Category: ព័ត៌មានជាតិ

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ការពារសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣ ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ

    ឯកឧត្តម ប៉ាន សូរស័ក្តិ ការពារសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣ ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាង…

  • ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងពីសាច់ប្រាក់សកម្ម របស់ប្រព័ន្ធធនាគារនៅកម្ពុជា

    ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងពីសាច់ប្រាក់សកម្ម របស់ប្រព័ន្ធធនាគារនៅកម្ពុជា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា៖ គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀល….

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកវគ្គបំប៉នគរុកោសល្យដល់គ្រូនគរបាលជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកវគ្គបំប៉នគរុកោសល្យដល់គ្រូនគរបាលជាតិ

    ដីឥដ្ឋ៖ ដោយយោងតាមចំណារឯកភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ….

  • អគ្គមេបញ្ជាការ៖ទៅថ្ងៃអនាគតអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

    អគ្គមេបញ្ជាការ៖ទៅថ្ងៃអនាគតអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

    ភ្នំពេញៈឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានមានជំនឿថាទៅថ្ងៃអនាគតសហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា។ 

  • សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការជំងឺ កូវីដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការជំងឺ កូវីដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ
  • ប្រភព Covid-19មិនត្រូវយកមកធ្វើជាលេស នយោបាយនោះទេ

    ប្រភព Covid-19មិនត្រូវយកមកធ្វើជាលេស នយោបាយនោះទេ

    ភ្នំពេញ៖ នៅសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ បានរៀបចំបទបង្ហាញស្តីពីប្រភព Covid-19មិនត្រូវយកមកធ្វើជាលេសនយោបាយនោះទេ។លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានគាំទ្រនឹងការលើកឡើងពីភាគីចិនចំពោះការចោទប្រកាន់ដោយអយុត្តិធម៌ពីអាមេរិក។ លោកបន្ថែមថា ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដ ដោយអាមេរិកបាន យកស្ថានភាពជំងឺCovid-19 មកលាបពណ៌ចិន ហើយលើសពីនេះ អាមេរិកបានយកបញ្ហា ទាំងនេះបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់WHOលើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកល ជាពិសេសការរីករាលដាលនៅអាមេរិក។ នៅក្រោយបទបង្ហាញ អង្គពិធីទាំងមូលបានឯកភាពថា WHOត្រូវតែសិក្សាស្រាវជ្រាវពី មន្ទីរពិសោធន៍នានា របស់អាមេរិក ដែលជាពិសេស គឺមន្ទីរពិសោធន៍ Fort Detrick ដើម្បីបញ្ឈប់ការប្រើប្រាស់លេសនានារបស់អាមេរិកលាបពណ៌ភាពបរិសុទ្ធរបស់ចិន។ដោយឡែក លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺCovid-19 គួរតែ ពិភពលោករួមសាមគ្គីគ្នា សហការគ្នា ក្នុងនាមជាសហគមន៍ ជោគវាសនារួមរបស់មនុស្សជាតិ។ អង្គពិធីទទួលស្គាល់ថា របាយការណ៍ស្រាវជ្រាវរវាងចិននិងWHO គឺប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមនៃជំងឺវីរុសជាមួយអង្គការWHO និងបានអញ្ជើញអ្នកជំនាញបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគណបក្សនយោបាយ សង្គមស៊ីវិល ក្រុមបញ្ញាញាណនៃបណ្តាប្រទេសជាង១០០បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការWHO…

  • រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសដល់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១

    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសដល់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជម្រាបជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ០៧៣/២១ សជណ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈសម្បត្តិសមស្របក្នុងការបើកដំណើរឡើងវិញ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ…

  • សិក្ខាសាលាស្ដីពី “ការអនុវត្តការងារគាំពារនិងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ”

    សិក្ខាសាលាស្ដីពី “ការអនុវត្តការងារគាំពារនិងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ”

    រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច(គ.ជ.គ.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាស្ដីពី “ការអនុវត្តកាងារគាំពារនិងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ” ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី អនុប្រធានប្រចាំការនៃគ.ជ.គ.ក. និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសបើកសិក្ខាសាលា លោកជំទាវ បានលើកឡើងពីសារៈសំខាន់នៃការគាំពារនិងអភិវឌ្ឍកុមារតូច ជាពិសេសការរីកចម្រើននៃកោសិការខួរក្បាលរបស់កុមារក្នុងវ័យដំបូង និងការពង្រឹងប្រព័ន្ធការងារបែបពហុវិស័យទាំងថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគាំទ្រការអនុវត្តការងារពាក់ព័ន្ធកុមារតូច ឆ្លើយតបតម្រូវការរីកចម្រើនរបស់ពួកគេ។ សិក្ខាសាលានេះ មានសមាសភាពអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិកាដ្ឋានគ.ជ.គ.ក. គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រីនិងកុមាររាជធានី-ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ(ZOOM MEETING) ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានី-ខេត្តគោលដៅចំនួន ២៣។ដោយ-រ៉ាវុធ

  • លោកជំទាវ ពុំ ចន្ទីនី ដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខាខេត្តព្រះសីហនុ និងខេត្តកំពត

    លោកជំទាវ ពុំ ចន្ទីនី ដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខាខេត្តព្រះសីហនុ និងខេត្តកំពត

    ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខាខេត្តព្រះសីហនុ និងខេត្តកំពត ដេីម្បីពិភាក្សាទៅលើខ្លឹមសារនៃការរៀបចំសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ សកម្មភាពសំខាន់ៗផ្តោតលេី ៖ទី១. ការអប់រំផ្សព្វផ្សាយអំពី ការបង្ការការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន នៅក្នុងសហគមន៍គោលដៅ។ទី២. ការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានវាគ្មិនកិត្តិយសអញ្ជើញចូលរួម បូកផ្សំនិងបទយកការណ៍។ ទី៣. ការរៀបចំវេទិកាពិភាក្សា ស្តីពី ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន ដើម្បីចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងបណ្ដាញទូរទស្សន៍ដទៃទៀត ធានាការផ្សព្វផ្សាយបានជ្រួតជ្រាបទូលំទូលាយ៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តម ជា ចាន់តូ បានលើកឡើងពីការគ្រប់គ្រង សម្ពាធអតិផរណាដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣%

    ឯកឧត្តម ជា ចាន់តូ បានលើកឡើងពីការគ្រប់គ្រង សម្ពាធអតិផរណាដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣%

    ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា …..