Category: ព័ត៌មានជាតិ

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស៦៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស៦៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ មានជនសង្ស័យ ៦៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦៩នាក់នោះ មាន ១៩នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ៥០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៧ករណី ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

  • គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប ប្រើវិធានការក្តៅចំពោះអ្នកមិនគោរពច្បាប់ក្នុងពេលដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ភូមិ​សាស្ត្រសង្កាត់មួយចំនួន កំណត់ជាតំបន់​ក្រហម

    គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប ប្រើវិធានការក្តៅចំពោះអ្នកមិនគោរពច្បាប់ក្នុងពេលដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ភូមិ​សាស្ត្រសង្កាត់មួយចំនួន កំណត់ជាតំបន់​ក្រហម

    ដើមី្បអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការកំណត់ ជាតំបន់ក្រហម នៅភូមិសាស្ត្រ សង្កាត់ស្លក្រាម ,សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ និងភូមិតាវៀន ,សង្កាត់សាលាកំរើក ,ភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩         គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានអនុវត្តវិធានការក្តៅ ចំពោះបងប្អូនដែលមិនគោរពនូវបម្រាម ដែលរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម”  ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ទីសំណាក់របស់ខ្លួន  រួមទាំងការមិន អនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗ ចេញក្រៅពីលំនៅដ្ឋានរបស់ខ្លួនឡើយ ។  ចំពោះករណីដែលបងប្អូនបំពានវិធានការ ការហាមឃាត់ ក្នុងពេលដែលកំពុងបិទខ្ទប់ជាបណ្តោះអាសន្ត    រយៈពេលមួយសប្តាហ៍នេះ គិតចាប់ពីវេលាម៉ោង១៣  រសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី ។  ចំពោះបងប្អូនមិនគោរពវិធាន ការនេះ កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ និង ធ្វើការឃាត់ទុកជាបណ្តោះអាសន្ន នូវមធ្យោបាយទាំងឡាយ ដោយ អនុលោមតាមបទប្បញ្ញត្តិ និង នីតិវិធីជាធរមាន ។ ចំពោះការចេញចូលនៅតបន់ក្រហម…

  • ក្រសួង​ធនធានទឹក និង​ឧតុនិយម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញានេះ កម្ពុជានឹងមានធ្លាក់​ក្នុង​កម្រិត​ពី​តិច ​ទៅ​មធ្យម សូមមានការប្រុងប្រយ័ត្ន

    ក្រសួង​ធនធានទឹក និង​ឧតុនិយម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញានេះ កម្ពុជានឹងមានធ្លាក់​ក្នុង​កម្រិត​ពី​តិច ​ទៅ​មធ្យម សូមមានការប្រុងប្រយ័ត្ន

    ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ បច្ចុប្បន្ន​កម្ពុជា​បាន និង​កំពុង​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ ​ដែល​ធ្វើ​ឲ្យ​ភ្លៀង​នៅ​តែ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង​ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប​ចាប់​កើត​សារ​ជា​ថ្មី ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប​សកម្ម ​ដែល​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​អូស​កាត់​បញ្ឆិត​ព្រះរាជាណាចក្រ​កម្ពុជា​ផ្នែក​ខាងជើង ដែល​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។ ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នឹង​អាច​មាន​វិ​សម្ពាធ​មួយ​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី​១៥ នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ប្រទេស​វៀតណាម​ដែល​នឹង​អាច​មាន​ឥទ្ធិពល​គួរ​ឲ្យ​កត់សំគាល់​នៅ​តំបន់​ភាគ​ឦសាន​របស់​កម្ពុជា ។ យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន នឹង​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករ​ណ៍​អាកាសធាតុ​មានការ​ប្រែប្រួល ៕

  • អភិបាលខេត្ត​កណ្ដាល បកស្រាយ​ជុំវិញ​រឿង​មន្ត្រី​ចុះ​ចាប់​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​សម្លាប់​សត្វ​ពពែ

    អភិបាលខេត្ត​កណ្ដាល បកស្រាយ​ជុំវិញ​រឿង​មន្ត្រី​ចុះ​ចាប់​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​សម្លាប់​សត្វ​ពពែ

    បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ករណី​មន្ត្រី​ហាម​ពលរដ្ឋ​មិន​ឲ្យ​សម្លាប់សត្វ​ពពែ រួច​មក អភិបាលខេត្ត​កណ្ដាល បាន​បកស្រាយ​ជុំវិញ​រឿង​នេះ នា​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ ។ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី យ៉ាង​ដូច្នេះ​ថា ក្នុង​នាម​រដ្ឋបាល​ខេត្តកណ្តាល ករណី​មន្ត្រី​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ធ្វើការ​ឃាត់​សួរ​ប្រជាពលរដ្ឋ​ដែល​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ ដូច​ខាងក្រោម ៖ ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។ មូលហេតុ នៃ​ការ​ឃាត់​សួរ​របស់​មន្ត្រី​បសុពេទ្យ​ស្រុក​ពញាឮ ៖ ដោយសារ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ ចំនួន​១៧​គីឡូក្រាម ដោយ​គ្មាន​លិខិតអនុញ្ញាត ។  ករណី​នេះ មិនមែន​ជា​ការ​កាប់​សាច់សត្វ ដើម្បី​ហូប​ជា​លក្ខណៈ​គ្រួសារ​ទេ ប៉ុន្តែ​ជា​ប្រភេទ​អាជីវកម្ម​លើ​សាច់សត្វ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​ចូល​សត្វ​ពពែ មក​ពី​ខេត្តបន្ទាយមានជ័យ មក​កាប់​សាច់​លក់​រាល់ថ្ងៃ ប្រជាជន​ទាំង ២៥​នាក់ បាន​នាំ​ចូល មួយ​ថ្ងៃ​៥០​ក្បាល…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដឹកនាំប្រជុំដោះ​ស្រាយ​ជា​កញ្ចប់ ករណីប្រជាពលរដ្ឋសម្លាប់​ពពែតាម​ផ្ទះ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដឹកនាំប្រជុំដោះ​ស្រាយ​ជា​កញ្ចប់ ករណីប្រជាពលរដ្ឋសម្លាប់​ពពែតាម​ផ្ទះ

    សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។ បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហោះវីដេអូមន្ត្រីពេទ្យសត្វខេត្តកណ្តាល ចាប់សាច់ពពែរបស់ប្រជាពលរដ្ឋដែលសម្លាប់រួច ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់យ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន»។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការ  កសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។…

  • ពលរដ្ឋខ្មែរឥស្លាមរកស៊ីលក់សាច់ពពែ ដែល​ត្រូវ​ពេទ្យសត្វចាប់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយ អន្តាគមន៍បីចំណុច ដល់ពួកគាត់

    ពលរដ្ឋខ្មែរឥស្លាមរកស៊ីលក់សាច់ពពែ ដែល​ត្រូវ​ពេទ្យសត្វចាប់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយ អន្តាគមន៍បីចំណុច ដល់ពួកគាត់

    ពលរដ្ឋខ្មែរឥស្លាមចំនួន២៥គ្រួសារ រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលរកស៊ីសំឡេះពពែជាលក្ខណៈគ្រួសារតូចតាច កើតការតូចចិត្តដោយសារតែមន្ត្រីពេទ្យសត្វខេត្តកណ្ដាល បានធ្វើការចាប់រឹបអូស និងដាក់ការគៀបសង្កត់ មកលើពលរដ្ឋឲ្យចូលក្នុងទីសត្តឃាតដោយបង់ជាថវិកា ហើយគំរាមកំហែងផ្លូវច្បាប់ផ្សេងៗ មកលើពួកគាត់ជាហូរហែរ។ នេះបើតាមការលើកឡើងពីលោក ម៉ាត់ ហ៊ីម និងលោកស្រី កូប សាចារ៉ោះ តំណាងពលរដ្ឋទាំង២៥គ្រួសារ បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ ប្រជាពលរដ្ឋបានអះអាងថា ដើមឡើយពួកគាត់រកស៊ីខាងសំឡេះសត្វពពែនេះ ជាលក្ខណៈគ្រួសារតូចតាចប៉ុណ្ណោះ ទៅតាមការកុម្ម៉ង់ចង់បានរបស់អតិថិជន ដោយថ្ងៃខ្លះបានសំឡេះ ថ្ងៃខ្លះគ្មានការកុម្មង់ទាល់តែសោះក៏មានដែរ មិនមែនសំឡេះរាល់ថ្ងៃឡើយ។ ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយ ក៏ស្រាប់តែលោក អុល ដូរិន ប្រធានពេទ្យសត្វខេត្តកណ្តាល បានបង្ខំពួកគាត់ឲ្យយកសត្វពពែទាំងនោះទៅសំឡេះ នៅទីសត្តឃាត ដែលទើបនឹងស្ថាបនាឡើង ដោយគៀបសង្កត់ យកក្នុងតម្លៃ១ម៉ឺនរៀលក្នុង១ក្បាល។ ប៉ុន្តែដោយសារតម្លៃខ្ពស់ពេក ក៏ចរចាដំបូងគេបញ្ចុះឲ្យសល់៩ពាន់រៀល ប៉ុន្តែពលរដ្ឋបានស្នើសុំតែ៤ពាន់រៀលប៉ុណ្ណោះ បូកបន្ថែមលើថ្លៃអុសផងដែរ។   ក្រុមប្រជាពលរដ្ឋបន្ថែមទៀតថា ពួកគាត់កើតទុក្ខមិនសុខចិត្ត និងខឹងសម្បាយ៉ាងខ្លាំងទៅលើលោក អុល ដូរិន ព្រោះលោកបានគម្រាមកំហែង សំឡុត ចោទប្រកាន់ពលរដ្ឋថា ប្រព្រឹត្តិល្មើស (លួច) និងបានចុះចាប់សាច់ពពែពួកគាត់ទាំងយប់ ខណ:ការចរចាកំពុងធ្វើឡើង…

  • អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា៖ « វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា៖ « វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»

    នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណជាង១៥នាទី ក្រោមចំណងជើងថា«វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»។ វីដេអូនេះ បានរំលេចឱ្យសាធារណជន ជាតិ និងអន្តរជាតិមើលឃើញអំពីលទ្ធផលជាក់ស្តែងជាផ្លែផ្កានិងជោគជ័យ ដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញ»។ ខ្លឹមសារវីដេអូបានបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនមនុស្សពេញវ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបាន តាមផែនការយ៉ាងឆាប់រហ័សដែរ។ កុមារនិងយុវវ័យក្នុង ចំនួន ជិត២លាននាក់ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេចហើយដែរ។ ជាសរុប រហូតមកទល់នឹងពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១ នេះ នៅទូទាំងប្រទេស ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងចំនួនជិត១២លាននាក់ដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ស្ទើររួចរាល់អស់ហើយ។ ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ និងយ៉ាងសកម្មលឿនរហ័ស ទាំងសម្រាប់មនុស្សពេញវ័យ ទាំងសម្រាប់កុមារនិងយុវវ័យ ទាំព្រមទាំងងការចាក់ដូសទី៣ផងនេះ ពិតជាមិនអាចសម្រេចបានឡើយ ប្រសិនបើមេដឹកនាំគ្មានទស្សនវិស័យវែងឆ្ងាយនិងបើគ្មានការសម្រេចចិត្តត្រូវនិងទាន់ពេលវេលាទេនោះ។ ហើយទាំងវ៉ាក់សាំងដូសទី៣ និងទាំងវ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ក៏មិនអាចធ្វើបាននោះដែរ ប្រសិនបើកម្ពុជាគ្មានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃទេនោះ។ កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម៣៧ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបាន ចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ…

  • ខេត្តកំពតចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ

    ខេត្តកំពតចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ

    កំពត ៖ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមនិងថ្នាក់ដឹកនាំខេត្តនិងជំនាញពាក់ព័ន្ធក៏បានអញ្ជើញចុះពិនិត្យសកម្មភាព និងបើកយុទ្ធនាការថ្ងៃដំបូងឲ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជូនដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដោយប្រើវ៉ាក់សាំង “ស៊ីណូវ៉ាក់” ។ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចបានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល់ជំងឺកូវីដ១៩បានទាន់ពេលវេលា ។ សម្តេចបានដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាការងារសំខាន់បំផុត ដើម្បីឈានទៅបើកសកម្មភាពប្រទេសឲ្យធម្មតាឡើងវិញ។ ឯកឧត្តមបានបន្តថា ប្រមុខរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងជាជំហ៊ានបន្តបន្ទាប់ដល់ពលរដ្ឋគ្រប់រូប ដំបូងជូនដល់មនុស្សធំ(១៨ឆ្នាំឡើង), បន្ទាប់មកកុមារអាយុពី ១២ដល់ ក្រោម១៨ឆ្នាំ ហើយលើកទី៣នេះ សម្តេចផ្តល់ជូនដល់កុមារអាយុពី៦ឆ្នាំដល់ក្រោម ១២ឆ្នាំ ចំនួនប្រមាណ១លាន ៨សែននាក់ទូទាំងប្រទេស ក្នុងនោះខេត្តកំពតមានចំនួនប្រមាណជាង ៧ម៉ឺននាក់ ហើយបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ ថាប្រើវ៉ាក់សាំងស៊ីណូវ៉ាក់ ។ មាតាបិតាជូនកូនមកចាក់វ៉ាក់សាំង…

  • ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ បន្តរួមគ្នាអនុវត្តវិធានការ បីការពារបីកុំ និងវិធានការក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន

    ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ បន្តរួមគ្នាអនុវត្តវិធានការ បីការពារបីកុំ និងវិធានការក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន

    ខេត្តព្រះវិហារ ៖ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់សមាជិក សមាជិកាបក្សប្រជាជន ក៏ដូចប្រជាពលរដ្ឋខេត្តព្រះវិហារ ឲ្យបន្តរួមគ្នាអនុវត្តតាមវិធានការ បីការពារ បីកុំ ដែលដាក់ចេញដោយ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រោះថា ជំងឺកូវីដ-១៩ នៅក្បែរយើងគ្រប់ពេលវេលា ។ ប្រសាសន៍ដាស់តឿនក្រើនរំលឹករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក្នុងគ្រាអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដើម្បីឆ្លងការងារចាត់តាំង និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី ការងារឃោសនាបោះឆ្នោត ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សខេត្តព្រះវិហារ ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា ថ្នាក់ដឹកនាំបក្ស និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្ត…

  • ឯកឧត្តមតាន់ ផាន់ណារ៉ា ដឹកនាំក្រុមការងារបើកយុទ្ធនាការចុះចាក់វ៉ាក់ សាំងការពារជំងឺដុំពកលើស្បែកសត្វគោនិងក្របី ចំនួន ៣០០ក្បាលជូនប្រជាពលរដ្ឋនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច

    ឯកឧត្តមតាន់ ផាន់ណារ៉ា ដឹកនាំក្រុមការងារបើកយុទ្ធនាការចុះចាក់វ៉ាក់ សាំងការពារជំងឺដុំពកលើស្បែកសត្វគោនិងក្របី ចំនួន ៣០០ក្បាលជូនប្រជាពលរដ្ឋនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច

    កំពង់ឆ្នាំង ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមនិងប្រធានក្រុមការងារជាតិថ្នាក់កណ្ដាលចុះជួយឃុំសែប លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំសែប នៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីក្នុងក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំងបង្កានិងការពារជំងឺដុំពកលើស្បែកសត្វគោ និងក្របី នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ។ ឯកឧត្តម តាន់ ផាន់ណារ៉ា បានសំណេះសំណាលជាមួយប្រជាពលរដ្ឋថា ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺជាជំងឺទើបនិងកើតថ្មីក្នុងឆ្នាំនេះ ដែលរាលដាលឆ្លងមកពីប្រទេសថៃ និងប្រទេសវៀតណាម ។ មកដល់ពេលនេះនៅ ក្នុងប្រទេសកម្ពុជាយើងទាំង ២៥ខេ ត្ត រាជធានី គឺកើតមានជំងឺនេះលើសត្វគោក្របីជាច្រើន ។ ចំពោះវិធីព្យាបាលជំងឺដុំពកលើស្បែក មានតែការចាក់វ៉ាក់សាំងនេះទេ ដែល វាមានប្រសិទ្ធភាពបង្ការ និងការពារជំងឺនេះបានរហូតដល់រយៈពេល ៣ឆ្នាំ ជាមួយគ្នានេះដែរ…