-
ក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ឧបត្ថម្ភ អាល់កុលចំណុះ ១លីត្រ ៥០០កេសស្មើនឹង ៦.០០០ដប និងអាល់កុលចំណុះ ២លីត្រ ២០០កេសស្មើនឹង ១.២០០ដប ដល់កាកបាទក្រហមកម្ពុជា …!!

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជា អាល់កុលចំណុះ ១លីត្រ ៥០០កេសស្មើនឹង ៦.០០០ដប និងអាល់កុលចំណុះ ២លីត្រ ២០០កេសស្មើនឹង ១.២០០ដប ពីលោក ស៊ិន ទីនណារ៉ា អគ្គនាយកក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោក ស៊ិន ទីនណារ៉ា អគ្គនាយកក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ដែលឧបត្ថម្ភអាល់កុលទាំងនេះជូនកាកបាទក្រហកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា…
-
រដ្ឋបាលរាជធានីភ្នំពេញប្រកាសពីការចាក់វាក់សាំងដូសជំរុញ ឬ ដួសទី៣ ជូនបុគ្គលិក-កម្មករ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងដោយទទូលបានការប្រគល់ភារកិច្ចពីគណៈកម្មការ ចំពោះកិច្ចចាក់វាំក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាំកំលាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងចាប់ផ្ដើម “យុទ្ធនាការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ” ជូនដល់បុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ-ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ សំដៅបង្កើតឱ្យបាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយៗ ទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែល (Delta) ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅ ជាមួយជំងឺកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ឈានឆ្ពោះទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបុគ្គលិក-កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រូសរាន់មកទទួលវាំក់សាំង ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា…
-
ឯកឧត្តម សាយ សំអាល់ ប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិ និងសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល»និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»

ព្រះសីហនុ៖ ស្របពេលដែល ខេត្ត ព្រះសីហនុ បានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល»និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ ឯកឧត្តមសាយសំអាល់ បានឱ្យដឹងថា ក្រោមម្លប់ និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាខិតខំរកបានដោយកម្រ បានអនុញាតិឱ្យជីវភាពប្រជនយើងកាន់តែរីកចំរើន ការគិតគូរពីគុណភាពជីវិតកាន់តែប្រសើរជាងមុន ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថាសេចក្តីត្រូវការ និង ចង់បានបរិស្ថានស្អាត និងបៃតង ដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ពទ្ធ័បំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ តាមរយៈការលើកកម្ពស់តួនាទីភារកិច្ច និង ការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ បំរើជូនប្រជាពលរដ្ឋកាន់តែរហ័សជាមុន ល្អជាងមុន ស្របតាមតំរូវការ ជាក់សែ្តង ការធ្វើប្រតិភូកម្ម…
-
នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារី ក្រសួង/ស្ថាប័ន រាជធានី-ខេត្តទូទាំងប្រទេស ឧបត្ថម្ភថវិកា ១៤.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារី ក្រសួង/ស្ថាប័ន រាជធានី-ខេត្តទូទាំងប្រទេស ឧបត្ថម្ភថវិកា ១៤.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារី ក្រសួង/ស្ថាប័ន រាជធានី-ខេត្តទូទាំងប្រទេស ដែលបានឧបត្ថម្ភថវិកាចំនួន ១៤.០០០ ដុល្លារ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង សម្រាប់អតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ 3,500ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ 270ដុល្លារអាមេរិក៕…
-
ក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ឧបត្ថម្ភភេសជ្ជៈ និងសម្ភារមួយចំនួន ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាសម្ភារពីលោក សុខ វុទ្ធី អគ្គនាយកក្រុមហ៊ុនគីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សុខ វុទ្ធី គីណូ ឃ៊ែរ ខនស៊ូមមឺ ដែលបានផ្តល់ភេសជ្ជៈ និងសម្ភារទាំងនេះជូនកាកបាទក្រហកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌឺវី ចំនួន ៣.០០០ប្រអប់ ច្រាសដុសធ្មេញមនុស្សចាស់-ក្មេងចំនួន ៤.៨០០ដើម ឡាមកោរពុកមាត់ ចំនួន ២.៤០០ដើម កន្ត្រៃកាត់ក្រចកចំនួន ៣.៦០០ដើម និងដំបៀតចំនួន…
-
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបន្តអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន០៤នាក់ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន០៤នាក់ត្រឡប់មកកម្ពុជាវិញ តាមរយៈ ជើង យន្ត ហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 ថ្ងៃ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង៥៖៣០នាទីល្ងាចនៅព្រលានយន្តហោះភ្នំពេញ។ ដោយពលរដ្ឋខាងលើមានជីវភាពក្រីក្រខ្លាំង ពុំមានលទ្ធភាពទិញ សំបុត្រ យន្ត ហោះ ស្ថានទូត បាន សហការជាមួយ អង្គការ IOM Malaysia ដើម្បីផ្តល់សំបុត្រយន្តហោះ ជូន ពួក គាត់ ត្រឡប់ ទៅ កម្ពុជា វិញ ។ ស្ថានទូត បានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងសម្របសម្រួលជាមួយមន្រ្តី អន្តោ ប្រវេសន៍ម៉ាឡេស៊ី ព្រមទាំង បាន ចាត់ មន្រ្តី ជូនដំណើរពលរដ្ឋខាងលើ នៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផង ដែរ។ដោយ/សួង ពិសិដ្ឋ
-
មនុស្សជំនិតលោកកឹម សុខា : ការរួបរួមមិនអាចធ្វើជាមួយអ្នកបន្តរំលោភច្បាប់និងបង្កជម្លោះ!

ភ្នំពេញៈ លោកមុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃការរួបរួម គឺតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធគោរពរដ្ឋធម្មនុញ្ញ ច្បាប់អង្គការ និងស្ថាប័នរដ្ឋ ហើយនិងការកសាងទំនុកចិត្ត ការគោរពនិងការផ្តល់នូវតម្លៃឱ្យគ្នា ភាពស្មោះត្រង់ និងការតម្កល់ឧត្តមប្រយោជន៍ជាតិ/រួមខ្ពស់បំផុត។ ផ្អែកតាមកត្តាសត្យានុម័តនិងគោលការណ៍ ការរួបរួមទំនងមិនអាចធ្វើបានជាមួយអ្នកដឹកនាំនយោបាយ ឬបុគ្គលណាដែលរំលោភបំពានរដ្ឋធម្មនុញ្ញ ច្បាប់ និងស្ថាប័នរដ្ឋ ឬដែលតស៊ូមតិឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង ការមិនផ្តល់តម្លៃឱ្យគ្នា និងគ្មានភាពស្មោះត្រង់បានឡើយ។លោកមុត ចន្ថា បានសរសេរបែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។
-
រដ្ឋបាលខេត្តសៀមរាប ប្រគល់សម្ភារៈប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវិដ១៩ ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត

សម្ភារៈរួមមាន៖ ម៉ាស់,ស្រោមដៃ និងអាល់កុល ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រគល់ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក្រោមវត្តមានឯកឧត្តម ពិន ប្រាកដ អភិបាលរង កាលពីព្រឹកថ្ងៃទី១៧ កញ្ញា នៅសាលាខេត្តសៀមរាប ។ ឯកឧត្តម ពិន ប្រាកដ បានឲ្យដឹងថា យោងតាមសំណើស្នើសុំរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប សម្ភារៈអនាម័យ ប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅតាមមូលដ្ឋានឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ព្រមៗគ្នា ចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២១ តាមការកំណត់ ក្នុងគោលបំណងរៀបចំបញ្ជី បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាឆ្នាំ២០២២ខាងមុខ ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ន នេះរដ្ឋបាលខេត្ត បានប្រឈមយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ១៩ ដែលបានកំពុងរីករាលដាលនៅតាមសហគមន៍…
-
សាលារៀនរដ្ឋ និងឯកជនជាង ៩០% ក្នុងខេត្ត កំពង់ស្ពឺ នឹងត្រូវបើកឱ្យដំណើរការឡើង វិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ

សាលារៀនរដ្ឋ និងឯកជន នៅក្នុងតំបន់ដែលគ្មានហានិភ័យ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ប្រមាណជិត ៤០០សាលា នឹងត្រូវបើកឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីសភាព ការណ៍ នៃការឆ្លងរីករាល ជំងឺកូវីដ-១៩ មានការថយចុះច្រើន និងបន្ទាប់ពីសិស្សានុសិស្សអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការបានរួចរាល់។ លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា យោងតាមការណែនាំរបស់ក្រសួងអប់រំ និងដោយពិនិត្យឃើញពីស្ថានភាពជំងឺកូវីដ-១៩មានការថយចុះ សាលារៀនជាង ៩០ភាគរយ ត្រូវសម្រេចបើកទ្វារឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តែត្រូវអនុឡោម ទៅតាមការណែនាំរបស់ក្រសួងអប់រំ និងស្តង់ដារក្រសួងសុខាភិបាល។ សាលាដែលនឹងត្រូវបើកឡើងវិញមានចំនួន ៣៩៩សាលា ដែលស្ថិតក្នុង តំបន់គ្មានហានិភ័យ ក្នុងនោះមានវិទ្យាល័យចំនួន ២១ អនុវិទ្យាល័យចំនួន ៦៩ និងបឋមសិក្សាចំនួន ៣០៩។ ដោយឡែកចំពោះវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាមួយចំនួនផ្សេងទៀតដែល កំពុងស្ថិតក្នុងតំបន់ប្រឈមមានហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរនោះទេ។ លោក ថន ថារិន បានបញ្ជាក់ថា វិធីសាស្ត្រនៃការរៀន…
