-
រយៈពេល៨ខែ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជិត២០លានដុល្លារ កើនឡើង ១១%

-
រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលជាង៥ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់

-
ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលរស់នៅតំបន់ដាច់ស្រយាល ទទួលបានស្ពានដែកបេឡេត៍ថ្មី ដែលជាចំណងដៃរបស់ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ

ខេត្តព្រះវិហារ ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានដែកក្រាលឈើ ១ខ្សែ ដែលសង់ឆ្លងកាត់អូរតាណុប មានប្រវែងជាង ២០ម៉ែត្រ ដែលស្ពាននោះ បានមកពីការជួឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការស្ថាបនារបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី១៩កញ្ញាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិក្បាលខ្លា ហៅ (ភូមិក្រពើ៥) ឃុំត្បែង១ ស្រុកសង្គមថ្មី ។ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា ស្ពានដែកបេឡេត៍ ១ខ្សែនេះ មានប្រវែង ២៤ម៉ែត្រ និងទទឹង ៤.២ម៉ែត្រ ចាប់ដំណើរការសាងសង់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបានបញ្ចប់នូវការសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ លោកថា សមិទ្ធិផលស្ពានថ្មីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន…
-
ឯកឧត្តម ព្រុំ សុខា លើកឡើងថា អាជីវកម្មសេដ្ឋកិច្ចក្នុងស្រុកគ្រប់ប្រភេទ រួមចំណែកកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងសម័យកូវីដ-១៩

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងកោតសរសើរក្រុមហ៊ុនដុងណាយ និងក្រុមហ៊ុនដុងភូក្រចេះអភិវឌ្ឍន៍កៅស៊ូ ដែលបានពុះពាររក្សាប្រក្រតីភាពអាជីវកម្មរបស់ខ្លួន ទោះជាត្រូវប្រឈមជាមួយបញ្ហាតម្លៃទីផ្សារកៅស៊ូ និងផលប៉ះពាល់ពីកូវីដ-១៩ ក៏ដោយក្តី។ក្រុមហ៊ុនទាំង២ បានដំណើរការអាជីវកម្មរយៈពេល ១៣ឆ្នាំ មកហើយ ដោយវិនិយោគដាំដំណាំកៅស៊ូលើផ្ទៃដីប្រមាណជាង ១២.០០០ហិកតា ស្ថិតក្នុងភូមិអូរព្រះ និងភូមិអូរភ្លឹក ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលបានបង្កើតការងារជូនកម្មករ ១.៦៧០នាក់។ ការថ្លែងមតិខាងលើរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតក្រុមហ៊ុនប្រមាណ ២០០នាក់ ដោយមានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរាស្ត្រខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត អស់លោក លោកស្រីក្រុមការងារថ្នាក់ជាតិ និងខេត្ត មន្ត្រីមូលដ្ឋានមួយចំនួនទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានថ្លែងគូសបញ្ជាក់ថា ក្នុងពេលដែលនៅទូទាំងប្រទេសយើងកំពុងចូលរួមយ៉ាងសកម្មគាំទ្រចលនាជាតិ ក្រោមមគ្គុទ្ទេសក៏ដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបន្តប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ពិសេសការដោះស្រាយរាល់ផលប៉ះពាល់ខាងសេដ្ឋកិច្ច-សង្គម ពីជម្ងឺដ៏កាចសាហាវនេះ ការរក្សា និងពង្រីកអាជីវកម្មសេដ្ឋកិច្ចក្នុងស្រុកគ្រប់ប្រភេទ គឺពិតជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងសម័យកូវីដ-១៩។សូមបញ្ជាក់ថា…
-
សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បោះទុនវិនិយោគជាង៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។សហគ្រាសនេះ ត្រូវបានកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។បើតាមលោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកជំទាវ បានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួមនឹងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើន ក្រោមដំបូលសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន…
-
វគ្គបំប៉នជនបង្គលគ្រប់គ្រងសន្តិសុខឯកជនគឺដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគ្រប់គ្រងសន្តិសុខឯកជនអោយមានប្រសិទ្ធភាពនិរន្តភាពការងារ

ឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ បានមានប្រសាសន៍ថា វគ្គបំប៉នជំនាញជនបង្គោលស្តីពីការគ្រប់គ្រងសន្តិសុខឯកជននេះ ក្រុមការងារបានសិក្សា និងយោងតាមទិសដៅក៏ដូចជាផែនការសកម្មភាពរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឲ្យស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការនគរបាលជាតិ បានរៀបចំវគ្គបំប៉នជំនាញជនបង្គោល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជនតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគ្រប់គ្រងសន្តិសុខឯកជនឲ្យមានប្រសិទ្ធភាព ឲ្យមាននិរន្តភាពការងារ និងក៏ដូចជាបណ្តុះបណ្តាលជនបង្គោលបន្តវេន គ្រូបង្គោល សម្រាប់វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេស។ឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបំប៉នជំនាញជនបង្គោល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន តាមប្រព័ន្ធវីដីអូអនឡាញ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យជំនាញទាំងទាំង៦ ចំនុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ព្រមទាំងនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន រាជធានី-ខេត្ត ទាំងអស់ ។ឯកឧត្តម អ៊ី…
-
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលការឧបត្ថម្ភពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញទទួលអំណោយពីសប្បុរសជន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់ការចូលរួមក្នុងយុទ្ធនាការការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលនាំយកអំណោយ ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ ។ ឯកឧត្តម អភិបាលខេត្តថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ ។ សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តបានទទួលនាពេលនោះ រួមមានអាល់កុលចំនួន ១០០កាន -ម៉ាស ២៥០.០០០ និងថវិកាចំនួន ១០០,០០០,០០០ រៀល ៕
-
គ្រួសារចាស់ជរានិងពលរដ្ឋរងផលប៉ះពាល់ដោយសារកូវីដ១៩ចំនួន១០៦គ្រួសារក្នុងស្រុកទឹកឈូបានមកទទួលអំណោយមនុស្សធម៌កាកបាទក្រហម កម្ពុជា

កំពត ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារចាស់ជរា ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន ១០៦គ្រួសារ មកពីឃុំចំនួន ៧ ក្នុងស្រុកទឹកឈូ ពិធីនេះរៀបចំធ្វើឡើងនៅសាលាស្រុកទឹកឈូ ខេត្តកំពត ។ នាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នឹងជា ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជាប់ជានិច្ច និងបានទាន់ពេលវេលា ។ ឯកឧត្តមប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់យកអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង…
-
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ចាត់ទុកគម្រោងបង្កើតផែរណប គឺជាយុទ្ធសាស្ត្រ និងគោលដៅ ដ៏ត្រឹមត្រូវរបស់ កំពង់ផែស្វយ័តភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព ការដឹក ជញ្ជូនតាមផ្លូវទឹក

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ចាត់ ទុកគម្រោងបង្កើតផែរណបមួយចំនួនទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែ មានប្រសិទ្ធភាព ដែលនេះ គឺជាយុទ្ធសាស្ត្រ និងគោលដៅ ដ៏ត្រឹមត្រូវរបស់កំពង់ផែស្វយ័តភ្នំពេញ ។ ការគាំទ្ររបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណត ផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១មានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ ១៨,៤លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែស្វយ័តភ្នំពេញ ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា សូមគាំទ្រ១០០ភាគរយ ចំពោះសំណូមពរ របស់ឯកឧត្តម ហ៊ឺ បាវី ឲ្យមាន ការបង្កើតផែរណបមួយចំនួនទៀត សម្រាប់ជំហានទី១ គឺផែរណប TS១១ ដែលយើងត្រៀមនឹងបង្កើត…
-
មន្ត្រីរាជការ ,មន្ត្រីជាប់កិច្ចសន្យាមន្ទីរសុខាភិបាល,បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តជាង១៥០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ជូនដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ កញ្ញា ២០២១ ក្រោមវត្តមានឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវទទួលបានអំណោយនេះមានចំនួនសរុប ១៥៤៨រូប ដោយក្នុង០១រូបៗ ទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ,មីចំនួន ០១កេសតូចនិង ត្រីខ ចំនួន ០១យួរ ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានធ្វើការណែនាំដល់លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវជំរុញអោយ…