-
រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន ក្នុងរយ:ពេល ៧ថ្ងៃ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។
-
បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះព្រោះរកឃើញអ្នកឆ្លងកូវីត១៩ថ្មី បានកើនដល់ ១១៤នាក់ សរុបព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានអ្នកឆ្លងសរុប ៣៦១១នាក់ និងអ្នកស្លាប់ចំនួន ១០១នាក់ហើយ

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៦ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងកូវីតថ្មី ដោយតេស្តរហ័សចំនួន ១១៤នាក់ ដែលជាអាជីវករ កម្មករ កសិករជាងជួសជុលម៉ូតូ បុគ្គលិកមេក្រូហិរញ្ញវត្ថុ បុគ្គលិកក្រុមហ៊ុន អាចារ្យ សិស្ស និងគ្រូបង្រៀន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា លទ្ធផលនៃការតេស្តរហ័សកាលពីថ្ងៃទី ២៥ ខែកញ្ញានេះ បានរកឃើញអ្នកវិជ្ជមានថ្មីសរុបចំនួន ១១៤នាក់ ក្នុងនោះមានក្រុងកំពង់ឆ្នាំងចំនួន ៣០នាក់ ,ស្រុកកំពង់ត្រឡាច ២៧នាក់, ស្រុកជលគីរី ៨នាក់,ស្រុកទឹកផុស ៣នាក់,ស្រុកបរិបូណ៌ ១នាក់,ស្រុក រលាប្អៀរ ៣៩នាក់ ស្រុកសាមគ្គីមានជ័យ ៤នាក់ និងកម្មករ មកពីខេត្តក្រៅ ចំនួន ២នាក់ ផងដែរ ។ អ្នករកឃើញវិជ្ជមានទាំង ១១៤នាក់ត្រូវបានមន្ទីរសុខាភិបាលយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែនបរិបូណ៍, និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។ ជាមួយនោះការរកឃើញអ្នកឆ្លងថ្មី គួរព្រួយបារម្មណ៍នេះ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ឬ…
-
អង្គការ Save the Children និងក្រសួងអប់រំ រៀបចំវេទិកា ភស្តុតាងសម្រាប់គោលនយោបាយ ដើម្បីគាំទ្រការសិក្សារបស់កុមារ

ភ្នំពេញ៖ អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។ វេទិកានេះ នឹងចែករំលែកភស្តុតាង និងមេរៀន ដែលបានមកពីកម្មវិធីអប់រំ និងកិច្ចការពារកុមារចំនួន៤ ព្រមទាំងនឹងលើកកម្ពស់ការអនុវត្ត ផ្អែកលើភស្តុតាងសម្រាប់កម្មវិធី និងគោលនយោបាយ ដើម្បីគាំទ្រដល់ការសិក្សារបស់កុមារ ការអភិវឌ្ឍកុមារតូច និងកិច្ចការពារកុមារ។វេទិកានេះ នឹងមានការចូលរួមពី ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងការថ្លែងសុន្ទរកថាបើកពីលោកស្រី Kjersti Rødsmoen ឯកអគ្គរាជទូតន័រវេសប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា និងលោកស្រី អេលីហ្សាប៊ែត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា។ វេទិកានេះ ក៏នឹងមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសាធារណៈជនទូទៅផងដែរ។…
-
ជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ

ភ្នំពេញៈនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ នៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងឯកឧត្តម ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡា បានចូលរួមប្រជុំជំនួបកំពូល វៀតណាម-កម្ពុជា-ឡាវ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម
-
ទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់

កម្ពុជា៖ តាមរយៈសារសម្លេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាច«ស្គាល់ប្រទេសខ្លួនឯង» និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា គឺជាសម្បត្តិទ្រព្យដែលដូនតាយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ បានស្គាល់ បានសិក្សាស្រាវជ្រាវ ចូលរួមការពារនិងអភិរក្សសម្រាប់ប្រយោជន៍កូនចៅខ្មែរតជំនាន់។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ សន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈនយោបាយឈ្នះឈ្នះនៃការបង្កើតនិងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង២០ឆ្នាំកន្លងមក។ ទិដ្ឋភាពដែលកូនខ្មែរមានការចងចាំ មុនឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ មិនអាចដើរកម្សាន្តតាមព្រៃភ្នំ ស្ងប់ស្ងាត់ ស្តាប់សំលេងសត្វ ទឹកជ្រោះ ឬក៏សម្រាកលំហែរកាយ ញាំអាហារ កម្សាន្តជាមួយគ្រួសារ មិត្តភក្ត តាមតំបន់ធម្មជាតិឆ្ងាយៗ ដូចបច្ចុប្បន្នឡើយ។ ការចូលព្រៃនាពេលនោះ មិនទាន់មានការបង្រួបបង្រួមជាតិ មានតែការភ័យខ្លាចជាមួយគ្រាប់កាំភ្លើង គ្រាប់មីន និងអសន្តិសុខជាដើម។ ការផ្លាស់ប្តូរនៅពេលកម្ពុជាមានសន្តិភាពពេញលេញ…
-
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បាននាំគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលក្រុងកោះរ៉ុងដើម្បីទុក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទនៃជំងឺកូវីដ-១៩

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម តឹក រ៉េតសំរេច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ សមាជិកក្រុមការងារ បានប្រគល់ជូនលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាល ក្រុងកោះរ៉ុង នៅសលាខេត្តព្រះសីហនុ ដើម្បើចាត់ចែងតាមការជាក់ស្តែងជីនពលរដ្ឋក្នុងមូលដ្ឋានក្រុងកោះរ៉ុង។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានមាន ប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយឧត្តម សេនីយ៍ ឈិន ច័ន្ទពណ៌ និងឯកឧត្តម តឹករ៉េត សំរេច រួមជាមួយសប្បុរសជន ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីបងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង។សកម្មភាព ដ៏ប្រពៃនេះបានឆ្លុះបញ្ចាំងអោយឃើញការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលក្រុងកោះរ៉ុង និងការយក ចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើក្រុងកោះរ៉ុងទាំងអស់។អំណោយទាំងនេះប្រើប្រាស់ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ រួមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ…។ល។ អំណោយដែលប្រគល់ជូនរួមមាន៖ អង្ករ៥តោន ទឹកបរិសុទ្ធចំនួន ១០០ កេស,ទឹកត្រី/ទឹកស៊ីអ៊ីវ ២០០យួរ,ត្រីខកំប៉ុង ៥កេស,ម៉ាសចំនួន ២កេស,អាល់កុល…
-
ក្រុមការងារសម្របសម្រួលប្រត្តិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ អញ្ចេីញចុះត្រួតពិនិត្យទឹកជំនន់ និងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ ឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ រួមទាំងមេបញ្ជាការកងកម្លាំងចំរុះ អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាស្ថានភាពទឹកនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងស្រុក ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ។ ក្នុងនោះដែរនៅថ្ងៃនេះ កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានចេញទៅកាន់តំបន់មួយចំនួន បំពេញប្រតិបត្តិការ ជួយជញ្ជូនសម្ភារមនុស្សចាស់ និងកុមារ មួយចំនួនមកកាន់ទីទួលសុវត្ថិភាពផងដែរ ដោយមានការជួយរៀបចំជំរកស្នាក់នៅបណ្តោះអាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណ:កម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិ។ សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៏ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏កំពុងត្រៀមអន្តរាមន៏រួចជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕
-
ថ្ងៃនេះ កម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារឡើងលើស កម្រិតប្រកាសអាសន្ន

ព្រះវិហារ៖ កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឡើងលើសកម្រិតត្រូវប្រកាសអាសន្នហើយ ដោយមានកម្ពស់រហូត ១១.៨០ម៉ែត្រ។ អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិ។ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ បានថ្លែងប្រាប់ថា កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ គឺមានកម្ពស់រហូត ១១.៨០ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ ដូច្នេះកម្ពស់ទឹកស្ទឹងសែនថ្ងៃនេះ ឡើងហួសកម្រិតប្រកាសអសន្នរហូត ៣តឹក។ លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ស្ថានភាពទឹកនៅស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកសង្គមថ្មី គឺមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ អ្វីដែលត្រូវព្រួយបារម្ភនឹងត្រូវមានការប្រុងប្រយ័ត្ននោះ គឺប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាបតាមដងស្ទឹងសែន ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការ នូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងនៅតាមដងទន្លេមេគង្គ ប្រុងប្រយ័ត្នខ្ពស់និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ៕
-
អភិបាលរាជធានី បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់ មេរោគតាមវត្តទាំង១៥១ព្រមគ្នាក្រោយការយកសំណាកព្រះសង្ឃ ដូនជី លោកតាអាចារ្យនិងសិស្សគុនរួចមក

ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ នេះគឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញដឹកនាំ ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ឬង៧០ធ្វើការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្តក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់អស់ហើយ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ខែកញ្ញានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិជាអភិបាលខណ្ឌពោធិសែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ឬង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មក ក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ ។ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមកនេះ មានតំបន់ក្រហមមួយចំនួន ។ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឲ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តល្អយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩នៅតាមវត្តអារាម ។លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ…
-

សម្បត្តិ, [26.09.21 11:01]លោកស្រី ទ្រី ដាណា ចាប់ដៃជាមួយតារាចម្រៀង សួស វិហ្សា និងលោក ថមមី ពង្រីកជំនួញផលិតផលសារាយសមុទ្រ NNP, ភ្នំពេញ៖លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី បានចាប់ដៃគូសហការលើមុខជំនាញជាមួយ លោកស្រី សួស វិហ្សា និងលោក ថម មី ពង្រីកមុខជំនួញលើផលិតផលអាហារបំប៉នសុខភាព សារាយសមុទ្រ NNP។ កម្មវិធីចុះអនុស្សារណៈយោគយល់គ្នា ក្នុងការចាប់ដៃគូសហការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាពិធីចុះអនុស្សរណៈនាថ្ងៃដដែលនោះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា លោកស្រី សួស វិហ្សា និងលោក ថម មី បានបោះទុនជាងកន្លះលានដុល្លារ ជាជំហានដំបូងនៅក្នុងចាប់ដៃគូសហការលក់អាហារបំប៉នសុខភាព សារាយសមុទ្រ NNP។ លោកស្រី បានបន្ថែមថា នេះគ្រាន់តែជាការបោះទុនរួមគ្នាជាជំហានដំបូងទេ ទៅថ្ងៃខាងមុខអាចនឹងមានការបោះទុនថែមទៀត លើមុខជំនួញមួយនេះ…