-
ឯកឧត្តម ប៉ាន សូរស័ក្តិ ការពារសេចក្តីព្រាងច្បាប់ ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤

-
អនុស្សរណៈនៃការយោគយល់ស្ដីការផ្ដល់អាហារូបករណ៍ភាសាអង់គ្លេស និងបំណិនឌីជីថលសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្សក្នុងឆ្នាំ២០២១

-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន ប្រកាសថា យានយន្ត ៤៩១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

-
ក្រសួងព្រះបរមរាជវាំងប្រកាសបដិសេធអំពីការចាត់តាំង ព្រះរជ្ជទាយាទ” prince Heritier”

បើយោងលិខិតផ្លូវការរបស់ក្រសួងព្រះបរមរាជវាំង ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានអត្ថបទកាសែតបរទេសមួយចំនួន បានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “prince Heritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គ ដាក់សុំទិញក្លឹបបាល់ទាត់ AS Saint-Etenne របស់ប្រទេសបារាំង ក្នុងតម្លៃ ១០០លានអុឺរ៉ូ។យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ” prince Heritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំង ព្រះរជ្ជទាយាទ ឡើយ។
-
បងប្អូនកម្មករខ្មែរដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅខេត្តស្រះកែវប្រទេសថៃទទួលអំណោយជាគ្រឿងឧបភោគបរិភោគ

នៅថ្ងៃទី ២០ កញ្ញា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានសហការជាមួយមន្ទីរការងារខេត្តសាកែវ អាជ្ញាធរមូលដ្ឋានស្រុកតាប្រាយ៉ា និងស្រុកគោកធ្យូង ខេត្តសាកែវ ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ព្រមទាំងបាននាំយកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ត្រីប្រលាក់គ្រៀម ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនពួកគាត់នៅស្រុកតាប្រាយ៉ា ចំនួន៥៥ គ្រួសារ និងនៅស្រុកគោកធ្យូង ចំនួន៧៣ គ្រួសារផ្សេងទៀត ដើម្បីជួយសំរាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។ដោយ/សួង ពិសិដ្ឋ
-
ជំនន់ ទឹកភ្លៀង បានជន់ លិច កំណាត់ ផ្លូវជាតិ លេខ ៦ និង លេខ ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

កំពង់ចាម ៖ តាមការបញ្ជាក់ ពីអាជ្ញាធរខេត្ដកំពង់ចាម ថា ជំនន់ ទឹកភ្លៀង បាន ជន់ លិច ផ្លូវជាតិ លេខ ៦ ក្នុងស្រុក បាធាយ និង ផ្លូវជាតិ លេខ ៧ ក្នុងស្រុក ព្រៃឈរ ។ ទោះជា យ៉ាងណា មកដល់ ល្ងាច ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ នេះ មន្ត្រី ជំនាញ និង អាជ្ញាធរ បា នរក វិធី រំដោះ ទឹក ឱ្យចេញពីផ្លូវ បាន ចំនួន ២កន្លែង ហើយ និងនៅសល់ ១កន្លែង ទៀត ដែលមានចម្ងាយ ជាង ២០០ម៉ែត្រ ទឹក កំពុង ហូរ កាត់ផ្លូវ ។…
-
សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំអោយអនុវត្តវិធានការប្រមូលពន្ធ និងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាក ខម

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសារចរណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម) និងឲ្យបណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និង ម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ៕
-
ភ្លៀងធ្លាក់ជាប់ៗគ្នា បង្ករជនលិចលំនៅឋានពលរដ្ឋ និងទីតាំងឈរជើង របស់កងកម្លាំងនៅតាមបណ្តាក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ

ឥទ្ធិពលជ្រលងវិសម្ពាធទាបមូសុងឥណ្ឌា និងបាតុភូតបម្រែបម្រួលអាកាសធាតុ បានបង្កអោយមានភ្លៀងធ្លាក់ បង្កជាទឹកជំនន់លិចលំនៅឋានពលរដ្ឋ និងទីតាំងឈរជើង របស់កងកម្លាំងនៅតាមបណ្តាក្រុងស្រុកមួយចំនួនរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានផលប៉ះពាល់ដំណាំដំឡូងមីខ្លាំងគេ គឺចំនួនរាប់រយពាន់ហិចតា ។ ក្រៅពីនោះមានដំណាំរួមផ្សំ ដំណាំឆ្លងកាត់រដូវ ក៏មានប៉ះពាល់តិចតួច។ ឯដំណាំស្រូវ មិនមានបញ្ហាទេ ។ ចំពោះផ្លូវថ្នល់ជនបទវិញ មាន៦ខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន។ ហើយត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់។រីឯអាងទឹក ១កន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។ ចំណែកផ្នែកសុខភាព អនាម័យស្អាតលើការរស់នៅ ហូបចុកនិងសុវត្ថិភាពលើពលរដ្ឋ ក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់សព្វផងដែរ ។ ដោយពិនិត្យឃើញថា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកំរិតខ្លាំង បណ្តាលឱ្យជន់លិចលំនៅឋាន ផ្លូវមួយចំនួនក្នុងក្រុង និងទឹកតាមអូរព្រំដែនឡើងខ្ពស់បណ្តាលឱ្យលិចលំនៅឋាន រហូតឈានដល់ជម្លៀសប្រជាពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព ទោះបីអាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំងសហការគ្នា ខិតខំបើកកាយមុខទឹកយ៉ាងណាក៏ដោយ ទឹកនៅតែពុំអាចស្រកបានលឿនដដែល ។ ចំពោះក្រុងបោយប៉ែត ជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកជំនន់ហូរធ្លាក់ពីប្រទេថៃ ធ្វើអោយទីប្រជុំជននក្រុងដែលជាទីទំនាប បង្ករលិចលង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវលំ បេងតុង និងផ្ទះសំបែងពលរដ្ឋ និង …
-
រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ពលរដ្ឋរស់នៅតាមបណ្តោយ ដងស្ទឹង សូមយកចិត្តទុកដាក់ខ្ពស់ ខណៈស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា

រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានណែនាំដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី យកចិត្តទុកដាក់ខ្ពស់ ខណៈស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្តោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំងនឹងអាចបង្កជាផលប៉ះពាល់ ដល់ អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។ នេះបើតាមសេចក្តីការប្រកាសព័ត៌មាន នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២១ រដ្ឋបាលស្រុកក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចខាងក្រោម៖ *ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង*រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមាន៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ*អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀត*ត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់*កុំឱ្យក្មេងៗចុះលេងទឹកតែម្នាក់ឯង ដោយមិនមានមនុស្សធំនៅក្បែរ*នៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលនឹងកើតមាននាពេលដ៏ខ្លីខាងមុខនេះ៕
-
ជំនន់ទឹកភ្លៀងកំពុងវាយលុកកំណាត់ផ្លូវជាតិលេខ៧A ប្រវែងប្រមាណ ១.០០០ ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

កំពង់ចាម ៖ ជំនន់ទឹកភ្លៀងកំពុងវាយលុកកំណាត់ផ្លូវជាតិលេខ៧A ប្រវែងប្រមាណ ១.០០០ ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ។ ដោយខ្លាចជំនន់ទឹកភ្លៀងនៅតែបន្តនៅថ្ងៃខាងមុខ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យគ្រឿងចក្រចេញប្រតិបត្តការកាយប្រឡាយរំដោះទឹកដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅតាមដងផ្លូវ ៕