-
ឯកឧត្តម ឆាយ ថន បានអនុញ្ញាតឱ្យ Dr. Daniel Alemu អ្នកតំណាងអង្គការមូលនិធិសហប្រជាជាតិ(UNFPA)ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាទីស្តីការក្រសួង

-
ឯកឧត្តម វ៉ាង យី សង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតស៊ីហ្គេម ២០២៣

(ភ្នំពេញ)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី (Wang Yi) បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ទឹកចិត្តសោមនស្សរបស់ប្រមុខការទូតមិត្តចិនខាងលើនេះ ត្រូវបានស្ដែងឡើងក្នុងឱកាសដែលលោក រួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ គួរជម្រាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម (Sea Game) លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងពហុកីឡដ្ឋានជាតិដ៏ធំមួយ សម្រាប់ត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡានេះ ដោយបានប្រសិទ្ធនាមថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» ខណៈនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រមុខការទូត វ៉ាង យី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រជាជន និងកីឡាករកម្ពុជាអាចហាត់ប្រាណ ហាត់កីឡាកាន់តែច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ហើយក៏សង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយមាសច្រើនជាងគេនៅក្នុងស៉ីហ្គេម ឆ្នាំ២០២៣»។ គួរជម្រាបថា វិមានកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិននេះ គឺត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១៦០ លានដុល្លារអាមេរិក និងចំណាយពេលសាងសង់ជាង…
-
UNFPA កំពុងសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២

ភ្នំពេញៈ លោក Daniel Alemu អ្នកតំណាងអង្គការមូលនិធិសហប្រជាជាតិ (UNFPA) ប្រចាំនៅកម្ពុជា បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អង្គការ UNFPA កំពុងសិក្សា ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំ ព្រមទាំងនឹងរៀបចំនូវការតាំងពិព័រណ៌ បង្ហាញពីសន្និសីទស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD)
-
វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២១

បន្ទាយមានជ័យ ៖ វគ្គបណ្តុះបណ្តាលមន្រ្តី លធ.ខប តំណាងគណបក្សនយោបាយ តំណាង អង្គការមិនមែនរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ក្រោមវត្តមាន លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។ លោក យ៉ង់ សក្តិ មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំគិតមកដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ពីកើតមុនឬត្រឹមថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២ កើតមុនឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤អ្នកដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មីក្នុង ឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ ត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅសាលាឃុំ សង្កាត់ ឬតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ ដើម្បីសុំចុះឈ្មោះបោះឆ្នោតនិងសុំធ្វើការកែតម្រូវទិន្នន័យ ។
-
រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីអក្ខរកម្មឌីជីថល

ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីអក្ខរកម្មឌីជីថល បានបន្តបណ្តុះបណ្តាលលើមុខវិជ្ជា៖ របៀបប្រើប្រាស់កម្មវិធីបកប្រែហ្គូហ្គល (Google Translate), Impact of IoT on Tourism Industry, Data Collection, Data Documentation, ការធ្វើបទបង្ហាញដោយប្រើប្រាស់ទិន្នន័យ នាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២១ ដោយសិក្សាផ្ទាល់តាមប្រព័ន្ធ Zoom។
-
ព្រះមហាក្សត្រខ្មែរ ផ្ញើរព្រះរាជសារអបអរ សាទរសម្តេចតេជោហ៊ុន សែន ដែលទទួល បានមេដាយមាសសន្តិភាពពិភពលោក «World Summit Pease»

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ដែលបានទទួលមេដាយមាសសន្តិភាពពិភពលោក «World Summit Peace» ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមមប្រធានបទស្តីពី”សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងព្រះរាជសារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ព្រះមហាក្សត្រខ្មែរ បានអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្តេចតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា មានវីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ ធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា មានសេចក្តីសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើ គ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈព្រះរាជសារនេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះ «សម្តេចអគ្គមហាសេនាបតីតេជោ បានដឹកនាំ រៀបចំកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តា ប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតអរ ព្រះគុណព្រះវររាជមាតាជាតិខ្មែរ ចំពោះ ព្រះរាជសារអបអរសាទរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីក រាយជាអនេកប្បការដោយបានទទួលព្រះរាជសារហ្លួងម៉ែជាអង្គម្ចាស់ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះ រាជទាននូវការអបអរសាទរព្រមទាំងប្រសិទ្ធិពរបវរមហាប្រសើរ ជូនសម្តេច និងភរិយា រួមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្តេច មានមហាកិត្តិយសឧត្តុង្គឧត្តមទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក» ក្នុងនាមជាសហប្រធានសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១។ ក្នុងលិខិតថ្វាយព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយថា «សូមព្រះបរមរាជានុញ្ញាតដ៏ ខ្ពង់ខ្ពស់បំផុត សម្តែងថ្វាយយ៉ាងឧឡារិកចំពោះ ជោគជ័យជាវិជ្ជមាន ដែលទូលព្រះបង្គំជាខ្ញុំបានទទួលនាឱកាសនេះ គឺជាកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឬទ្ធីបារមី នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះករុណា អង្គព្រះមហាក្សត្រ ដែលព្រះអង្គ តែងប្រទាននូវការគាំទ្រជាអតិបរមារៀងរហូតមក»។ ក្នុងសារលិខិតនេះសម្តេចតេជោ សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមអង្គសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ…
-
យល់ដឹងពាក់ព័ន្ធនឹងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១និយ័តករ មូលបត្រកម្ពុជា(ន.ម.ក.)បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគក្នុងវិស័យមូលបត្រ” តាមប្រព័ន្ធអនឡាញ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនៃបេឡាជាតិសន្តិសុខសង្គម ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ប.ស.ស.។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចំនួន ១១ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា និងចែករំលែកចំណេះដឹង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. ដែលជាវិនិយោគិនស្ថាប័នដ៏មានសក្តានុពល ក្នុងវិស័យមូលបត្រកម្ពុជា ។ តាមរយៈ វគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង ពាក់ព័ន្ធនឹងប្រព័ន្ធទីផ្សារមូលបត្រកម្ពុជា ការរៀបចំខ្លួនក្នុងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា សមត្ថភាពនៃការវិភាគ មុននឹងសម្រេចចិត្តវិនិយោគ ការកាត់បន្ថយហានិភ័យក្នុងការវិនិ –យោគ និងផលិតផលហិរញ្ញវត្ថុសំខាន់ៗ នៅក្នុងទីផ្សារ ព្រមទាំងកិច្ចគាំពារវិនិយោគិនក្នុ…
-
ក្រសួងអប់រំណែនាំឱ្យគ្រូនិងសិស្សត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មុនពេលចូលគ្រឹះស្ថានសិក្សា

រាជធានីភ្នំពេញ៖ដើម្បីពង្រឹងយន្តការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជាការរួមចំណែកកាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួង អប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំមួយនៅថ្ងៃទី ១៣ ខែកញ្ញានេះដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនអនុវត្តវិធានឱ្យបានត្រឹមត្រូវ។ ក្នុងសេចក្តីជូនដំណឹងខាងលើនេះដែរក្រសួងអប់រំបានណែនាំឱ្យអ្នកសិក្សានិងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នាជាមួយគ្នាក្រសួងអប់រំបានតម្រូវឱ្យអ្នកសិក្សានិងបុគ្គលិកអប់រំត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩មុនពេលចូលគ្រឹះស្ថានសិក្សា។ចំពោះអ្នកសិក្សានិងបុគ្គលិកអប់រំដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនគួរអនុញ្ញាត្តិឱ្យចូលបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំ ប៉ុន្តែគ្រូត្រូវបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញវិញ។គួរបញ្ជាក់ថាក្នុងសេចក្តីជូនដំណឹងដដែលនេះក្រសួងអប់រំបានចេញគោលការណ៍សំខាន់ៗដូចជា៖ ការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ,វិធានការសុវត្ថិភាព និងអនាម័យ,បរិក្ខាអនាម័យ,ការធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩,ការចាក់ថ្នាំបង្ការ ,សុវត្តិភាពចំណីអាហារ,ការថែទាំសុខភាពផ្លូវចិត្ត៕ដោយ៖ម៉ាដេប៉ូសូមអានសេចក្តីលម្អិតខាងក្រោម៖
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក “World Summit Pease”
