Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍ជូនដំណឹងពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ឆ្នាំ២០២១

    ក្រសួងប្រៃសណីយ៍ជូនដំណឹងពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ឆ្នាំ២០២១

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ក្រសួងបានបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យប្រឡងរួច សូមពិនិត្យមើលអ៊ីមែលដើម្បីទទួលបានព័ត៌មានលម្អិតពីការចូលរួមប្រឡងសាកល្បង៖១)ប្រឡងសាកល្បង៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ : ០០នាទីព្រឹក២) ប្រឡងក្របខណ្ឌ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ : ០០នាទីព្រឹកសម្រាប់បេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរតាមប្រព័នអនឡាញ នឹងត្រូវចូលរួមប្រឡងវិញ្ញាសាកសួរផ្ទាល់មាត់៕ដោយ៖ម៉ាដេប៉ូ

  • អភិបាលខេត្តប៉ៃលិន និងមន្រ្តីក្រោមឳវាទបន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្ស

    អភិបាលខេត្តប៉ៃលិន និងមន្រ្តីក្រោមឳវាទបន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្ស

    ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការ មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសុខាភិបាល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ បន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀនរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំសាលា អាណាព្យាបាលសិស្សានុសិស្សអោយនាំកូនទៅទទួលការចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំនៅថ្ងៃស្អែកនេះ ដោយអនុត្តន៍តាមប្រសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

  • ក្រសួងបរិស្ថានរៀបចំប្រកួតថតរូប គូរគំនូរ និងការរចនារូបតាមប្រព័ន្ធឌីជីថល ស្តីពីអូហ្សូនថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក

    ក្រសួងបរិស្ថានរៀបចំប្រកួតថតរូប គូរគំនូរ និងការរចនារូបតាមប្រព័ន្ធឌីជីថល ស្តីពីអូហ្សូនថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក

    រាជធានីភ្នំពេញ៖ក្រសួងបរិស្ថានរៀបចំការប្រកួតលើវិញ្ញាសារការថតរូប គូរគំនូរដោយដៃ និងការរចនារូបតាមប្រព័ន្ធឌីជីថល ពីការប្រកួតប្រជែងសិល្បៈថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីអំពីអូហ្សូនចំពោះបរិយាកាសដើម្បីអបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា។ការចាប់ទទួលពាក្យចូលរួមប្រកួតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១។ក្រសួងបរិស្ថានបានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងសំដៅជំរុញផ្សព្វផ្សាយអំពីសារៈប្រយោជន៍ចំពោះបរិស្ថានក្នុងគោលបំណងលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ក្រៅពីនេះក៏ជាការជំរុញផ្សព្វផ្សាយអំពីសារៈប្រយោជន៍ចំពោះបរិស្ថានក្នុងគោលបំណង លុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងកាត់បន្ថយការប្រើប្រាស់សារធាតុ ហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ដែលជាសារធាតុមានសក្តានុពលកំដៅសកលខ្ពស់។បេក្ខជនអាចដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីនេះលើវិញ្ញាសារចំនួន៣ ៖១.ការថតរូប ២.ការគូរគំនូរដោយដៃ ៣.ការរចនារូបតាមប្រព័ន្ធឌីជីថល។ចំពោះលក្ខខណ្ឌនៃការចូលរួមប្រកួត៖កុមារ ដែលមានអាយុ ក្រោម១៥ឆ្នាំ ជាបុគ្គលឬជាក្រុម ២.បេក្ខជនទូទៅ ដែលមានអាយុច្រើនជាង ១៥ឆ្នាំជាបុគ្គលឬជាក្រុម។បេក្ខជន អាចទំនាក់ទំនងបានតាម ទូរស័ព្ទ/តេឡេក្រាម ទំនាក់ទំនង៖ ០៩៥ ៥៨ ៥៨ ៨៧/ ០៦៩ ៤២ ៨៨ ៩៥។សម្រាប់ជ័យលាភីបេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានដូចជា៖*ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៣,០០០,០០០រៀល និងប័ណ្ណជ័យលាភីព្រមជាមួយពានរង្វាន់*ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ២,០០០,០០០រៀល និងប័ណ្ណជ័យលាភី*ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ១,០០០,០០០រៀល និងប័ណ្ណជ័យលាភីសម្រាប់បេក្ខជនដែលទទួលបានជ័យលាភីលេខ ១នឹងតំណាងឱ្យប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតថ្នាក់តំបន់ដែលធ្វើនៅប្រទេសថៃ៕ដោយ៖ម៉ាដេប៉ូ

  • ឧត្តមសេនីយ៍ទោ សោម ស៊ុននាំយកអំណោយជួយឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងពលី ១២គ្រួសារមានជីវភាពខ្វះខាតនៅឃុំបន្ទាយស្ទោង

    ឧត្តមសេនីយ៍ទោ សោម ស៊ុននាំយកអំណោយជួយឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងពលី ១២គ្រួសារមានជីវភាពខ្វះខាតនៅឃុំបន្ទាយស្ទោង

    ខេត្តកំពង់ធំ ៖ សកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មានសភាពរស់រវើក ក្នុងការចុះជួយដល់គ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត រស់នៅនៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។ ពិធីចែកអំណោយជូនដល់អតីតយុទ្ធជននេះ ឧត្តមសេនីយ៍ទោ សោម ស៊ុ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព រួមជាមួយនឹងអាជ្ញាធរដែនដី បាននាំយកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥គីឡូក្រាម .មី១កេស.ទឹកត្រី១យួរ .ទឹកសុទ្ធ១យួរ ត្រីខកំប៉ុង១យួរ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនអតីតយុទ្ធជន សំណូមពរអាជ្ញាធរដែនដី អតីតយុទ្ធជននិងប្រជាពលរដ្ឋ ត្រូវចូលរួមការពារខ្លួនជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងនាំកូកុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ ឆ្នាំ…

  • ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យគណៈកម្មការអន្តរក្រសួង អនុវត្តផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាពក្នុងខេត្តព្រះសីហនុ ឱ្យបានរួចរាល់មុនខែវិច្ឆិកា

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យគណៈកម្មការអន្តរក្រសួង អនុវត្តផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាពក្នុងខេត្តព្រះសីហនុ ឱ្យបានរួចរាល់មុនខែវិច្ឆិកា

    (ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់ក្រុមការងារគណៈកម្មការអន្តរក្រសួង យកផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាព ចាប់ផ្តើមអនុវត្តន៍នៅក្នុងខេត្តព្រះសីហនុ ដោយធ្វើការឱ្យជាក់លាក់ជាមួយរដ្ឋបាលខេត្ត ដោយអនុវត្តន៍តាមវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ឱ្យបានរួចរាល់មុនខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ាន នៅខែមករា ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខាងមុខ។ ឯកឧត្ដម ថោង ខុន បានណែនាំដូចនេះនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ (ASEAN Tourism Forum 2022) នៅទីស្តីការក្រសួងទេសចរណ៍ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting)។ សូមជម្រាបថា ស្តង់ដាអប្បរមា (SOP) របស់ក្រសួងទេសចរណ៍រូមមាន៖ នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មរមណីដ្ឋានទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP)…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ ស្តីពីនីតិវិធីនៃការអនុវត្តន៍លិខិតលេខ ៤៦១ សជណ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ ស្តីពីនីតិវិធីនៃការអនុវត្តន៍លិខិតលេខ ៤៦១ សជណ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំ ស្តីពីនីតិវិធីនៃការអនុវត្តន៍លិខិតលេខ ៤៦១ សជណ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នាររសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ពិធីបានរៀបចំឡើងនៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយ មានការចូលរួមពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម គន់ គឹមនី អភិបាលរងខេត្តក្រចេះ និងសមាសភាពថ្នាក់ដឹកនាំក្រុមការងារអង្កេតស្រាវជ្រាវ រួមមាន ៖ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងប្រធានការិយាល័យជាច្រើនរូបទៀត ៕

  • កាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom) !!

    កាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom) !!

    នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣ម៉០០នាទី ដល់ម៉ោង ១៧ម៉០០នាទី ហើយដែលកាកបាទក្រហមថៃ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំឆ្នាំ២០២១នេះ។ កិច្ចប្រជុំនារសៀលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក Tej Bunnag អគ្គលេខាធិការសមាគមជាតិកាកបាទក្រហមថៃ និងអញ្ជើញជាភ្ញៀវកិត្តិយសពីលោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងលោក Robert Mardini នាយកប្រតិបត្តិគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងយុវជននៃសមាគមជាតិប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍ទាំង ១១សមាគមជាតិ។ សម័យប្រជុំថ្ងៃទី១នេះ…

  • រដ្ឋបាលរាជធានីភ្នំពេញណែនាំ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញណែនាំ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម៖ ១. សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ ២. ត្រូវញែកសំរាម សំណល់រឹង ជា០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយ ឡែកពីគ្នា៖ សំរាមសើម៖ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ សំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប…ត្រូវដាក់ក្នុង ថង់ពណ៌ស។ បញ្ជាក់៖ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ ទាំង០២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។…

  • ពលករខ្មែរចំនួន5នាក់ត្រូវបានសម្របសម្រួលអោយវិលត្រឡប់មកកម្ពុជាវិញ

    ពលករខ្មែរចំនួន5នាក់ត្រូវបានសម្របសម្រួលអោយវិលត្រឡប់មកកម្ពុជាវិញ

    អ្នកនាំពាក្យក្រសួងការបទេសបានបញ្ជាក់ថា៖នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន៥នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល។ដោយ/សួង ពិសិដ្ឋ

  • ក្រសួងសុខាភិបាល ទទួលជំនួយជាសម្ភារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ពីក្រុមហ៊ុនចំនួន ៣

    ក្រសួងសុខាភិបាល ទទួលជំនួយជាសម្ភារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ពីក្រុមហ៊ុនចំនួន ៣

    ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលជំនួយជាសម្ភារការពារ ទប់ស្កាត់ និងឆ្លើយតបការត្បាតជំងឺកូវីដ១៩ ពីក្រុមហ៊ុនចំនួន៣ រួមមាន៖ ក្រុមហ៊ុន LHR Asean Investment Co.,Ltd, ក្រុមហ៊ុន CC blue Sea Travel Tour Co.,Ltd និងក្រុមហ៊ុន KN Marble Co.,Ltd ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមដោយ លោកឧកញ៉ា ឡេង ហួរ ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៣ ។សម្រាប់សម្ភារដែលក្រុមហ៊ុនទាំង៣ បានផ្ដល់ជូនក្រសួងសុខាភិបាល រួមមាន១. ម៉ាស៊ីនប្លូស៊ី ចំនួន ២៥,០០០២. ទឹកសម្លាប់មេរោគ LH Clean Anolyte ចំណុះ៥លីត្រ ចំនួន៣០០ពីដុង ស្មើនឹង១,៥០០លីត្រ…