-
រំលឹកទៅដល់ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺនឹកទៅដល់តួអង្គប្រវត្តិសាស្ត្រដែលជាស្ថាបនិកដំបូងគឺ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ:ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
-
សម្ដេចតេជោ បញ្ជាក់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់កម្ពុជា, ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត

-
រថយន្ត Prius បុកម៉ូតូClickនៅផ្លូវ២១៧(ចំការដូង)បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

-
ទិវាប្រកាសរដ្ឋធម្មនុញ្ញ ច្បាប់កំពូលរបស់កម្ពុជាមានអាយុកាល២៨ឆ្នាំហើយ ក្រោយបញ្ចប់វិបត្តិសង្រ្គាម

ភ្នំពេញ៖ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ ព្រះមហាក្សត្រ សិទ្ធិ ជា មូលដ្ឋាន របស់ ប្រជាពលរដ្ឋ ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និង កិច្ចការ សង្គម ការប្រព្រឹត្តទៅ នៃ រដ្ឋសភា ព្រឹទ្ធសភា សមាជ និង រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃ ស្ថាប័ន តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និង សភា ជាតិ។ ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។ ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១…
-
រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។២៖ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។៣៖ រក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជូបត្ថម្ភ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា

នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា ឆ្នាំ២០២១។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា ឆ្នាំ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ…
-
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរដល់ការដាក់ដំណើរការជាផ្លូវការ កម្មវិធីស្វ័យសិក្សា MoEYS E-Learning App

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ថា ៖ សូមអបអរសាទរដល់ការដាក់ដំណើរការជាផ្លូវការ កម្មវិធីស្វ័យសិក្សា MoEYS E-Learning App។ នេះជាការរួមចំណែកថ្មីមួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ជាវេទិកាដល់សិស្សានុសិស្សក្នុងការរៀន ឬស្វ័យសិក្សាអនឡាញ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ កម្មវិធីស្វ័យសិក្សា MoEYS E-Learning App នេះបានកើតចេញពីការយកចិត្តទុកដាក់ ការគាំទ្រ និងការសហការជាពិសេសពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមដោះស្រាយបញ្ហានានា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការជ្រៀតខ្លួនទៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ យើងមិនអាចព្រងើយកន្តើយចំពោះការចូលមកដល់បរិបទបដិវត្តន៍ឧស្សាហកម្ម៤.០នេះបានទេ ព្រោះវាអាចជាឱកាសផង និងហានិភ័យផង។ ប្រសិនណាបើយើងមិនចាប់ឱកាសនេះឲ្យជាប់នោះទេ យើងនឹងអាចបាត់បង់វាក្នុងមួយប៉ប្រិចភ្នែក។ ដូចច្នេះកម្មវិធីនេះគឺជាផ្នែកមួយនៃការជួយជំរុញការអនុវត្តការរៀន និងបង្រៀន និងការអនុវត្តប្រចាំថ្ងៃដើម្បីផ្សារភ្ជាប់ទៅនឹងការលូតលាស់នៃបច្ចេកវិទ្យាទាំងអស់នោះ។ រយៈពេល៥ខែកន្លងមកនេះ ក្រុមការងារបានដាក់ដំណើរការកម្មវិធីស្វ័យសិក្សានេះឲ្យប្រើប្រាស់ផង កែសម្រួលផង ដែលនេះគ្រាន់តែជាការជួយសម្រួលបច្ចេកទេស និងផ្តល់ភាពងាយស្រួលតែប៉ុណ្ណោះ។ ចាប់ពីពេលនេះតទៅ Appនេះគឺជារបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់គ្នាហើយ។ សូមលោកគ្រូ អ្នកគ្រូ…
-
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមភស្តុភារកម្មកម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន

ភ្នំពេញ៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សា នាយកនៃសមាគមភស្តុភារកម្មកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។ ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃ ភាពជាដៃគូរវាងវិទ្យាស្ថាន និងសមាគមឱ្យមានប្រសិទ្ធភាព និងពង្រឹងគុណភាពនៃការអប់រំបណ្ដុះ បណ្ដាលធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភាកម្ម ក៏ដូចជារួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីវិស័យភស្តុភាកម្ម ឱកាសការងារ សក្កានុពល និង សារសំខាន់នៃវិស័យនេះដល់សាធារណៈជន សិស្ស-និស្សិត ព្រមទាំងសកម្មភាពផ្សេងៗ ដែលផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។ ថ្លែងក្នុងមតិស្វាគមន៍ទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាតំណាងភាគីហត្ថលេខីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីគោលបំណងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ…
-
សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិត អបអរសាទរទិវាទេសចរណ៍ពិភពលោក (World Tourism Day-WTD) ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាទេសចរណ៍ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិបន្ន (TOURISM FOR INCLUSIVE GROWTH)។ គួរជម្រាបថា ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធជាផ្លូវការនៅសាធារណរដ្ឋកូតឌីវ័រ ខណៈប្រទេសជាសមាជិកទាំងអស់នឹងរៀបចំទិវានេះក្នុងប្រទេសរៀងៗខ្លួនទំហំអាចគ្រប់គ្រងបាន។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖
-
ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣៨០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុមទី១០ នៅភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាសទីតាំងមានឈ្មោះ ស៉ីវ សាំង ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ មេចុងភៅ ស្នាក់នៅកន្លែងកើតហេតុ។ របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆាបឆេះឡើងក្នុងផ្ទះខាងលើជាន់ទី១ ខូចខាតសម្ភារៈឆាបឆេះឈេីលេីថ្មក្រោម ទំហំ ៦ម៉ែត្រ គុណ ៨ម៉ែត្រ អស់ទាំងស្រុង នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យសរុបទាំងអស់ ចំនួន ១៤គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ចំនួន ១៣ឡាន ស្មេីនឹង ៥៤ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅល្ងាចថ្ងៃខែឆ្នាំដដែល៕ ឆៃហួត…