-
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាង៖ «១.សុខភាព, ២.សមត្ថភាព, និង៣.គុណធម៌»

ការថ្លែងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក ធ្វើឡើងក្នុងពិធី ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ មេបញ្ជាការស្តីទី គឺលោកវរសេនីយ៍ទោ នួន ផល្លា នាយរងសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបានជំនួសឧត្តមសេនីយ៍ត្រី ហ៊ុ សំអ៊ុល អតីតមេបញ្ជាការអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨១ ដែលបានទទួលមរណភាពដោយសាររោគាពាធ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចទាំង៥ ចំណុះ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាង៖ «១.សុខភាព, ២.សមត្ថភាព, និង៣.គុណធម៌»។ ឯកឧត្តមបន្តថា ជាមួយនឹងលក្ខណៈសម្បត្តិទាំងបីនេះ ថ្នាក់ដឹកនាំក៏ត្រូវប្រកាន់ភ្ជាប់ នូវសត្យានុម័ត និងអត្តនោម័ត នៅក្នុងការដឹកនាំ ទើបធ្វើឲ្យអង្គភាពមានការរីកចំរើន។ អនុវត្តន៍ឲ្យបានមឹងម៉ាត់បទបញ្ជាដែលបានសម្រេចរួមគ្នា សាមគ្គីឯកភាព ដឹកនាំអង្គភាពឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង។ ជាមួយគ្នានោះ ឯកឧត្តម ស្រី…
-
គណៈកម្មការទី៧ នៃរដ្ឋសភា ចុះពិនិត្យស្ថានភាព នៃការបង្រៀន និងរៀនតាមបណ្តុំ នៅតាមគ្រឹស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យ ស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងខេត្ត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលជានិច្ចជាកាល ឯកឧត្តមតែងតែខ្វាយខ្វល់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្អូនៗក្មួយៗសិស្សានុ សិស្ស ដែលជាអនាគតសសរទ្រូងនៃប្រទេសជាប្រចាំ។ ហើយវត្តមានរបស់គណៈប្រតិភូសភានាឱកាសនេះបានបង្ហាញពីការយកចិត្តទុកដាក់តាមដានការអនុវត្តភារកិច្ចរបស់ស្ថាប័នរាជរដ្ឋាភិបាលគ្រប់កម្រិត ដែលជាតួនាទីដ៏សំខាន់មួយរបស់អង្គនីតិបញ្ញត្តិ។ យោងតាមរបាយការណ៍របស់លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សា ដោយឱ្យសិស្សមករៀនផ្ទាល់ នៅក្នុងខេត្តកំពង់ស្ពឺ មានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គឺបានបើកដំណើរការសរុបចំនួន ៨៧៤ (ស្មើនឹង៨៣,៥៥%) លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត ។ ចំពោះគ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន ដែលមានហានិភ័យខ្ពស់…
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង និងមន្ត្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញគាំទ្រ ការព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ នៅតាមផ្ទះផងដែរ

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង និងមន្ត្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុងគោលដៅពង្រឹងវិធានការការពារ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នឹងជំងឺឆ្លងបំលែងថ្មី ដែលតា ព្រមទាំងបានជំរុញគាំទ្រ ការព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ នៅតាមផ្ទះ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្ត ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ច្រើនព្រមទាំងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះជិត២០០នាក់ ព្រោះថា ភាគច្រើននៃការឆ្លងជំងឺកូវីដ១៩ គឺពលករខ្មែរយើងដែលវិលមកពីប្រទេសថៃ។ ឯកឧត្តមបន្តថា៖ គណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ថ្នាក់ខេត្ត សហការជាមួយក្រុមការងារ នៃមន្ទីរសុខា ភិបាលខេត្ត បានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កចំនួន២២កន្លែង ទូទាំងខេត្ត និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មាន១១កន្លែង។ ឯកឧត្តម អភិបាលខេត្តបញ្ជាក់បន្ថែមថា៖ ព្រឹត្តិការណ៍២០ កុម្ភៈមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ចាប់ផ្ដើមផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួនវិជ្ជមានសរុប ២៥,៩៨៣នាក់…
-
ពិធីបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាចំនួនពីរ គឺ«ការប្រយុទ្ធប្រឆាំងភេរវកម្ម» និង«គ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា»

-
រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយរបស់កម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់ (Video Inside)

-
ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជារកចំណូលបាន៣២៦លានដុល្លារក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ (Video Inside)

-
ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនត្រៀម សម្រាប់កិច្ចប្រជុំ AMMTC លើកទី១៥ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូ

-
កម្ពុជាចាប់ផ្ដើមយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍ ទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព»

-
ពិធីប្រគល់-ទទួល សម្ភារសិក្សានៅផ្ទះសម្រាប់សិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេស រវាងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព (CDPF) ជាមួយក្រសួងអប់រំ យុវជន និងកីឡា

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឆ្លើយតបនឹងបញ្ហាតម្លៃទីផ្សារជ្រូករស់ មានការធ្លាក់ចុះគួរកត់សម្គាល់(មានវីដេអូ)
