Category: ព័ត៌មានជាតិ

  • ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប ពិតជាមានសារៈសំខាន់

    ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប ពិតជាមានសារៈសំខាន់

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេ ខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Bryan Fornari ប្រធានផ្នែកកិច្ចសហ…..

  • សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩: «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ»

    សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩: «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ»

    ភ្នំពេញ:សុន្ទរកថាជាលាយលក្ខណ៍អក្សររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើទៅចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៕

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ

    រាជធានីភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន ដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។កិច្ចប្រជុំនេះធ្វើឡើងដើម្បី រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ត្រូវបានរៀបចំឡើងដោយអនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចតុកោណយុទ្ធសាស្ត្រទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច មុំទី៣.ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានចាត់ទុកសន្តិសុខព័ត៌មាន ជាកិច្ចការអាទិភាពមួយដែលគាំទ្រ ជំរុញការអភិវឌ្ឍ និងការពារហានិភ័យក្នុងវិស័យឌីជីថល។ ទន្ទឹមនឹងនេះ ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ក៏ស្របតាមនិន្នាការតំបន់និងសកលលោកផងដែរ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ដែលបានរៀបចំឡើងនាពេលនេះ គឺក្នុងគោលបំណងធានានិរន្តរភាពនៃសេវាសារវន្តរបស់ជាតិ មានជាអាទិ៍ សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សុខភាពសាធារណៈ សុវត្ថិភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការកំណត់គោលការណ៍ វិធាន និងយន្តការ ដើម្បីបង្ការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្ដិសុខសាយប័រ និងឧប្បត្តិហេតុសន្ដិសុខសាយប័រ និងការធ្វើនិយត័កម្មហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា៕ដោយ៖ម៉ាដេប៉ូ

  • អជ្ញាធររាជធានីភ្នំពេញដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ

    អជ្ញាធររាជធានីភ្នំពេញដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការ ណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ និងបុណ្យកឋិនទាន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២១ ដូចខាងក្រោម’៖ |-មន្ទីរធម្មការ និងសាសនា និងគ្រប់វត្ដអារាមត្រូវអនុវត្តការងារ៖ ១-ព្រះចៅអធិការវត្ត គណៈកម្មការវត្តគ្រប់ទីអារាមទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើត ក្រុមការងារ ដើម្បីគ្រប់គ្រង ចាត់ចែង ត្រួតពិនិត្យការអនុវត្តវិធានការការពាររបស់ ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ”៣ កុំ និង ៣ ការពារ” របស់ សម្តេចតេជោនាយករដ្ឋមន្តី ២-ក្រុមការងារ…

  • កងទ័ពជើងគោកចេញសេចក្ដីណែនាំស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)

    កងទ័ពជើងគោកចេញសេចក្ដីណែនាំស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)

    គណៈកម្មការពង្រឹងគ្រឿងបំពាក់សម្ភារបច្ចេកទេសកងទ័ពជើងគោក ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ បានប្រជុំធ្វើសេចក្ដីណែនាំស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក និង មានការអញ្ជើញចូលរួមពី នាយទាហាន ជំនាញកងទ័ពជើងគោកមួយចំនួនទៀត ។ ឧត្តមសេនីយ៍ឯក សួន ខាំឡ បានមានប្រសាសន៍ថា៖ សេចក្ដីណែនាំនេះគឺមានគោលបំណងអោយយោធិនបានយល់ពីនិតិវិធីបង់ពន្ធជូនរដ្ឋ និងការធ្វើតារាងគ្រប់គ្រងគ្រឿងបំពាក់ សម្ភាបច្ចេកទេសអោយមាន ការឯកភាពគ្នានៅទូទាំងកងទ័ពជើងគោក ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើជាសេនាធិការ ជូនមេបញ្ជាការកងទ័ពជើងគោក ។ សូមបញ្ជាក់ថា៖ នៅក្នុងសេចក្ដីណែនាំរបស់កងទ័ពជើងគោក ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) កងទ័ពជើងគោកបានណែនាំដល់គ្រប់ស្ថាប័ន កងឯកភាពពាក់ព័ន្ធត្រូវអនុវត្ត ឱ្យបានល្អប្រសើរ និងម៉ឺងមាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងរថយន្តគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះរថយន្តឯកជនដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីឱ្យម្ចាស់បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទបញ្ញាត្តិស្តីពីគយ ។ ការអនុវត្តការប្តូរចង្កូតពីស្ដាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់ ។ ដោយលែក ចំពោះ ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម…

  • គ្រំចំពុះទាអាហារសមុទ្រមកពីខេត្តកោះកុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

    គ្រំចំពុះទាអាហារសមុទ្រមកពីខេត្តកោះកុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

    រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថាការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដូច្នេះធ្វើឡើង ក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១ នេះ។  ឯកឧត្តមបានមានប្រសាសន៍ថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។         រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា គ្រំចំពុះទាដែលជាផលិតផលនៅខេត្តកោះកុងហើយក៏ជាប្រភេទគ្រំមានរសជាតិយ៉ាងឆ្ងាញ់ពិសានេះត្រូវបានគេនាំយកមកដាក់ចែកចាយលក់នៅផ្សារម៉ាក្រូគឺជាជំហានថ្មីមួយទៀតសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។                 ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ផ្សារស្នាដៃម៉ែ និងផ្សារម៉ាក្រូដែលបានជួយចូលរួមសហការ ជាមួយក្រសួងបរិស្ថាននាំយកនូវផលិតផលក្នុងស្រុកមួយនេះមកលក់នៅលើទីផ្សារ។ នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុកនិងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួមក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុងដែលជាប្រភពសុវត្ថិភាពស្បៀងអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។         គួរបញ្ជាក់ថាការនាំយកគ្រំចំពុះទាមដាក់លក់នៅផ្សារម៉ាក្រូនេះធ្វើឡើងក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូទាំងនៅភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលាឆ្នាំ២០២១។      ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថាគ្រំចំពុះទាល្បីល្បាញឈ្មោះនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននៅឡើយទេ។ សម្រាប់ការដាក់លក់គ្រំចំពុះទាខេត្តកោះកុងនៅផ្សារម៉ាក្រូនាពេលនេះគឺជាការបង្ហាញឱ្យឃើញពីការពង្រីកកាន់តែទូលាយនូវទីផ្សារផលិតផលរបស់សហគមន៍ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក…

  • អ្នកបម្រើការទេសចរណ៍ទាំងអស់ ទាល់តែចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ទើបអាចចូលបម្រើការបាន

    អ្នកបម្រើការទេសចរណ៍ទាំងអស់ ទាល់តែចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ទើបអាចចូលបម្រើការបាន

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង ២៥ បានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ដែលប្រការនេះគឺពិតជាបានជំរុញឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ទទួលបាននូវសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។ ការអះអាងចេញពីក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ទូទាំង២៥រាជធានី-ខេត្តយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានបន្ថែមនូវពង្រឹងការអនុវត្ត «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្តកាន់តែមានសុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងអោយកាន់កាន់តែខ្លាំង។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខផងដែរ។ នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជជីកដេញដោលទៅកាន់ប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តអំពីស្ថានភាពគោលដៅទេសចរណ៍ ចលនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តតាមវិធាននានាផងដែរ ពិសេសគឺវិធានស្ដង់ដា SOP ដែលជាគម្ពីរដ៏ស័ក្តិសិទ្ធិក្នុងការជួយឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញបានល្អ។ ជាលទ្ធផល គ្រប់រាជធានី-ខេត្តគឺអនុវត្តតាមស្ដង់ដា SOP បានល្អ…

  • រដ្ឋបាលរាជធានីភ្នំពេញ ណែនាំពីវិធានការទប់ស្កាត់​ការ​រីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកឋិនទាន

    រដ្ឋបាលរាជធានីភ្នំពេញ ណែនាំពីវិធានការទប់ស្កាត់​ការ​រីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកឋិនទាន
  • ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចព្រមានប្តឹងព្រះអង្គម្ចាស់ក្សត្រីម៉ារី ដើម្បីស្នើសុំត្រាប្រគល់ត្រា

    ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចព្រមានប្តឹងព្រះអង្គម្ចាស់ក្សត្រីម៉ារី ដើម្បីស្នើសុំត្រាប្រគល់ត្រា

    ភ្នំពេញៈ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានព្រមានថានឹងរៀបចំនីតីវិធីតាមផ្លូវច្បាប់ប្តឹងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំត្រាប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានយកទៅប្រើប្រាស់យ៉ាងអាណាធិបតេយ្យដោយបុគ្គលដែលគ្មាននីតិសម្បទា ក្នុងក្របខ័ណ្ឌគណបក្ស និងមិនបានឆ្លងយោបល់ថ្នាក់ដឹកនាំ

  • វិទ្យាល័យច្បារអំពៅទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១

    វិទ្យាល័យច្បារអំពៅទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១

    ភ្នំពេញ៖វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរកឃើញបេក្ខជនដែលឈ្នះការប្រកួតក្នុងកម្មវិធីនេះហើយ នៅថ្ងៃទី ២២ ខែ កញ្ញាឆ្នាំ ២០២១។ចំពោះលទ្ធផលនៃការប្រកួតគឺ វិទ្យាល័យច្បារអំពៅ នៃរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនបូរី ១០០ខ្នងទទួលបានជ័យលាភីលេខ២ រីឯវិទ្យាល័យឬស្សីកែវនិងវិទ្យាល័យហ៊ុនសែនចាក់អង្រែទទួលបានជ័យលាភីលេខ៣ស្ទួន។ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឲ្យដឹងថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ជាលើកទី៤១ និងជាលើកទី១នៃការរៀបចំតាមប្រព័ន្ធ online ដែលបានចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០២១ និងបានចែកចេញជាបីវគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ។ ឯកឧត្តមបានបន្ថែមថា វេទិកានេះដែរបានផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពីបណ្តាវាគ្មិន និងមន្រ្តីជំនាញផ្នែកបរិស្ថាន ព្រមទាំងបានចែករំលែកនូវចំណេះដឹងទាំងនោះ ទៅកាន់សាធារណជនទូទៅថែមទៀតផង និងបានជួយផ្តល់នូវចំណេះដឹងបន្ថែមទៀតដល់យុវជន និងក៏ដូចជាការជួយឱ្យយុវជនដទៃទៀតបានសិក្សាស្វែងយល់ពីបរិស្ថាន។ក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់ពានរង្វាន់ដល់ជ័យលាភីទាំងអស់នាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះគឹពិតជាបានដើរតួនាទី​យ៉ាងសំខាន់​ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងពិសេសការបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ទៅលើការបង្កើនចំណេះដឹងបរិស្ថាន។ ជាមួយគ្នាកម្មវិធីនេះក៏បានរួមចំណែកចែករំលែកដល់សាធារណៈជនដទៃទៀតឱ្យបានទទួលចំណេះដឹងយ៉ាងទូលំទូលាយស្តីពីបរិស្ថាននេះផងដែរនិងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ចាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខរកការរីកចម្រើនជឿនលឿនតាមចក្ខុវិស័យរបស់រាជរដ្ឋាផិបាលកម្ពុជា​ដែលប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០…