-
សម្តេចតេជោ ហ៊ុន សែន៖ កន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឱ្យនោះទេ សូមកុំយល់ខុសឱ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។
-
នាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភ្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim និងសហការី ដើម្បីសម្តែងការគួរសមបន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន តាមរយ:លោកជំទាវ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោក ដែលបានជួយឧបត្ថម្ភ គាំទ្រដល់គម្រោងអភិវឌ្ឍ វិស័យកសិកម្ម ដែលគម្រោងទាំងអស់នោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព និរន្តរភាពនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងឱកាសការងារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជាងនេះទៅទៀត សមិទ្ធផលរបស់គម្រោងទាំងអស់នេះ វាបានបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងឆន្ទ:រួមមួយគឺធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក៏ដូចជាពង្រីកសក្តានុពលផលិតតាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ដើម្បីដើរឲ្យទាន់ស្ថានការណ៍វិវត្តន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងនិងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនលោកជំទាវ ធ្វើការពិនិត្យពិចារណានូវលទ្ធភាពដល់ការគាំទ្រលើគម្រោងសំខាន់បីដូចខាងក្រោម ៖ ទី១-…
-
រោងចក្រកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងចំនួន០៣ បានចុះបញ្ជីជាស្ថាពរ

-
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីប្រាប់ទូតអាមេរិកពីការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។
-
កិច្ចប្រជុំរបស់ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ

-
កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ របស់ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំនៅបរទេស

-
ក្រសួងអប់រំ បណ្តុះបណ្តាលយុវជនឱ្យចេះដោះស្រាយបញ្ហា មានភាពក្លាហាន ពង្រឹងជំនាញត្រិះរិះពិចារណា ចែករំលែកគំនិត ដើម្បីជួយកសាងសង្គមជាតិ

-
ឯកឧត្តម អ៊ិត សំហេង ការពារសេចក្តីព្រាងច្បាប់ ជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា

-
លោកនុត ពុធដារ៉ា ចុះពិនិត្យដំណើរការរៀន និងបង្រៀន នៅតាមបណ្តុំគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

កណ្តាល ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំលោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យដំណើរការរៀន និងបង្រៀនតាមបណ្តុំគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមភូមិសាស្ត្រដែលមានហានិភ័យទាប ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។សាលារៀនដែលបើកបង្រៀន និងរៀន ពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសិស្សទាំងអស់សុទ្ធតែបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ៕ ដោយ / គ្រី សម្បត្តិ
-
កម្ពុជា-តួកគី រៀបចំជំនួបធុរកិច្ច ដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន-ធុរជន កម្ពុជា និងតួកគី ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON ។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី ធរុជន និងវិនិយោគិនមកពីវិស័យឯកជននៃប្រទេសទាំងពីរ ប្រមាណជាង៣៥០នាក់។ វេទិកាធុរកិច្ចនេះ បានផ្តោតលើប្រធានបទសំខាន់មួយចំនួនដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត។ គោលបំណងនៃការរៀបចំជំនួបធុរកិច្ចនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕ ដោយ/សួង ពិសិដ្ឋ