-
សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace

-
កម្មវិធីតម្រង់ទិស និងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញរបស់វិទ្យាស្ថាន ថាក់ គ្លូប៊ល

-
សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន០៦

-
ទីប្រឹក្សារដ្ឋចិន ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅ កាន់ទីផ្សារចិន ឱ្យកាន់តែច្រើន

-
សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋាន ជាតិមរតកតេជោ ត្រូវបានប្រគល់មកឱ្យ កម្ពុជាជាផ្លូវការ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី

ភ្នំពេញ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋានជាតិមរតតេជោ ដែលជាជំនួយហិរញ្ញប្បទានឥត សំណងរបស់ភាគីចិន មានតម្លៃប្រមាណ ១៦០លាន បានប្រារព្ធពិធីប្រគល់-ទទួលក្រោមអធិបតីភាព សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋការ បរទេស នៃសាធារណៈប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ ឯកឧត្តម វ៉ាង យី (Wang Yi) បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ប្រមុខការទូតចិន បានបន្តថា ប្រជាជន និងកីឡាករកម្ពុជា អាចហាត់ប្រាណហាត់កីឡា កាន់តែ ច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ។ ឯកឧត្តម វ៉ាង យី បានបន្ថែមថា៖ ចិន និងកម្ពុជា និងបោះជំហានទៅជាមួយគ្នា ជានិច្ច ហើយចិន ប្ដេជ្ញាជួយកម្ពុជា…
-
សម្ដេចតេជោបញ្ជាក់ថា មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយសង្ឃឹមថា ចិន នឹងចូលរួមសម្ភោធជាផ្លូវការពហុកីឡដ្ឋានជាតិមរតតេជោ
ភ្នំពេញ៖ ក្នុងឱកាសអញ្ញើញជាអធិបតីភាព ពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ភាគីចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ថ្នាក់នាំចិន នឹងចូលរួមសម្ភោធ ជាផ្លូវការ ពហុកីឡដ្ឋាន ជាតិមរតតេជោ នាពេលខាងមុខ។ ក្រោយពីទទួលបានសមិទ្ធផលថ្មីដ៏ធំនេះ ក៏ដូចជាជំនួយជាបន្តបន្ទាប់ពីប្រទេសចិន រួមទាំងជំនួយ និងការជួយសម្រសម្រួលក្នុងការទិញ និងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា សម្ដេចតេជោ បានប្រកាសថា នេះមិនមែនជាការលេងសើចទេនៅពេលនិយាយថា៖ បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែមរបស់កម្ពុជា និងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោម និងការលើកឡើងរបស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់ មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។ ចំណែកឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរថា៖ ចិន និងកម្ពុជា និងបោះជំហានទៅជាមួយគ្នាជានិច្ច ហើយចិន ផ្តាចជ្ញារជួយកម្ពុជាឱ្យមានរីកចម្រើនជាបន្តបន្ទាប់…
-
សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ការទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ “មរតកតេជោ”

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានអបអរសាទរ ការទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ “មរតកតេជោ” ហើយ កម្ពុជាបានកត់ត្រានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នោះគឺការទទួលបាននូវពហុកីឡដ្ឋានជាតិដ៏ធំស្កឹមស្កៃ ប្រកបដោយប្រណិតភាព។ សមិទ្ធិផលថ្មីនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមោទនភាពជាតិថ្មីមួយទៀតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយទៅជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី យើងទាំងអស់ ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ យុវជនកម្ពុជាបានចងចាំ និងបង្ហាញការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន៕
-
ឯកឧត្តម គួច ចំរើន បានអញ្ជើញជួបសំណេះ សំណាល ជាមួយកងកម្លាំងកងរាជ អាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត និងចុះត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះ សំណាល ជាមួយកងកម្លាំងកងរាជ អាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត និងចុះត្រួតពិនិត្យមើលវត្ថុតាងនៃការចុះបង្រ្កាបកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍កោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការចុះបង្រ្កាបបទល្មើសទាន់ពេលវេលា ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងត្រូវបន្តយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាដែលមានសេសសល់បន្ថែមទៀត ដើម្បីឈានដល់ការបង្រ្កាប និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កង កម្លាំងទាំង ២ស្ថាប័ន ដោយក្នុង១ស្ថាប័ន ទទួលបានទឹកប្រាក់ចំនួន ១០,០០០,០០០រៀល៕
-
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ក្រុងសៀមរាបរយៈពេលមួយសប្តាហ៍ កំណត់ជាតំបន់ ពណ៌លឿងទុំ

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះ អាសន្នរយៈពេលមួយសប្តាហ៍ ខណៈរកឃើញថា មានការឆ្លងរាលដាល មេរោគកូវីដ១៩ កើនឡើងគួរឲ្យ ព្រួយបារម្ភ ។ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍ ក្នុងបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លង ជម្ងឺកូវីដ -១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើង ។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ប្រសិនបើការបិទបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍នេះ មានភាពធូរស្រាល និង អាចរកឃើញ អ្នកវិជ្ជមានកូវីដ-១៩បានទាន់ពេលវេលានោះ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ ។ វិធានការនេះធ្វើឡើងក៏ដោយ ការសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកនៅជុំវិញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ បានកំពុងមានករណីផ្ទុះការឆ្លងជម្ងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ។ ពិសេសនោះគឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់បានចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និង លក់គ្រឿងស្រវឹងជាដដែល ។ ក្នុងនោះដែរអាជ្ញាធរនឹងចុះទៅតាមទីប្រជុំជន តាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យ ចំពោះបុគ្គលដែលមិនបានគោរពទៅតាម សារាចរណែនាំរបស់រាជរដ្ឋាភិបាល និង…
-
ផ្សាយបន្តផ្ទាល់ពិសេស ពិធីប្រគល់ និង ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ
