-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតអោយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមចូលសម្តែងការគួរសមនិងជម្រាបលា

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។ ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ សម្ដេចបន្តថាក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។ សម្ដេចក៏មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថាអ្នកបន្តអាណត្តិការងារក្រោយពីលោកឧត្តមសេនីយ៍ត្រី នឹងបន្តនូវអ្វីដែលជាសមិទ្ធផលដែលក្រសួងទាំងពីរមាននាពេលកន្លងមក និងពង្រីកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងបានជូនពរឯកឧត្តមដែលជាប្រធានស្ថាប័នដឹកនាំការងារអនុវត្តច្បាប់រួមចំណែកយ៉ាងសកម្ម និងសំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅប្រទេសវៀតណាម សូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ចបំរើសង្គមជាតិ។ ជាការឆ្លើយប លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន…
-
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប ៤ចំណុច ទៅប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយ ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈ ប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតប ៤ចំណុច ទាក់ទងបញ្ហាសិទ្ធិមនុស្ស, អំពីជំងឺកូវីដ-19 នៅក្នុង ពន្ធនាគារ, ការពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យ សិទ្ធិមនុស្សប្រកបដោយការស្ថាបនា ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយ ជំនួបនេះថា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមាន កិត្តិយសណាស់ ដែលមានឱកាសបានគោរពជួបពិភាក្សាជាមួយសម្ដេចតេជោ តាមប្រព័ន្ធអនឡាញនេះ ។ ឯកឧត្តម បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំង ជូនចំពោះសម្ដេចតេជោ ក៏ដូចជាចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលបាន ចាត់វិធានការស្រាចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-19…
-
ឆក់ទូរស័ព្ទដៃបានសម្រេច ម្ចាស់បើកម៉ូតូដេញតាម ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីអ្នកដំណើរម្នាក់បានសម្រេច ត្រូវបានម្ចាស់ស្រែកឆោឡោ រួចបើម៉ូតូដេញតាមកៀរផ្តួលឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតកំពុងតែរត់គេចខ្លួន។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីដ កែងនិងផ្លូវបេតុងចូលផ្សារតនាផ្លាហ្សា នៅភូមិចុងថ្នល់ខាងកើត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ ដែលត្រូវឃាត់ខ្លួន រូបនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ រីឯ បក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។ បើតាមប្រភពព័ត៍មានពីជនរងគ្រោះម្ចាស់ទូរស័ព្ទដៃ ដែលជាអ្នកដឹកអីវ៉ាន់តាមឡាញ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបរម៉ូតូមួយគ្រឿង ម៉ាក CPX ពណ៌ស បានធ្វើដំណើរតាមផ្លូវណតប្រីដ ក្នុងទិសដៅពីត្បូងទៅជើង ដោយកាន់ទូរស័ព្ទដៃនិយាយ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ មុខស្ថាននីប្រេងតូតាល់ នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ក៏ស្រាប់តែមានជនសង្ស័យ២នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាក Nex ពណ៌សលាយខ្មៅ អត់ស្លាកលេខឌុបគ្នា រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រួចហើយបើកបរម៉ូតូរត់គេចខ្លួន។ ភ្លាមៗនោះ រូបគាត់…
-
រដ្ឋបាលរាជធានីភ្នំពេញប្រកាស បន្តដាក់ចេញ នូវវិធានការរដ្ឋបាល ដោយផ្អាក ជាបណ្ដោះអាសន្នចំពោះ សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់

រដ្ឋបាលរាជធានីភ្នំពេញប្រកាស បន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូទីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។
-
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានចូលរួមកិច្ចប្រជុំបិទទ្វារនៃរដ្ឋមន្ត្រីរបស់ប្រទេស ដែលជាសមាជិកទីភ្នាក់ងារសាកលវិទ្យល័យ ប្រើប្រាស់ភាសាបារាំង

-
សម្តេចតេជោ កំពុងជួបពិភាក្សាការងារ ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា តាមប្រព័ន្ធវីដេអូ

-
ការត្រៀម នឹងបញ្ចប់ការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង

-
ឯកឧត្តម ចម ប្រសិទ្ធ ផ្តល់អនុសាសន៍ស្តីពីការផ្គត់ផ្គង់ទឹកស្អាតទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី

-
ប្រជាពលរដ្ឋរិះគន់ ផ្លូវចូលប្រាសាទ សំបូរព្រៃគុគ ដែលជាសម្បត្តិបេតិកភណ្ទពិភពលោក ក្នុងខេត្តកំពង់ធំ

-
ប្រជាពលរដ្ឋចំនួនបួនឃុំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានអណ្តូងស្នប់ប្រភេទធំ
