-
មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបានអំណោយមនុស្សធម៌ ពី កាកបាទក្រហមកម្ពុជា

កំពង់ស្ពឺ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ទី ១៨ ខែកញ្ញា ឆ្នាំ២០២១ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន មជ្ឈមណ្ឌលកុមារកំព្រាចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ រួមមាន៖១-មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (លើកទី៣) ដែលមានកុមារកំព្រា ៤៧នាក់ និងបុគ្គលិក ១១នាក់ ស្ថិតនៅភូមិ ចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន។២-មណ្ឌលកុមារកំព្រាព្រៃជុំ (លើកទី១) ដែលមានកុមារកំព្រាចំនួន ៦៥នាក់ និងបុគ្គលិក ១២នាក់ ស្ថិតនៅវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ។ មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកាលពីឆ្នាំ២០០៤ សម្តេចធ្លាប់បានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ រួមទាំងបានចម្អិនម្ហូបដោយផ្ទាល់ដៃជូនចៅៗក្មួយៗកុមារដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះ។ ដោយមើលឃើញពីការលំបាក និងដោយក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ…
-
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនទៀត។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទីក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR…
-
ប្រជាពលរដ្ឋរស់នៅ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ទៅឃុំពាមន្ទារ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ទទួលបានផ្លូវក្រាលល្បាយខ្សាច់ភ្នំ មួយខ្សែ

នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ក្រាលល្បាយខ្សាច់ភ្នំ ចំនួន ០១ខ្សែ ប្រវែងសរុប ១ម៉ឺន ១ពាន់ ២០០ម៉ត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ សាងសង់លូមូលមុខពីរ ០២កន្លែង លូមូលមុខមួយ ០៣កន្លែង និងស្លាកឈ្មោះផ្លូវ ០២កន្លែង ស្ថិតនៅភូមិកំរៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ទៅឃុំពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ…
-
មូលបត្ររដ្ឋ រួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

(ភ្នំពេញ) នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបប្រជុំជាមួយក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Satoru Yamadera ទីប្រឹក្សានាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការក្នុងតំបន់ ប្រចាំ ADB ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា តាមប្រព័ន្ធវីដេអូ Zoom ។មូលបត្ររដ្ឋដើរតួនាទីយ៉ាងសំខាន់ ក្នុងការកៀគរមូលនិធិសម្រាប់ ផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគសាធារណ:នានា សំដៅលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ លើសពីនេះ មូលបត្ររដ្ឋក៏នឹងរួមចំណែកលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល និងផ្តល់ជាឧបករណ៍នយោបាយរូបិយវត្ថុ ផ្អែកលើយន្តការទីផ្សារមួយទៀត ដល់ការអនុវត្តនយោបាយរូបិយវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព ។ លោកជំទាវ ទេសាភិបាលរង បានថ្លែងអំណរគុណ ADB ដែលបានផ្តល់ជំនួយបច្ចេកទេស ដល់ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងបានជម្រាបជូនពីច្បាប់ និងបទប្បញ្ញត្តិនានាក្នុងវិស័យធនា-គារ ពាក់ព័ន្ធនឹងការចេញផ្សាយ និងទូទាត់ការជួញដូរមូលបត្រ ដែលធនាគារជាតិនៃកម្ពុជា មានបទពិសោធន៍ និងប្រព័ន្ធ ដើម្បីគាំទ្រដំណើរការបោះផ្សាយមូលបត្ររដ្ឋ…
-
សម្តេចតេជោ ហ៊ុនសែន ឱ្យរដ្ឋមន្ត្រីកសិកម្ម និង អភិបាលខេត្តបំភ្លឺតាមហ្វេសប៊ុករឿងហាមឃាត់ប្រជាជនមិនឱ្យសម្លាប់សត្វពពែយកសាច់,រដ្ឋមន្រ្តីបំភ្លឺជូនភ្លាមៗ

ជាមួយនឹងរូបថតវីដេអូឃ្លីបដែលមានរយៈពេលជាងមួយនាទីនៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់សំណួរទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម និង អភិបាលខេត្តបំភ្លឺជូនសម្តេចលបណ្តាញសង្គមហ្វេសប៊ុកចំពោះសកម្មភាពហាមឃាត់ប្រជាជនមិនឱ្យប្រជាជសម្លាប់ពពែយកសាច់។
-
កម្ពុជាធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣

-
ក្រុមហ៊ុនកូកា-កូឡាកម្ពុជាចូលរួមផ្សព្វផ្សាយវិធានការ ៣ ការពារ ៣កុំ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជាចូលរួមជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផលិតផ្ទាំងបដាផ្សព្វផ្សាយ ក្រោមខ្លឹមសារចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ…
-
អភិបាលរងខេត្ត ក្រើនរំលឹកដល់មន្ត្រីក្រុមការងារបង្ការគ្រោះមហន្តរាយទឹកជំនន់នៅបន្ទាយមានជ័យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត

បន្ទាយមានជ័យ ៖ ចំពោះផ្លូវថ្នល់ជនបទវិញ មាន៦ខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន និងត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់ស្រកទៅវិញ ។ រីឯអាងទឹក ១កន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។ចំណែកផ្នែកសុខភាព អនាម័យស្អាតលើការរស់នៅ ហូបចុកនិងសុវត្ថិភាពលើពលរដ្ឋ ក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់សព្វផងដែរ ។ លោក អោម ចន្ថា អភិបាលរងខេត្តតបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយបានកត់សម្គាល់ពីយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បង្ការការពារនិងសង្គ្រោះជាមុនគ្រោះមហន្តរាយកើតឡើង ។ លោកបន្តថា ស្ថានការណ៍ គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ ៩ក្រុង ស្រុក នៅខេត្តបន្ទាយមានជ័យ មិនទាន់មានអ្វីធ្ងន់ធ្ងរនៅឡើយទេ ។ ពោលគឺវាបានកើតឡើង នៅចំណុចខ្លះនៃភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកថ្មពួកនិងមង្គលបូរីប៉ុណ្ណោះ ៕ ដោយ ៖ ឃិន គន្ធា

