-
ក្រសួងទេសចរណ៍ ប្រកាសលទ្ធផល នៃការប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ

-
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសព័ត៌មានឆ្លើយតបចំពោះពលរដ្ឋម្នាក់ ដែលចោទប្រកាន់ កងកម្លាំងអាវុធហត្ថ(ប៉េអឹម)

-
ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីណែនាំ ស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន

-
កម្ពុជា ប្រកាសផ្តល់វ៉ាក់សាំង Sinovac ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ ដែលពិធីប្រគល់-ទទួល នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង

-
វិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកួតផ្តាច់ព្រ័ត្រដណ្តើមនូវជ័យលាភីចំណាត់ថ្នាក់នៃការប្រកួតនិទានរឿងភាសាចិន ដើម្បីជាមិត្ភភាពកម្ពុជា-ចិន

-
សម្តេចតេជោ ហ៊ុន សែន ផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ

ភ្នំពេញៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន សំដៅការពារជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។
-
ក្រសួងអភិវឌ្ឍន៏ជនបទ ទទួលអណ្តូងស្នប់ចំនួន១ពាន់៥០០ ពីសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអណ្ដូងស្នប់ អាហ្វ្រីដេវ ចំនួន ១ពាន់ ៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត Rajkumar Rajan Singh រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក។ លោកស្រី Debashree Mukherjee ប្រធានក្រុមហ៊ុន WAPCOS និងសហការី និងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ តាមប្រពន្ធ័អនឡាញ ZOOM…
-
លោកឧកញ៉ា តាំង គួង និងលោកជំទាវ បានឧបត្ថម្ភឱសថ បុរាណ ចិន ចំនួន ៦,០០០ ប្រអប់ ជូនរដ្ឋបាលខេត្តព្រះសីហនុ

លោកឧកញ៉ា តាំង គួង និងលោកជំទាវ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឧបត្ថម្ភឱសថបុរាណចិន LIANHUA QINGWEN JIAONANG ចំនួន ៦,០០០ ប្រអប់ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងប្រើប្រាស់តាមការចាំបាច់។ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ លោកឧកញ៉ា តាំង គួង និងលោកជំទាវ ចំពោះការឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកថា ការចែករំលែកនេះ គឺជាការចូលរួមចំណែកមួយជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត បន្តទៀត។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ឱសថាLIANHUA នេះ ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ២០០៣…
-
រដ្ឋបាលខេត្តសៀមរាប បន្តការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហមសរុប២ពាន់ ៦៧៨គ្រួសារ

គិតមកត្រឹមនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២១ ក្នុងយុទ្ធនាការផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅ ក្នុងភូមិ សង្កាត់ កំណត់ជាតំបន់ក្រហម ដើមី្បទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ បានផ្តល់ជូនបានចំនួនសរុប ២ពាន់ ៦៧៨គ្រួសារ ដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីនោះឡើយ ។ ក្នុងយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួប ការខ្វះខាត ក្នុងតំបន់ក្រហម ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិ គណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។ ក្នុងការរៀបចំធ្វើការ បែងចែកអំណោយជាគ្រឿងឧបភោគបរិភោគនេះ មានអង្ករ បន្លែគ្រប់មុខ និងគ្រឿងទេស ក្រោមវត្តមានរបស់ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ប្រាក់ សុភណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។ ឯកឧត្តម គុជ លីណា បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសម្រេចធ្វើការបិទខ្ទប់ និងកំណត់តំបន់ ក្រហម និងលឿងទុំ នៅមូលដ្ឋានភូមិ សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប និងភូមិ ឃុំ…
-
សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០២២

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។