-
សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

ដោយបានដំណើរការកិច្ចប្រជុំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាប្រធានអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តទៅដោយរលូន និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច ។ បន្ទាប់ពីប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) បានចុះហត្ថលេខា លើសេចក្ដីព្រាងសេចក្ដីប្រកាសរួមនេះរួចមក ប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសឡាវ និងវៀតណាមបានថ្លែងកោតសសើរចំពោះសមិទ្ធផលដែលដែលអង្គសន្និសីទសម្រេចបាននូវសេចក្ដីព្រាងសេចក្ដីប្រការរួមដ៏មានអត្ថន័យទាំង២៥ចំណុច និងសម្ដែងនូវការកោតសរសើរអគុណចំពោះ ឯកឧត្ដម ឈាង វុន ក៏ដូចជាគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសនៃសភាម្ពុជាដែលបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត សម្រាប់ អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) មានដំណើរការទៅយ៉ាងរលូននិងប្រកបដោយជោគជ័យ។ ក្នុងសុន្ទរកថាបិទអង្គសន្និសីទ ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថា មួយថ្ងៃពេញនេះ យើងទាំងអស់គ្នាបានត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់លើរបាយការណ៍អំពីវឌ្ឍនភាពផែនការអភិវឌ្ឍន៍…
-
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានផ្អាកការប្រមូលផ្តុំថ្វាយបង្គំជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី

-
បន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រីម៉ារីមិនព្រមប្រគល់ត្រា : ក្រុមមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចសម្រេចដាក់ប្តឹងទៅក្រសួងមហាផ្ទៃ

-
កំណាត់ផ្លូវជាតិលេខ៥ល្បឿនលឿនហាយវ៉េ ក្រុងបាត់ដំបង បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ និងជាតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថាៈគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ (ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ) ដែលមានប្រវែងសរុប៨៤,៧៤ គីឡូម៉ែត្រ។ក្នុងនោះភូមិសាស្ត្រខេត្តបាត់ដំបង មានប្រវែងប្រមាណជាង៥២គម.។ចំណាយនូវថវិកាប្រមាណ ជាង១៦០លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ដែលបានដំណើរការក្នុងការសាងសង់យ៉ាងសកម្មរួមជាមួយនិងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ដោយឆ្លងកាត់ស្រុក-ក្រុង ចំនួន៣ក្នុងខេត្តត្រូវបានប្រកាសដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការចាប់ពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះតទៅ។ ការប្រកាសប្រគល់និងដាក់ឲ្យប្រើប្រាស់ នូវកំណាត់ផ្លូវល្បឿនលឿនហាយវ៉េ ក្នុងភូមិសាស្ត្រនៃទឹកដីខេត្តបាត់ដំបងជាង៥២គម.នេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការជាតំណាងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្ត ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗអមដំណើរប្រតិភូរួមនិងតំណាងដៃគូពាក់ព័ន្ធជាមួយគំរោងនិងមន្ត្រីជំនាញមួយចំនួនផងដែរ។ ឯកឧត្តម តូច ចាន់កុសល បានថ្លែងឲ្យដឹងបន្ថែមទៀតថា កំណាត់ផ្លូវនេះមានចំនួន…
-
អំណោយជាគ្រឿងឧបភោគ បរិភោគ របស់សប្បុរស បានផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប សំរាប់ផ្តល់ជូនបន្តដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រ បិទខ្ទប់

ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន JET’S EXPRESS CAMBODIA របស់ លោកឧកញ៉ា ស្រី ចាន់ថន បានឧបត្ថមនូវអង្ករចំនួន៧តោន ,មី ,ត្រីខ, ទឹកត្រី , ទឹកសុទ្ធ សរុប៧០០កេស និងសហភាព សហព័ន្ធស្រូវអង្ករកម្ពុជា ឧបត្ថម អង្ករ៤តោនកន្លះ និងក្រុមហ៊ុន គឹម ផល្លី គ្រុប ផ្តល់តាមរយៈសមាគមចលនាយុវជនកម្ពុជា១៥៧ នូវ អង្ករ១តោន ,មី១២កេសតូច និងទឹកសុទ្ធ១០០យួរ ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលរដ្ឋបាលខេត្ត ធ្វើការបិទខ្ទប់ ជាបណ្តោះអាសន្នភូមិសាស្ត្រ មួយចំនួនក្នុងក្រុងសៀមរាប កំណត់ជាតំបន់ក្រហម និងលឿងទុំ ដើមី្បប្រយុទ្ធប្រឆាំង កាត់ផ្តាចការឆ្លងរាលដាល ជម្ងឺកូវិដ១៩ នៅក្នុងសហគមន៍ ។ ពិធីប្រគល់ ទទួល គ្រឿងឧបភោគ បរិភោគនេះ ក្រោមវត្តមាន របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្តម ពិន ប្រាកដ…
-
ក្រុមហ៊ុនចិនមួយមានគម្រោងវិនិយោគសេវាដឹកជញ្ជូនតាមរថយន្តក្រុង នៅក្រុងព្រះសីហនុ

នៅសាលាខេត្ដព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អ្នកវិនិយោគចិនតំណាងក្រុមហ៊ុន ហុង តឹងឡុង សេវាដឹកជញ្ជួនសាធារណៈ បានជួបពិភាក្សាជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន (រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ ស្របពេលខេត្តព្រះសីហនុកំពុងមានសន្ទុះនៃការអភិវឌ្ឍ។ តំណាងក្រុមហ៊ុន បានអោយដឹងថា ក្រុមហ៊ុនមានរថយន្តក្រុងចំនួន៣០គ្រឿង មានគម្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។ លោកមានបំណងវិនិយោគលើវិស័យនេះដោយមើលឃើញថា ខេត្តព្រះសីហនុ មានការរីកចំរើនឥតឈប់ឈរ អាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ដែលជាឱកាសល្អសម្រាប់ការវិនិយោគ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីគោលបំណងវិនិយោគលើសេវាដឹកជញ្ជូន (រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែ ក្រុមហ៊ុន ត្រូវសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ប្រកបដោយជោគជ័យ។ ឯកឧត្តម បន្តថា ត្រូវសិក្សាពី ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគលើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ នៅក្រុងព្រះសីហនុ។ រដ្ឋបាលខេត្ដ ចង់បានសេវាដឹកជញ្ជូនសាធារណៈជាការចាំបាច់ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា។ ទន្ទឹមនោះក្រុមហ៊ុន ត្រូវរកអ្នកជំនាញសិក្សាគម្រោង…
-
ឯកឧត្តមកត្តិនីតិកោលសបណ្ឌិត អ៊ឹម ឈុនលឹម ផ្សព្វផ្សាយសៀវភៅរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

-
ឥឡូវនេះប្រជាជននៅខេត្តសៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា

-
សហព័ន្ធសេវាអប់រំនៅកម្ពុជា សុំការគាំទ្រពី ឯកឧត្តម អ៊ិត សំហេង លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍការងារអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស

