-
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជានិងចិនប្រកបដោយសន្តានចិត្តជាមិត្តដែកថែបយ៉ាងពិតប្រាកដ (វីដេអូ)

-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ទូតអូស្រ្តាលីពិភាក្សាកិច្ចសហប្រតិបត្តិការវិស័យបរិស្ថានពិសេស ការផលិតថាមពលនិងការគ្រប់គ្រងធនធានទឹក

រាជធានីភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេស ការផលិតថាមពលនិងការគ្រប់គ្រងធនធានទឹក និង ការកំណត់ជំហររបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ថ្លែងក្នុងជំនួបដែលបានប្រព្រឹត្តិឡើងនៅរសៀល ថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា សុខ សន្តិភាព និងស្ថេរភាពនយោបាយគឺជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជាមានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ជាមួយគ្នាឯកឧត្តមក៏បញ្ជាក់ដែរថាបេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ ផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ក្នុងនោះក៏មានការគិតគូរអំពីប្រភពថាមពលនាពេលអនាគតផងដែរ។ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមជុំវិញបញ្ហានេះដែរថាប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលនិធិសម្រាប់គម្រោងបង្កើតថាមពលអគ្គិសនីមកពីធ្យូងថ្ម បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។ដោយឡែក ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26វិញ ឯកឧត្តមរដ្ឋមន្ត្រីឱ្យដឹងថាយើងកំពុងរៀបចំជំហរកម្ពុជាដើម្បីសុំគោលការណ៍សម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននិងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។ដោយឡែក ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ ។បន្ថែមលើសពីនេះ…
-
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក ឆ្នាំ២០២១

-
យើងទាំងអស់គ្នាចូរយកចិត្តទុកដាក់លើការការពារ និងថែរក្សាបរិស្ថាន

រាជធានីភ្នំពេញ៖ ខណៈពេលបញ្ហាបរិស្ថានកំពុងចោទជាបញ្ហាស្ទើរទូទាំងពិភពលោក នៅថ្ងៃទី១៥ ខែកញ្ញានេះ អង្គការសហប្រជាជាតិ បានបង្ហោះនូវសារខ្លីមួយ ដោយបង្កប់នូវអត្ថន័យអប់រំស្មារតីទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ។ក្នុងសារមួយនេះបានបញ្ជាក់ដោយអត្ថន័យយ៉ាងមានសារៈសំខាន់ ថា ” អ្នកអាចទិញទូរស័ព្ទថ្មី ជំនួសឱ្យទូរស័ព្ទចាស់ ហើយ អ្នកក៏អាចទិញកង់ថ្មី ជំនួសឱ្យកង់ចាស់របស់អ្នក… ប៉ុន្តែ មិនមានភពណាមួយ អាចជំនួសឱ្យភពផែនដីនោះទេ” ។ក្នុងសារដដែលនេះបានបញ្ជាក់បន្ថែមថា ការប្រែប្រួលអាកាសធាតុ កំពុងកើតឡើងពិតមែន ដែលតម្រូវឱ្យយើងគ្រប់គ្នាធ្វើសកម្មភាពដើម្បីភពផែនដីរបស់យើង៕
-
ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា គណបក្សបេះដូងជាតិ នៅតែមិនអនុវត្តតាមស្មារតី ក្នុងលក្ខន្ដិកៈគណបក្ស

ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា គណបក្សបេះដូងជាតិ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិត ជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឲ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះ ឈ្មោះ “គណបក្សបេះដូងជាតិ” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។ សូមរំលឹកថា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកចំនួន២ លើករួមមកហើយ ចំពោះ គណបក្សបេះដូងជាតិ ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្ដិកៈគណបក្សតាមលិខិត៕ដោយ-រ៉ាវុធ
-
នាយកវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង បានបញ្ជាក់ថាក្នុងថ្នាក់រៀននីមួយៗ សាលារៀបចំឲ្យសិស្សអង្គុយរៀន តែ១៥នាក់ប៉ុណ្ណោះ ដើម្បីរក្សាគម្លាតសុវត្ថិភាព ក្នុងពេលកំពុងសិក្សា (មានវីដេអូ)

ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា និងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ពីពេលវេលាក្នុងការបើកសាលាឲ្យសិស្សចូលរៀនសាកល្បងឡើងវិញនៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ ដោយក្នុងនោះ រដ្ឋបាលខេត្តនិងមន្ទីរជំនាញ របស់ ខេត្តបាត់ដំបង បានកំណត់ពីការបើកសាលាឲ្យសិស្សបានចូលរៀនវិញ នូវក្នុងកម្រិតតែថ្នាក់ទី៦,ទី៩ និងទី១២ តែប៉ុណ្ណោះ។នេះបើយោងតាមការណែនាំនិងការសម្រេចនៅក្នុងកិច្ចប្រជុំរបស់គណបញ្ជាការឯកភាព នៃ រដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗ កន្លងទៅនេះ។ ដោយឡែកនៅព្រឹកថ្ងៃទី១៥ខែកញ្ញា២០២១នេះលោក អឿម ឃឿម នាយកវិទ្យាល័យ នេតយ៉ង់ បានគូសបញ្ជាក់ពីការរៀបចំការធ្វើអនាម័យនិងសម្អាតបរិស្ថានទាំងនៅតាមទីធ្លាបរិវេណសាលានិង នៅក្នុងថ្នាក់រៀននីមួយៗ តាមរយៈគ្រូបន្ទុកតាមថ្នាក់ និងសិស្សានុសិស្ស ដែលត្រូវចូលរៀនៅពេលខាងមុខនេះ ដោយបានលើកឡើងឲ្យដឹងថា៖ សាលារបស់លោកបានត្រៀមខ្លួនរួចជាស្រេចទាំងសាលាទាំងគ្រូ និងសិស្សានុសិស្ស ដែលត្រូវចូលរៀននៅថ្ងៃទី២០ខែកញ្ញា ពេលខាងមុខនេះ។ លោកក៏បានបញ្ញាក់ឲ្យដឹងផងដែរថា៖សម្រាប់សាលារបស់លោកសិស្សដែលត្រូវចូលរៀននេះមានថ្នាក់សិក្សាចំនួន០២កម្រិតមានថ្នាក់ទី៩និងថ្នាក់ទី១២ហើយការសិក្សានៅតាមថ្នាក់នីមួយៗខាងលើនេះ គឺបានកំណត់ឲ្យសិស្សរៀនក្នុងថ្នាក់ តែ១៥នាក់ប៉ុណ្ណោះ។ការធ្វើបែបនេះដើម្បីរក្សានូវគម្លាតសុវត្ថិភាពដល់សិស្សដែលកំពុងសិក្សានៅក្នុងថ្នាក់ហើយអ្វើដែលសាលាផ្តោតសំខាន់ទៀតនោះ សិស្សមករៀនត្រូវពាក់ម៉ាស់ ត្រូវមានអាលកុលឬជែលសំរាប់ការធ្វើអនាម័យផ្ទាល់ខ្លួន ឬក៏ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ដោយសាប៊ូ នៅទីកន្លែងអនាម័យរបស់សាលា។ តាមរយៈនៃការបើកឲ្យដំណើរការនូវសាលារៀនដើម្បីឲ្យសិស្សានុសិស្សរៀននូវកម្រិតថ្នាក់ទី៦,ទី៩ និងទី១២ បានចូលរៀនឡើងវិញនេះ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងនូវការដឹងគុណនិងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ។ជាពិសេសអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានកំណត់ដាក់ចេញ នូវ វិធានការណែនាំមួយចំនួនបន្ថែមទៀត ក្នុងការពង្រឹងនូវការបើកសាលានិងពីការចូលរៀន របស់ សិស្សានុសិស្ស…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨

-
ក្រសួងបរិស្ថាន ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដល់ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី

-
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម លើកទី៨ អាណត្តិទី១

-
បាឋកថាស្តីពី “វិស័យអប់រំនៅកម្ពុជា” ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
