-
អង្គបុរេជំនុំគណ:កម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ ប្រជុំពិនិត្យ ពិភាក្សាបន្ត

-
គណៈកម្មាធិការស្បៀងបម្រុងកម្ពុជា បានផ្តល់ពូជបន្លែ ដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបាត់ដំបង ចំនួន៦មុខ ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងស្រុក-ក្រុងគោលដៅទាំង៥ជំហានទី១ ក្នុងខេត្ត

ក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បាននាំយកអំណោយពូជបន្លែ ចំនួន ៦មុខ ដែលជាអំណោយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា ចែកជូនជានិមិត្តរូប ដល់សង្កាត់ ចំនួន០៣នៅក្នុងក្រុង-ខេត្តបាត់ដំបង នៅថ្ងៃទី១៧ខែកញ្ញានេះ ក្រោមវត្តមានឯកឧត្តម អ៊ុយ សុធាវី និងឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ ពូជបន្លែទាំង៦មុខដែលយកទៅចែកជូនដើម្បីជានិមិត្តរូប ដល់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវអំណោយទាំងនេះ រួមមាន៖សង្កាត់វត្តគរ, សង្កាត់អូរម៉ាល់ និងសង្កាត់ក្តុលដូនទាវ ក្រុងខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបងទាំង២រូបបានថ្លែងថា៖ ការនាំយកនូវអំណោយ និងចុះផ្តល់ពូជបន្លែជានិមិត្តរូបជូនដល់សង្កាត់ទាំង៣ខាងលើដែលជាអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃ គណៈកម្មាធិការស្បៀងបម្រុងកម្ពុជា នៅពេលនេះគឺជាការផ្តល់នូវពួជបន្លែជំហ៊ានទី១ជូនដល់ក្រុង-ស្រុកចំនួន០៥របស់ខេត្ត ក្នុងនោះមាន៖ក្រុងបាត់ដំបង,ស្រុកមោងឫស្សី, ស្រុកសង្កែ, ស្រុកឯកភ្នំ និងស្រុកថ្មគោល។ លោក ហុង ឆេត ជាមន្ត្រីក្រុមលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា៖ពូជបន្លែជំហានទី១ ដែលទទួលបាន មានចំនួន០៥ស្រុក-ក្រុងខាងលើ។ដោយក្នុងនោះក្រុងបាត់ដំបង ចំនួន០៥សង្កាត់,ភូមិចំនួន២៨ភូមិ ស្មើនិង១.០៤៥គ្រួសារ ក្នុងនោះអ្នកមកទទួល(ជាស្ត្រីចំនួន៧២៥នាក់)។ ស្រុកមោងឬស្សី ចំនួន០៩ឃុំ, ភូមិចំនួន…
-
សមិទ្ធផលនៅក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព បណ្តុះគំនិតឲ្យសិស្សានុសិស្សបន្តវប្បធម៌នៃការកសាងប្រទេសទៅអនាគត

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា សមិទ្ធផលដែលបានកើតឡើងក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តុះគំនិតឲ្យ សិស្សានុសិស្សបន្តវប្បធម៌នៃការកសាងនិងអភិវឌ្ឍន៍ប្រទេសទៅអនាគត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាសួនជីវៈចម្រុះព្រឹទ្ធាចារ្យ ជុំ ហ៊ុល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងសមិទ្ធផលមួយចំនួនទៀតនៅទីនៅក្នុងវិទ្យាល័យ បានកសាងឡើងដើម្បីឱ្យសិស្សានុសិស្សមានការស្រាវជ្រាវពីជីវៈចម្រុះ ដើម្បីឱ្យសាលាយើងមានសោភណ្ឌភាពស្អាតជាងមុន មានកន្លែងអានសៀវភៅស្ងប់ស្ងាត់ល្អ និងជាពិសេសគឺដើម្បីឱ្យរំលឹកដល់ព្រឹទ្ធាចារ្យនៃអតីតថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា អ្នកមានគុណចំពោះជាតិ ដែលបានតស៊ូ លះបង់លះបង់កម្លាំងកាយចិត្ត អាយុជីវិត ខិតខំកសាងនិងអភិវឌ្ឍខេត្តព្រះសីហនុ នាពេលកន្លងមក។ «ការខិតខំដាំដុះរបស់ចាស់ព្រឹទ្ធាចារ្យនាពេលកន្លងមក បានផ្តល់ជាផ្លែផ្កាសម្រាប់យុវជនបន្តវេន» នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្តម សាយ សំអាល់។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ខេត្តព្រះសីហនុ បានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងក្រុងព្រះសីហនុ ដែលជាមូលដ្ឋានគ្រឹះប្រែក្លាយខេត្តនេះឱ្យទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរណ៍ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម សាយ សំអាល់…
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យ លឹម ណៃ»

«ស្របពេលដែលខេត្តព្រះសីហនុបានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាព បរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សុីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម »នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ។ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រោមម្លប់ និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំរកបានដោយកំរ បានអនុញាតិអោយជីវភាពប្រជនយើងកាន់តែ រីកចំរើន ការគិតគូរពីគុណភាពជីវិតកាន់តែប្រសើរជាងមុន សេចក្តីត្រូវការ និង ចង់បានបរិស្ថានស្អាត និងបៃតង ដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ពទ្ធ័បំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ តាមរយៈការលើកកម្ពស់តួនាទីភារកិច្ច និងការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ បំរើជូនប្រជាពលរដ្ឋកាន់តែរហ័សជាមុន ល្អជាងមុន ស្របតាមតំរូវការ ជាក់សែ្តង ការធ្វើប្រតិភូកម្ម ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន…
-
វិទ្យាល័យហ៊ុន សែន មិត្តភាព ក្នុងក្រុងព្រះសីហនុ ទទួលបានជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានឆ្នាំ២០២១

វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទទួលជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០២១។ ក្នុងពីធីប្រគល់នឹងទទួលបានរៀបចំមេដាយនិងរង្វាន់សាលាមេត្រីបរិស្ថាន រៀបចំឡើងនៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡា រដ្ឋបាលខេត្តព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានបញ្ជាក់ថាការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តង ហើយនៅឆ្នាំ២០២១ នេះជាលើកទី៣ ហើយដែលក្រសួងបរិស្ថាននិងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងនេះឡើង ដោយបានជ្រើសរើសនូវសាលាបឋមសិក្សា និងមធ្យមសិក្សាពីតាមខេត្តនានាដែលចូលក្នុងលក្ខណៈវិនិច្ឆ័យនៃសាលាមេត្រីបរិស្ថាន។ លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១) មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប)…




