-
“វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធិជំនាន់ទី៧”ត្រូវបានរៀបចំពិធីបិទក្រោមវត្តមានឯកឧត្តមបណ្ឌិត ស៊ាន បូ រ៉ាត់

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។ កាយរឹទ្ធិជាតិកម្ពុជា ដែលមាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិជាសេនាធិការ បានបើកវគ្គ បណ្តុះបណ្តាលនេះ គឺក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញកាយរឹទ្ធិកម្មដល់មន្ត្រីទទួលបន្ទុកការងារកាយរឹទ្ធិតាមអង្គភាពនានាមានដូចជា មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី ខេត្ត សាកលវិទ្យាល័យ វិទ្យាស្ថាន ឱ្យក្លាយជាគ្រូបង្គោលសម្រាប់គ្រប់គ្រង ដឹកនាំ បណ្តុះបណ្តាលដល់យុវជនកាយរឹទ្ធិជំនាន់ក្រោយទៀត។ សមាសភាពគណ:អធិបតីអញ្ជើញចូលរួមកម្មវិធីបិទនេះមានថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា សកលវិទ្យាធិការ វិទ្យាស្ថាន សមាគមកាយឬទ្ធិនារី មជ្ឈមណ្ឌលយុវជន អង្គសិក្ខាសាលា និងមន្ត្រីទទួលបន្ទុកការងារកាយរឹទ្ធិមកពីរាជធានី ខេត្តសរុបចំនួន១០០នាក់។ដោយ-រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យស្ថាប័ន តុលាការ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយ សមហេតុ ផលចំពោះវិភាគអំពីសេនារីយោ ៦ចំណុច (មានវីដេអូ)

-
តំណាងឯកឧត្តម នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងអញ្ជើញបើកវគ្គបណ្តុះបណ្តាលនាយទាហាន នាយទាហានរង ពលទាហានជំនាញប្រព័ន្ធការពារអាកាសនិងថែទាំសម្ភារះបច្ចេកទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន ជំនាញប្រព័ន្ធការពារអាកាស និងថែទាំសម្ភារៈបច្ចេកទេស នៅមជ្ឈមណ្ឌលក្រាំងចេក ស្ថិតនៅឃុំដេីមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្ដម បានមានប្រសាសន៍ថា យើងជាកងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៍ដោយយេីងជានាយ-ពលទាហាន ដាច់ខាតត្រូវការពារ ឱ្យបានគឺ សន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ…
-
អភិបាលរាជធានី ចុះពិនិត្យទីតាំងចាក់វ៉ាក់ សាំងការពារជម្ងឺកូវីដ-១៩ ជូនកុមារ នៅមន្ទីរ ពេទ្យបង្អែកដង្កោ (មានវីដេអូ)

-
ប្រមុខការទូតកម្ពុជា ផ្ញើលិខិតជូនប្រមុខការទូត ហុងគ្រីក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ប្រទេសទាំង ពីរ (មានវីដេអូ)

-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយក រដ្ឋមន្រ្ដីហុងគ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូត (មានវីដេអូ)

-
ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសារ អប អរសាទរ ដល់ប្រធានាធិបតីហុងគ្រី អបអរ សាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត ទំនាក់ទំនងការទូត(មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា ជាការវិភាគបែបសេនារីយោ ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។ ក្នុងនាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏សូមលើកទឹកចិត្តអោយលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បាអំពាវនាវអោយភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២២ ដើម្បីបញ្ជូនទៅរាជរដ្ឋាភិបាលដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២២៕
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស៤៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ មានជនសង្ស័យ ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៤៧នាក់នោះ មាន ២៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៩ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៨ករណី ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕