Category: ព័ត៌មានជាតិ

  • មនុស្ស ១៧៨នាក់ និងយានយន្ត ៣៥គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៩ ខែកញ្ញា

    មនុស្ស ១៧៨នាក់ និងយានយន្ត ៣៥គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៩ ខែកញ្ញា

    ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៧៨ នាក់ទៀត និងយានយន្ត៣៥គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៥៤ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២.២លានរៀលផងដែរ ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ ។ ខាងក្រោមនេះជាសេចក្តីប្រកាស ៖

  • អំណោយសម្តេចក្រឡាហោម និងលោកជំទាវត្រូវបានថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋាន ខេត្តបាត់ដំបងយកទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងជីភាពចំនួន១៥០គ្រួសារនៅក្នុងស្រុកមោងឬស្សី

    អំណោយសម្តេចក្រឡាហោម និងលោកជំទាវត្រូវបានថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋាន ខេត្តបាត់ដំបងយកទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងជីភាពចំនួន១៥០គ្រួសារនៅក្នុងស្រុកមោងឬស្សី

    ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន១៥០គ្រួសារ នៅឃុំរបុស្សមង្គល និងឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ផ្ដល់ជូនពលរដ្ឋនាឱកាសនោះ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងអមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត។ អំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នាឱកាសនោះ រួមមាន អង្ករ មី…

  • ក្រសួងសុខាភិបាលឱ្យអាជ្ញាធរពង្រឹងការអប់រំផ្សព្វផ្សាយនិងជំរុញការអនុវត្តន៍វិធានការសុខាភិបាល

    ក្រសួងសុខាភិបាលឱ្យអាជ្ញាធរពង្រឹងការអប់រំផ្សព្វផ្សាយនិងជំរុញការអនុវត្តន៍វិធានការសុខាភិបាល

    លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធររាជធានី-ខេត្តទាំង២៥ឱ្យពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

  • លោកជំទាវជូ ប៊ុនអេង អញ្ជើញសួរសុខទុក្ខដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ

    លោកជំទាវជូ ប៊ុនអេង អញ្ជើញសួរសុខទុក្ខដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ

    ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងអញ្ជើញសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ឌិ អភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានផងដែរ ។ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល “៣ការពារ និង៣កុំ”ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនយើងនិងសហគមន៍ចៀសផុតពី ជំងឺកូវីដ-១៩ ។ លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងសូមនាំកូនចៅដែលគ្រប់អាយុទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំ និងកាត់ផ្តាច់ការឆ្លងរាលដាលក្នុងគ្រួសារនិងសហគមន៍។ អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី ១០កំប៉ុង ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ អាល់កុល និងម៉ាស់…

  • រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេង ៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប

    រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេង ៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប

    រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារទំនាក់ទំនង Hot Line សម្រាប់ឆ្លើយតបទៅនឹងចម្ងល់ ឬបញ្ហាសុខភាពផ្សេង ៗ ដែលកើតមានឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលក្នុងខេត្តសៀមរាប ។ព័ត៌មានលម្អិត សូមអានលិខិតបង្គាប់ការខាងក្រោមនេះ ។ មន្ទីរព័ត៌មានខេត្តសៀមរាប

  • ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បន្តចុះផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» ដេីម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥

    ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ  បន្តចុះផ្សព្វផ្សាយស្តីពី   «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ  ពីម្តាយទៅកូន» ដេីម្បីចូលរួមជាចរន្តជាតិមួយ  ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥

    ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើម នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ១៧នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរេីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹក ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម បានលេីកឡេីងពីគំរូវីរភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការបន្តកិច្ចការងារ បេីទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ក្រុមការងារនៅអាចធ្វេីការ…

  • ប្រទេសជាមាជិកមហាអនុតំបន់មេគង្គ (GMS) ជំរុញការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល!

    ប្រទេសជាមាជិកមហាអនុតំបន់មេគង្គ (GMS) ជំរុញការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល!

    ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឲ្យប្រទេសកម្ពុជា បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ ផ្តោតសំខាន់ទៅលើ ១) ស្ថានភាពទេសចរណ៍ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ២) ការស្តារ និងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ ៣)ផែនការស្តារទំនាក់ទំនងទេសចរណ៍មហាអនុតំបន់មេគង្គ ៤)ការបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖១). អង្គប្រជុំបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលោក Jens Thraenhart ដែលបានដឹកនំាអង្គភាព MTCO បានយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍មេគង្គ ជាគោលដៅទេសចរណ៍តែមួយ និងអបអរសារទរចំពោះនាយកប្រតិបត្តិថ្មី ដែលនឹងចូលបម្រើការងារនៅអំឡុងខែតុលា ខាងមុខ និងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់តំបន់មេគង្គ ផែនការងាររបស់ MTCO និងពង្រឹងទេសចរណ៍ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។២). ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល និងបានឯកភាពទាំងស្រុងលើផែនការស្តារទំនាក់ទំនងទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់មេគង្គ ដែលគ្រោងនឹងប្រកាសប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ២០២១ ក្រោមជំនួយបច្ចេកទេស និងថវិកាសម្រាប់ការអនុវត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំបានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការបញ្ជូលកីឡាទេសចរណ៍ផងដែរ។៣). កម្ពុជាគ្រោងស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ទទួលអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ជាផ្លូវការនៅអំឡុងត្រីមាសទី៤…

  • សាលាបឋមសិក្សា ហ៊ុន សែន ក្រុង នៅខេត្តព្រះសីហនុ បានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ

    សាលាបឋមសិក្សា ហ៊ុន សែន ក្រុង នៅខេត្តព្រះសីហនុ បានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ

    ក្រសួងបរិស្ថាន បានសម្រេចប្រគល់បណ្ណសរសើរមេត្រីបរិស្ថាន ដល់សាលាបឋមសិក្សា ហ៊ុន សែន ក្រុងនៅខេត្តព្រះសីហនុ ដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងនៅក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីបរិស្ថានថា នេះ ជាការលើកទឹកចិត្តដល់សាលារៀនដែលបានចូលរួមរៀបចំសកម្មភាពចំពោះអនាម័យ និងបរិស្ថាន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កន្លងមកសាលាបានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការរស់នៅដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ បានចាត់ទុកថាសាលារៀន ជាកន្លែងប្រមូលផ្តុំក្នុងការបញ្រ្ជាបចំណេះដឹងលើការគ្រប់គ្រងបរិស្ថាន ចំណោមកុមារ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមជាមួយសហគមន៍មូលដ្ឋាន ដើម្បីផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន។ សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល ឯកឧត្តម ជួប ប៉ារីស៍ បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ប្រគល់បណ្ណសរសើរមេត្រីបរិស្ថាន ជូនវិទ្យាល័យក្រុង ព្រះសីហនុ ដែលបានរៀបចំឱ្យមានការបញ្ជ្រាបការអប់រំនិងសកម្មភាពថែរក្សាបរិស្ថានផងដែរ។ ដោយ / គ្រី សម្បត្តិ

  • អត្ថាធិប្បាយ៖ មរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    អត្ថាធិប្បាយ៖ មរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយបានកត់ត្រា និងចងក្រងទុកនូវស្នាដៃ វីរភាពដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានធ្វើការបូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីមាតុភូមិកម្ពុជាដ៏ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

  • ទោះថ្ងៃឈប់សំរាក អភិបាលរាជធានី ក៏នៅតែចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនកុមារ

    ទោះថ្ងៃឈប់សំរាក អភិបាលរាជធានី ក៏នៅតែចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩  ជូនកុមារ

    ភ្នំពេញ៖ ដើម្បីជម្រុញអោយ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទទួលបាននូវភាពរលូននិងជោគជ័យ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំនេះ នៅក្នុងមន្ទីរពេទ្យ បង្អែកដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី០៨…