយប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនចំពោះជោគវាសនានៃអនាគតរបស់មាតុភូមិ។ ប៉ុន្តែមេរៀនពីអតីតកាលក្នុងពេលដែលកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយ នៅតែស្ថិតក្នុងស្មារតីនៃការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ មិនអាចរលុបទៅវិញបានឡើយ ។ មេរៀនទាំងនោះឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា នៅពេលដែលប្រទេសមួយបាត់បង់ឯករាជ្យ បាត់បង់អធិបតេយ្យ និងបូរណភាពទឹកដី ប្រជាជាតិនៃប្រទេសនោះនឹងត្រូវធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះរលត់រលាយដោយសារសង្រ្គាម រងនូវក្តីវិនាស ការនិរាសព្រាត់ប្រាស់…
-
Twitter អនុញ្ញាតអោយអ្នកប្រើប្រាស់អាចផ្ញើលុយធិប (Tip) ជារូបិយប័ណ្ណឌីជីថល bitcoin អោយទៅអ្នកបង្កើតមាតិការដែលពួកគេចូលចិត្តបាន

-
អតិថិជនជាង៣៥ម៉ឺននាក់ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់១.៧០០លានដុល្លារគិតត្រឹមពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២១

-
សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង ដែលរៀបចំដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយ៉ក

-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ស្ដីពីបញ្ហាទាក់ទងនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

-
កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម”អាជីវកម្មខ្ញុំ” វគ្គប្រកួតជម្រុះយក៥ក្រុម

-
កំណាត់ផ្លូវជាតិលេខ៥ ល្បឿនលឿន ពីខេត្តបាត់ដំបង-ក្រុងសិរីសោភ័ណ ជាង៨០គីឡូម៉ែត្រ និងផ្លូវវាងក្រុងបាត់ដំបង បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ (មានវីដេអូ)

-
ព្រឹកនេះវ៉ាក់សាំង ៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា, សម្តេចតេជោ បានមានប្រសាសន៍ថា វ៉ាក់សាំងមិនត្រឹមការពារអាយុជីវិតយើងប៉ុណ្ណោះទេ តែវ៉ាក់សាំងធ្វើឱ្យសេដ្ឋកិច្ច សង្គមវិលទៅរកភាពប្រក្រតីប្រសើរឡើងវិញ (មានវីដេអូ)

-
កម្ពុជាមានគម្របព្រៃឈើ ៨.៥លានហិកតា ស្មើនឹងជាង៤៦ភាគរយ នៅឆ្នាំ២០១៨ (មានវីដេអូ)
