Category: ព័ត៌មានជាតិ

  • កិច្ចពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២

    កិច្ចពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២

    ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា…..

  • សន្តិភាព ធ្វើប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ និងជំរុញឱ្យកម្ពុជា ខិតខំអភិវឌ្ឍខ្លួន

    សន្តិភាព ធ្វើប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ និងជំរុញឱ្យកម្ពុជា ខិតខំអភិវឌ្ឍខ្លួន

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ដោយសារគុណតម្លៃនៃសន្តិភាព ធ្វើប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ និងជំរុញឱ្យកម្ពុជា ខិតខំអភិវឌ្ឍខ្លួន ក្លាយជាប្រទេសមួយ ដែលបានចូលរួមចំណែក យ៉ាងសកម្ម នៅក្នុងបុព្វហេតុ សន្តិភាពពិភពលោក ៕

  • អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០ គ្រួសារ សង្កាត់ស្ទឹងមានជ័យទី២

    អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០ គ្រួសារ សង្កាត់ស្ទឹងមានជ័យទី២

    ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ សមណេះសំណាល …..

  • ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ប្រាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមលក្ខណៈបើកការហោះហើរឡើងវិញ

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ប្រាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកត្រៀមលក្ខណៈបើកការហោះហើរឡើងវិញ

    ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពកម្ពុជា-វៀតណាម

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពកម្ពុជា-វៀតណាម

    ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពកម្ពុជា-វៀតណាម ក្នុងការបន្តថែរក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងសម្រាប់បណ្តាឆ្នាំខាងមុខ

  • ក្រុមការងារពិនិត្យតាមដាននិងវាយតម្លៃ បានចុះពិនិត្យការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅវិទ្យាស្ថានក្រោយបរិញ្ញាបត្រ

    ក្រុមការងារពិនិត្យតាមដាននិងវាយតម្លៃ បានចុះពិនិត្យការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅវិទ្យាស្ថានក្រោយបរិញ្ញាបត្រ

    ដីឥដ្ឋ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ធានាគុណ….

  • ប្រជាពលរដ្ឋខ្វះខាត ក្នុងតំបន់ក្រហម នៃក្រុង​សៀមរាបជិត៧០០០គ្រួសារ ទទួលបានការ​ឧបត្ថមពីរដ្ឋបាលក្រុងសៀមរាប

    រដ្ឋបាលក្រុងសៀមរាប បញ្ចេញអង្ករតាមរយៈនៃយុទ្ធនាការបន្ទាន់មួយ ឲ្យក្រុមការងារនៃបណ្តា​ភូមិ-សង្កាត់ក្នុងតំបន់ក្រហម ប្រើប្រាស់រយៈពេលមិនឲ្យលើសពី១ថ្ងៃ ដើម្បីចែកអង្ករទាំងនោះ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋជិត៧០០០គ្រួសារ ដែលខ្វះខាត។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានជម្រុញឲ្យក្រុមការងារតាមបណ្តាភូមិ-សង្កាត់នានា ដែលកំពុងស្ថិតនៅជាតំបន់ក្រហមបណ្តោះអាសន្ន ចុះចែកអង្ករដោយការប្រញាប់បំផុត ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត និងមិនត្រូវបន្សល់ទុកការងារនេះ ឲ្យនៅសល់បន្តដល់ថ្ងៃស្អែកនោះឡើយ។ លោកបានចេញបទបញ្ជាយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងវត្តមានផ្ទាល់របស់លោកនៅភូមិមណ្ឌល៣ ដែលជាមូលដ្ឋានតំបន់ក្រហម នៃសង្កាត់ស្លក្រាម។ លោកអភិបាលក្រុងបានឲ្យដឹងថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២ នៃក្រុងសៀមរាបមានប្រហែលជា៦០០០គ្រួសារ។ ដោយសារតែវិបត្តិសកល កូវីដ-១៩បានបង្កើនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ។ នៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ ដែលសម្រាប់តែក្នុងតំបន់ក្រហម មានប្រមាណជិត៧០០០គ្រួសារ។ ការឧបត្ថម្ភនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ដែលនេះវាមិនមែនជាដំណោះស្រាយនោះតែ គឺជាការចែករំលែក ការលំបាកតែប៉ុណ្ណោះ។ នៅក្នុងយុទ្ធនាការចែកអង្ករនោះ លោកស្រី ខឹម ចាន់បូរិន មន្រ្តីសង្កាត់ស្លក្រាម បានបង្ហាញនូវការពន្យល់ថា ក្នុងស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការនិងបំរាមផ្សេងៗ គឺដើម្បីសុវត្ថិភាព បញ្ជៀសហានីភ័យនៃការឆ្លងកូវីដ-១៩ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ…

  • ស្អែកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» តាមប្រព័ន្ធវីដេអូ

    ស្អែកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល  ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការចាក់វ៉ាក់សាំងបង្ការដល់ពិភពលោក ការជួយសង្គ្រោះជីវិត ការកសាងសន្តិសុខសុខភាពឱ្យកាន់តែប្រសើរឡើង និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងការឯកភាពលើសេចក្តីព្រាងគោលដៅ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្តថា សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ដើម្បីអាចចាប់ផ្តើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ ប្រកបដោយសុវត្ថិភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការរួមបញ្ចូលវ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ដែលជាយុទ្ធសាស្ត្រសកលដ៏ល្អ ដោយគ្មានការរើសអើង។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នឹងជំរាបជូនសម័យប្រជុំកំពូលពីវិធានការប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងភាពធន់ និងការអភិវឌ្ឍនប្រកបដោយចីរភាព នៅក្នុងតំណាក់កាលក្រោយវិបត្តិកូវីដ-១៩។ សេចក្ដីប្រកាសបានបញ្ជាក់ថា សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំកំពូលនេះ ឆ្លុះបញ្ចាំងពីសាមគ្គីភាព…

  • រដ្ឋមន្ត្រីកសិកម្ម បានជូនពរក្មួយៗដែរទទួល​បាន​អាហារូបករណ៍ទៅសិក្សាប្រទេសជប៉ុន​ឲ្យទទួលបាន ជោគ​ជ័យក្នុងការសិក្សា និង​ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗ មកចែករំលែក និងចូលរួមអភិវឌ្ឍប្រទេស​ក្រោម​ម្លប់សុខសន្តិភាព ដែរដឹកនំាដោយ​សម្តេចតេជោ ហ៊ុន សែន

    រដ្ឋមន្ត្រីកសិកម្ម បានជូនពរក្មួយៗដែរទទួល​បាន​អាហារូបករណ៍ទៅសិក្សាប្រទេសជប៉ុន​ឲ្យទទួលបាន ជោគ​ជ័យក្នុងការសិក្សា និង​ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗ មកចែករំលែក និងចូលរួមអភិវឌ្ឍប្រទេស​ក្រោម​ម្លប់សុខសន្តិភាព ដែរដឹកនំាដោយ​សម្តេចតេជោ ហ៊ុន សែន

    នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល   ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភីអាហារូបករណ៍ និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លទ្ធផលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀនសូត្រដែលមានគុណតម្លៃសម្រាប់ធ្វើការកសាង និងអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួននៅពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងការសិក្សារៀនសូត្រ បទពិសោធន៍ការងារ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបានក្លាយជាថ្នាក់ដឹកនាំម្នាក់ ស្ម័គ្រស្មោះបម្រើជាតិមាតុភូមិ និងប្រជាជនដើម្បីការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។  ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗឲ្យយកឱកាសនៃការសិក្សារៀនសូត្រ ត្រូវខិតខំពង្រីកការរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញពីពីរទៅបីបន្ថែមទៀត និង រៀនធ្វើការអង្កេត ប្រៀបធៀប ការគ្រប់គ្រង សណ្តាប់ធ្នាប់សង្គមរស់នៅរបស់គេ ទាំងការគ្រប់គ្រងបរិស្ថាន សេដ្ឋកិច្ច នយោបាយ ប្រពៃណី និងវប្បធម៌ ហើយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិន័យ និងច្បាប់ទម្លាប់របស់សាលា ក៏ដូចជារបស់ប្រទេសជាតិគេ។ ចំណេះដឹងទាំងអស់នោះគឺទុន និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាពខ្លួនឲ្យកាន់តែរឹងមាំ ជឿជាក់ និងច្បាស់លាស់។ល។ រួចនាំយកធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងនោះ យកមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង…

  • អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជន្លៀស​ពលរដ្ឋដែលរងគ្រោះទឹកជំនន់ ទៅកាន់ទីទួល​សុវត្ថិភាព នៅក្រុងប៉ោយប៉ែត

    អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជន្លៀស​ពលរដ្ឋដែលរងគ្រោះទឹកជំនន់ ទៅកាន់ទីទួល​សុវត្ថិភាព នៅក្រុងប៉ោយប៉ែត

    ប្រជាពលរដ្ឋកើនជាង៧០គ្រួសារ ត្រូវបានជន្លៀសពីលំនៅឋាន ទៅកាន់ទីទួលសុវត្ថិភាពចំនួន៣កន្លែង ដែលអាជ្ញាធរមានសមត្ថកិច្ចបានរៀបចំ នៅក្រុងប៉ោយប៉ែត។ នេះបើតាមលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអោយដឹង នៅពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។      លោកគាត ហ៊ុល បានបន្តប្រាប់ថា៖ នាថ្ងៃនេះ រូបលោកផ្ទាល់ និងលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត  និងក្រុមការងារចម្រុះបានរួមដំណើរជាមួយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹក ដែលជនលិចផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនប៉ែកខាងត្បូងក្រុងមួយចំនួន ព្រមទំាងបានផ្តល់ស្បៀងអាហារ ជាអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី និងទឹកពិសារដប ជូនបងប្អូនប្រជាពលរដ្ឋ ជាង៧០គ្រួសារដែលមករស់នៅលើទីទួលសុវត្ថិភាព ដែលក្រុមការងារក្រុងប៉ោយប៉ែតបានរៀបចំចំនួន ៣ទីតាំង ។ សូមរំលឹកថា៖ ក្រុងបោយប៉ែត ជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ ធ្វើ  អោយទីប្រជុំជន់ក្រុងដែលជាទីទំនាប បង្ករលិចលង់ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវលំ បេងតុង និងផ្ទះសំបែងពលរដ្ឋនិងទីតាំងជរជើងរបស់កងកម្លាំង ដែលនៅតាមមាត់អូរព្រំដែន ដែលត្រូវបានអាជ្ញាធម៍បង្ខំចិត្ត ជន្លៀសពលរដ្ឋក្នុងតំបន់នោះមកទីទួលសុវត្តិភាព។     រដ្ឋបាលក្រុងប៉ោយប៉ែតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមនិងបង្កើនការប្រុងប្រយ័ត្នដូចខាងក្រោម៖…