-
រដ្ឋបាលខេត្តឧត្តរមានជ័យ ជំរុញដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ បង្កើនការដាំដើមឈើ ដើម្បីបរិស្ថានបៃតងនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

រដ្ឋបាលខេត្តឧត្តរមានជ័យ បានជំរុញដល់ ព្រះសង្ឃ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីបង្កើនបរិស្ថានបៃតង និងជាផ្នែកមួយនៃដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការជំរុញបែបនេះបានធ្វើឡើងក្នុងពិធីដាំឈើ ក្នុងតំបន់ដែនជំរកសត្វព្រៃសង្ឃរុក្ខាវន័ ស្ថិតនៅ ភូមិថ្មីឃុំត្រពាំងតាវ ស្រុកអន្លង់វែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ។ ឯកឧត្តម ប៉ែន កុសល្យ ថ្លែងថា ជារៀងរាល់ឆ្នាំ កូនឈើប្រណីតរួមមាន៖ ក្រញូង បេង នាងនួន ធ្នង់ ជាច្រើនដើម ត្រូវបានមន្ត្រីបរិស្ថានបណ្តុះកូន ដាក់ដាំនៅតំបន់ដែនជម្រកសត្វព្រៃឈើសង្ឃរុក្ខាវន័។ ឯកឧត្តមថា សកម្មភាពនេះជាចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងជាការដាំស្តារព្រៃឈើឡើងវិញ ព្រមទាំងជាការចូលរួមការពារ និងអភិរក្សឲ្យបានគង់វង្សសម្រាប់ជាប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។ ឯកឧត្តមបានថ្លែងថា ដើមឈើមួយដើម ដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះគឺមានន័យថា កម្ពុជានិងមានដើមឈើមួយដើមថ្មីបន្ថែមទៀត លើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារអភិរក្ស។ គួរបញ្ជក់ថា ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឲ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ជាក់ស្តែងដូចជា រដូវវស្សាចាប់ផ្ដើម ភ្លៀងធ្លាក់មិនទៀងទាត់ ភាពរាំងស្ងួត…
-
ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិត អបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២១

-
តំណាងអចិន្ត្រៃយ៍កម្ពុជាឆ្លើយតបទៅនឹងគណៈប្រតិភូបារាំង និងអាមេរិក

-
ក្រុមគ្រូពេទ្យជួរមុខ យកសំណាកលើ មនុស្ស ៣៤២នាក់ រកឃើញវិជ្ជមាន៧៥នាក់ នៅស្រុក ភ្នំស្រុក
ក្រុមគ្រូពេទ្យជួរមុខ បានយកសំណាកលើមនុស្សចំនួន៣៤២នាក់ ក្នុងនោះវិជ្ជមាន៧៥នាក់ ខណៈ ជំងឺកូវីដ១៩ ឆ្លងចូលក្នុងភូមិត្រពាំងថ្មកណ្តាល ស្រុក ភ្នំស្រុក ដែលជាការផ្ទុះទ្រង់ទ្រាយធំលើកដំបូង នៅស្រុកដាច់ស្រយោលក្នុងខេត្តបន្ទាយមានជ័យ។ លោកជូ បុត្រ អភិបាលស្រុក ភ្នំស្រុកប្រាប់នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា៖ ការយកសំណាកលើពលរដ្ឋអ្នកពាក់ព័ន្ធក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ នឹងកើនដល់ជាង៥០០នាក់។ ហើយព្រឹកនិងរសៀលនេះ នៅបន្តយកសំណាកលើមនុស្សជាង២០០នាក់ទៀត ។ លោកបានបន្តថា ៖ ដំបូង កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកភ្នំស្រុក និងមណ្ឌលសុខភាពប៉ោយចារបានយកសំណាកលើពលរដ្ឋនៅភូមិត្រពាំងថ្មកណ្តាល ចំនួន៣៤២នាក់ /ស្រី១៨៩នាក់ ក្នុងនោះលទ្ធផលឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់/ស្រី៤៦នាក់ ។ លោកបន្ថែមថា ៖ ក្រោយពីលោកបានបានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងលោកគ្រូពេទ្យជួរមុខចុះយកសំណាកប្រជាពលរដ្ឋ លោកបានរាយការណ៍ជូនលោកអភិបាលខេត្ត ហើយលោកក៏បានបញ្ជាឲ្យបិទខ្ទប់ភូមិត្រពាំងថ្មកណ្តាល ជាបន្ទាន់ផងដែរ។ ហើយនៅពេលរសៀលនោះដែរ លោកបានធ្វើការប្រជុំបន្ទាន់នៅសាលាឃុំប៉ោយចារដើម្បីពិភាក្សាគ្នារៀបចំវិធី ប្រភពនៃការឆ្លងកូវីដ១៩ ចូលភូមិនេះដែរ លោកជូ បុត្រ បានបង្ហើបថា មកពី៥ប្រភព៖ ទី១…
-
ក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ បានបន្តកិច្ចប្រជុំ គឺដើម្បីបន្តពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលមិនទាន់បានបញ្ចប់

-
សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ការដាក់អោយប្រើប្រាស់ និងការកម្រិតសមមូលវិញ្ញាបនបត្រ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)

-
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នាំយកអំណោយផ្តល់ជូនកងកម្លាំងទាំងបីប្រភេទនៅខេត្តកំពង់ស្ពឺ ដែលកំពុងបន្តឈរជើងការពារ ក្នុងនោះផ្តល់បរិក្ខាពេទ្យជូនមន្ទីរសុខាភិបាល (មានវីដេអូ)

-
បទវិភាគ៖ ពហុកីទ្បដ្ឋានថ្មីសម័យតេជោសន្តិភាព ជាមរតកថ្មីប្រវត្តិសាស្ត្រ លើដី សន្តិភាពកម្ពុជា ក្រោមកិច្ចសហប្រតិបិត្តល្អរបស់មិត្តចិន និងឋិតថេរជាអមតៈ (មានវីដេអូ)

-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ដល់១២ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំ (មានវីដេអូ)

-
អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញប្រកបដោយការទទួលខុសត្រូវ
