-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តាំផ្ញើឱ្យប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីបន្តកិច្ចខិតខំងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារ

រាជធានីភ្នំពេញ៖ «ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកំពត ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សមូសភាពដឹកនាំ បុគ្គលទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិនិងប្រជាជន»។ នេះគឺ ជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។តំណាងឱ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពតថ្មីនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពតឯកឧត្តម នេត្រ ភក្ត្រាបានថ្លែងលើកទឹកចិត្តប្រធានមន្ទីរបរិស្ថានថ្មីត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុងខេត្ត ដើម្បីគ្រប់គ្រងស្ថានការណ៍លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្បន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។ឯកឧត្តមបានថ្លែងអំណរលោក ស៊ុយ ធា អតីតប្រធានមន្ទីរបរិស្ថានដែលបានលះ បង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាដឹកនាំមន្ទីរបរិស្ថានខេត្តកំពតជាង ១២ ឆ្នាំមកនេះ និងបានសម្រេចនូវសមិទ្ធផលជាច្រើននៅក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅ ក្នុងខេត្តកំពត។រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានចូលរួមអបអរសាទរទាំងអតីតប្រធាន និងប្រធានមន្ទីរបរិស្ថានបច្ចុប្បន្នដែលសុទ្ធសឹងជាមន្ត្រីពោរពេញដោយសមត្ថភាព និងស័ក្តិសមនឹងទទួលនូវឋានៈនិងតួនាទីនេះ ហើយឯកឧត្តមជឿជាក់ថា លោកទាំងពីរនឹងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀតក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបរិស្ថានសូមអរគុណចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តដែលបានគាំទ្រលោកអេង ប៉ូឡូ…
-
ឯកឧត្តម កើត ឆែ ណែនាំឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឲ្យពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្នពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខក្នុងកិច្ចការងារទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ ។ការណែនាំបែបនេះរបស់ឯកឧត្ត កើត ឆែបានធ្វើឡើង ក្នុងពិធីតែងតាំងមន្ត្រីរាជការ៤រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។ក្នុងពិធីនេះ ត្រូវបានប្រកាសតែងតាំងលោកស៊ុក សង្វាពេជ្រ មន្ត្រីឋានន្តរស័ក្តិ ថ្នាក់លេខ១ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោកជូ ម៉េងចាន់ ដែលត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។លោក តុប សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជានាយករងទីចាត់ការរដ្ឋបាល ។លោក ជីវ សារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ជាប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាននៃទីចាត់ការរដ្ឋបាល និងលោក ថង វង្សសុវិឡា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល។ក្នុងឱកាសនោះឯឧ កើត ឆែបានមានប្រសាសន៍លើកឡើងថាការតែងតាំងមន្ត្រីរដ្ឋបាលរាជធានីខាងលើនេះ ធ្វើឡើង ក្រោយពី លោកជូ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកបន្តថា ការតែងតាំងមន្ត្រីនេះ គឺយើងមើលទៅលើសមត្ថភាពការងារនិងប្រសិទ្ធភាពការងាររបស់មន្ត្រីយើង ។ ការតែងតាំងនេះធ្វើឡើងឲ្យត្រូវតាមច្បាប់ផងនិងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារផង។ឯកឧត្តម កើត…
-
សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ក្នុងឱកាស ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០២១

-
សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យយកចិត្តទុកដាក់បន្ថែមលើការបំពាក់ភ្លើងស្តុប កាមេរ៉ា និងការរឹតបន្តឹងច្បាប់

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំផ្សព្វផ្សាយការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ
-
ឯកឧត្តម សុខ ប្រសិទ្ធិ ប្រជុំក្រុម ការងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន-កម្ពុជា និងចូលរួមកម្មវិធី បាឋាកថា ស្តីពី “Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022”

-
អភិបាលខេត្តកំពង់ចាម បញ្ជារឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ យកគ្រឿងចក្រកាយដាក់លូរំដោះទឹកចេញ ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ

-
ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ (មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស (មានវីដេអូ)

-
កិច្ចសម្ភាសន៍ ឯ.ឧ រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ ប្រធានបទ៖ កុលបុត្រកុលធីតាខ្មែរ ពុំគួរបំផុស គំនិតទាត់ចោលទំនៀមបុរាណ «ការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ»(មានវីដេអអូ)
