-
ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាមដល់មណ្ឌលចត្តាឡីស័កមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងថាឡដុតសំរាមសំណល់រឹងដែលជាការផ្តល់ជូនរបស់ក្រសួងបរិស្ថានដល់រដ្ឋបាលខេត្តកែបមិនត្រឹមតែជាសមិទ្ធផលថ្មីសន្លាងមួយទៀតនៅលើទឹកដីខេត្តកែបទេ តែជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់មធ្យោបាយគាំទ្របន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះនៅក្នុងអំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាម សំណល់រឹង សំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័កមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាល និងមណ្ឌលសុខភាពនៅក្នុងខេត្តកែប ដោយឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះនឹងចូលរួមសម្អាតអនាម័យបរិស្ថានខេត្តកែបឱ្យកាន់តែស្អាតនិងជាពិសេសគឺផ្តល់ភាពជឿជាក់របស់ពលរដ្ឋលើរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងបានល្អលើសំណល់ចេញពីមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកែបដែលបានសម្របសម្រួល និងរៀបចំទីតាំងសម្រាប់ដំឡើងឡដុតសំរាមសំណល់រឹងដែលមានសត្ថភាពដុតកម្ទេចសំរាមសំណល់រឹងចន្លោះពី ៥ តោនទៅ៧ តោនក្នុងមួយថ្ងៃដើម្បីបម្រើឱ្យការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ តាមការបញ្ជាក់ឡដុតសំរាមសំណល់រឹងនៅខេត្តកែបនេះគឺជាឡ ១ ក្នុងចំណោមឡចំនួន ៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់ ក្រុងស្រុកនិងអង្គភាពចំនួន ៥៤ ក្នុងរាជធានី-ខេត្តចំនួន ២០។ ក្រសួងបរិស្ថានបាននិងកំពុងបន្តបំពាក់ឡដុតសំរាមសំណល់រឹង នេះនៅតាមបណ្តាទីតាំងមួយចំនួនទៀតដែលមានភូមិសាស្ត្រឆ្ងាយពីទីលានចាល់សំរាម ឬតម្រូវការចាំបាច់។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ឡដុតសំណល់រឹងសំរាមដែលបានដំឡើងរួចបាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កខណៈឡទាំងនេះ គឺជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានាទូទាំងប្រទេសកម្ពុជា។ឯកឧត្តមបានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង…
-
សេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៧ ត្រូវបានព្រឹទ្ធសភាអនុម័ត

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៣៨រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៩ ដូចខាងក្រោម៖ របៀបវារៈទី១៖ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។ យោងតាមសេចក្តីសម្រេចលេខ ១៨៥គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត និងស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ទេព្វ សំអូន ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួសឯកឧត្តម សុខ យាត ដែល បានទទួលមរណភាព។ លោកជំទាវ ទេព្វ សំអូន សមាជិកាព្រឹទ្ធសភាថ្មីត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។ របៀបវារៈទី២៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា…
-
រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់ថែរក្សាវ៉ាក់សាំងចំនួន២១គ្រឿង ជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

ភ្នំពេញ ៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ដល់ជំនួយជាបរិក្ខារត្រជាក់ សម្រាប់ថែរក្សាវ៉ាក់សាំង ចំនួន ២១គ្រឿង តាមរយៈអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ជូនក្រសួងសុខាភិបាល ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ១៩ ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលប្រព្រឹត្ដទៅនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល ។ ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការការពារសុខភាព របស់ប្រជាជនកម្ពុជាទាំងមូល ។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ។…
-
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ(ASEP11)

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារដែលបានរៀបចំកន្លងមក និងពិភាក្សាអំពីទិសដៅការងារបន្ត ដូចជាផ្នែកខ្លឹមសារនិងឯកសារកិច្ចប្រជុំ ការងាររដ្ឋបាល ពិធីការ និងជាពិសេសការងារបច្ចេកទេសព័ត៌មានវិទ្យា (ICT) សម្រាប់ឆ្ពោះទៅរៀបចំ និងដឹកនាំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១(ASEP11)តាមអនឡាញ ONLINE ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការរៀបចំទាំង៦ ប្រធានគណៈប្រតិភូ និងប្រធានដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទាំងបី ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ គឺនៅសល់រយៈពេលតែជាង១ខែទៀតទេ នឹងដល់ថ្ងៃនៃកិច្ចប្រជុំដែលត្រូវរៀបចំតាមអនឡាញ ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting)។ កិច្ចប្រជុំតាមរយៈអនឡាញបែបនេះគឺជាការរៀបចំលើកទី១ហើយសម្រាប់វេទិកាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) និងក៏ជាលើកទី១ដែរសម្រាប់សភាកម្ពុជា ដែលទទួលរៀបចំកិច្ចប្រជុំអនឡាញ ហើយមានទ្រង់ទ្រាយធំបែបនេះ។ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត…
-
ឯកឧត្តម អ៊ិត សំហេង អញ្ជើញការពារច្បាប់ការងារ នៅព្រឹទ្ធសភា

(ភ្នំពេញ): ព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៤ បានពិនិត្យ និងយល់ព្រម ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការី ចូលរួមក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ។ ជាលទ្ធផល បន្ទាប់ពីការពិភាក្សា ពិនិត្យ និងផ្តល់យោបល់រួចមក សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ បានយល់ព្រម…
-
អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌឆ្នាំនេះ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩។លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតចំពោះការឆ្លងជម្ងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបី មានបទពិសោធន៍នាពេលកន្លងមកហើយក្តី ។ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង ក៏បានណែនាំអោយប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនអោយមានហានិភ័យនៃការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងឈានចូលមកដល់ មិនប៉ុន្មានថ្ងៃទៀតនេះ។ក្នុងវត្តនិមួយៗនៅតាមក្លោហទ្វារវត្តត្រូវបាញ់អាកុលនិងវាស់កំដៅ។ ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នេះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ…
-
ប្រមុខក្រសួងការពារជាតិចេញសារចរណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធនិងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាក ខ.ម

ក្រសួងការពារជាតិបានធ្វើការណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធនិងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម)និងឲ្យបណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទត្រូវអនុវត្តឱ្យបានល្អប្រសើរនិងម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ជាលើកចុងក្រោយ។នេះយោងតាមសារាចរណែនាំដែលចុះហត្ថលេខាដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ។
-
ក្រសួងព្រះបរមរាជវាំងឆ្លើយតបចំពោះការចុះផ្សាយរបស់កាសែតបរទេសពាក់ព័ន្ធព្រះអង្គម្ចាស់រជ្ជទាយាទមួយព្រះអង្គស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne តម្លៃ ១០០លានអឺរ៉ូ

ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថាក្នុងរយៈពេលថ្មីៗនេះមានអត្ថបទកាសែតបរទេសមួយចំនួនបានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គបានដាក់ស្នើសុំទិញ ក្លឹបបាល់ទាត់ AS Saint-Etienneរបស់ប្រទេសបារាំងក្នុងតម្លៃ១០០លានអឺរ៉ូ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
-
អភិបាលខេត្តតាកែវ អញ្ជើញបើកដំណើរការសាកល្បងសាលា ដែលមានហានិភ័យទាប ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងខេត្តតាកែវ

តាកែវ៖ នៅវិទ្យាល័យ សុខ អាន ១ឧសភា ព្រឹកថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសបើកដំណើរការសាកល្បងសាលា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប នៅទូទាំងខេត្តតាកែវ ព្រមទាំងនាំយកម៉ាស់ដែលជាអំណោយ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សិស្សានុសិស្ស។ ដែលពិធីនេះក៏មានការ អញ្ជើញចូលរួមដោយ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីររៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍នាសឱកាសបើកដំណើរការ សាកល្បងបើកសាលារៀនឡើងវិញនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាម…
-
ថ្នាក់ដឹកនាំ និងសមាជិកអតីតបក្សសង្គ្រោះជាតិ ១០០នាក់ អស់ជំនឿលើមេដឹកនាំរបស់ខ្លួន បានស្ម័គ្រចិត្ត សុំចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ សមាជិកគណៈអចិន្ត្រៃ គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានប្រកាសស្វាគមន៍ និងទទួលស្គាល់សមាជិកបក្សប្រជាជនថ្មី ១០០នាក់ គឺជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្តសុំចូលមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ។ការប្រកាសស្វាគន៍ទទួលស្គាល់សមាជិកបក្សប្រជាជនថ្មី របស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក្រោយពេលថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ ១០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន រួចរាល់នៅពេលថ្មីៗកន្លងមកនេះ និងស្របពេលដែលសមិទ្ធិផល ស្នាក់ការបក្សប្រជាជន ១ខ្នង ដែលទើបសង់ឡើងក្នុងតម្លៃទឹកប្រាក់ជាង ១១១លានរៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ។ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានឲ្យដឹងថា…