Category: ព័ត៌មានជាតិ

  • រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពី ការបញ្ចៀសចរាចរក្នុង​ពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពី ការបញ្ចៀសចរាចរក្នុង​ពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពី ការបញ្ចៀសចរាចរក្នុង​ពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជារៀបចំពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១៕

  • កម្លាំងកងទ័ព ជួយជន្លៀសប្រជាពលរដ្ឋ ពីតំបន់អូរព្រំដែន និងតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងស្រុកម៉ាឡៃ ខណៈជំនន់​ទឹក​ភ្លៀងជនឡើងលឿន

    កម្លាំងកងទ័ព ជួយជន្លៀសប្រជាពលរដ្ឋ ពីតំបន់អូរព្រំដែន និងតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងស្រុកម៉ាឡៃ ខណៈជំនន់​ទឹក​ភ្លៀងជនឡើងលឿន

    ចាប់តំាងពីយប់ថ្ងៃទី១០ រហូតដល់ព្រឹក១២ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១  បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះ នៅតំបន់ទំនាបជាប់មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹករងស្រុកម៉ាឡៃ អាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលអោយលិចផ្ទះមួយចំនួន ។ ក្នុងនោះកងកម្លាំងបានជួយដឹកជញ្ជូនសម្ភារៈផ្សេងៗ និងសត្វចញ្ចឹម ទុកដាក់ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ផងដែរ៕ ដោយ៖ ឃិន គន្ធា

  • បទវិភាគ៖ កូវីដ១៩មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍនៃ​ភាពរីក​ចម្រើនទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ចិនទ្បើយ

    បទវិភាគ៖  កូវីដ១៩មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍនៃ​ភាពរីក​ចម្រើនទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ចិនទ្បើយ

    ស្របពេលដែលពិភពលោកកំពុងរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩ដើម្បីការពារសុខុមាលភាពសាធារណៈ និងប្រជាជន​របស់ខ្លួន​នោះ ប្រទេសចិនក៏បានក្លាយជាប្រទេសមួយដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោកលើគ្រប់វិស័យទាំង​ផ្នែកការ​ទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និង  ការវិនិយោគជាដើម  ជាពិសេសការស្ដារទ្បើងវិញដោយសារផលប៉ះពាល់សេដ្ឋកិច្ចក្នុងអំទ្បុងពេលកូវីដ និងក្រោយ វិបត្តិកូវីដ១៩នេះ។  ប្រទេសចិនបានក្លាយជាប្រទេសមួយដែលបង្ការទប់ស្កាត់ និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណមួយពាន់លាននាក់ ប្រកប​ដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណលើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយនិងការបញ្ជាទិញបានទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលកុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។ យ៉ាងណាមិញបើនិយាយអំពីវ៉ាក់សាំងរបស់ចិនបានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកជាពិសេសការយោយីដោយជំងឺកូវីដ១៩នេះ។ នេះសបញ្ជាក់បានឃើញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានទាន់ពេល​វេលាផងដែរ។ តាមរយះចំណងមិត្តភាពមិត្តដែកថែប គឺជាមិត្តដែលមិនអាចខ្វះគ្នា គឺតែងតែជួយគ្នាក្នុងគ្រាមានទុក្ខលំបាកជានិច្ចនោះ វត្តមានដ៏សំខាន់របស់រដ្ឋមន្ត្រី​ការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ បើតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់​ជំនួយក្នុងការ​សាងសង់ជូន​ដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខប្រសិនបើគ្មានការកែប្រែទេនោះ។ សូមរំលឹកផងដែរថាតាមរយះកិច្ចសហប្រតិបិត្តការគ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ ប្រទេសចិនបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជាដេម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។…

  • ប្រធាន គ.ជ.ប៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

    ប្រធាន គ.ជ.ប៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

    ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ថា “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។” 

  • គណបក្សខ្មែររួបរួមជាតិឆ្លើយតបទៅបុគ្គលពីរនាក់ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចប្រឆាំងការបង្រួបបង្រួម

    គណបក្សខ្មែររួបរួមជាតិឆ្លើយតបទៅបុគ្គលពីរនាក់ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចប្រឆាំងការបង្រួបបង្រួម

    ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិ បានធ្វើការឆ្លើយបំភ្លឺទៅនឹងសេចក្ដីប្រកាសព័ត៌មានរបស់បុគ្គលពីរនាក់ ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច មកចាត់ចែងការងារដឹកនាំក្នុងគណបក្ស និងជាអ្នកកាន់ត្រាព្រះហស្តលេខា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកាន់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងសូមឲ្យសមាជិក សមាជិកា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច កុំជឿលើបុគ្គលពីរនាក់នេះ ដែលពួកនេះ ប្រឆាំងនឹងព្រះតម្រិះរបស់សម្តេចក្រុមព្រះ ក្នុងការបង្រួបបង្រួមអ្នករាជានិយម និងសីហនុនិយម។បុគ្គលពីរនាក់នេះ ត្រូវទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ក្នុងការបង្រួបបង្រួមគ្នាមិនបាននេះ។

  • ក្រសួងអប់រំកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ

    ក្រសួងអប់រំកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ

    រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ពីការកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ។នាយកដ្ឋានកិច្ចការប្រឡង របស់ក្រសួងអប់រំបានបញ្ជាក់ដល់ សាមីជន មាតាបិតា និងឬអ្នកអាណា ព្យាបាល និងតំណាងគ្រឹះស្ថានឧត្តមសិក្សាដែលមានបំណងស្នើសុំកែតម្រូវព័ត៌មាននានាលើសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ព្រមទាំងស្នើសុំធ្វើឡើងវិញឱ្យបានជ្រាបថា៖ ដើម្បី មានមូលដ្ឋានក្នុងការកែតម្រូវនិងចេញជូនជាលើកទី២ សូមសាមីជន មាតាបិតានិងឬអ្នកអាណាព្យាបាល និងតំណាង គ្រឹះស្ថានឧត្តមសិក្សា សូមភ្ជាប់នូវឯកសារមូលដ្ឋានគតិយុត្តមួយចំនួន។ដោយ៖ម៉ាដេប៉ូ(សូមមើលខ្លឹមសារខាងក្រោម)

  • ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់

    ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់

    ខេត្តកំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារត្រៀមរបស់ឃុំបន្ទាយស្ទោង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ ដែលកំពុងតែរំកិលខិតមកនាពេលខាងមុខនេះ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ឯកឧត្ដម សោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានដឹកនាំប្រជុំគណបក្សឃុំ សាខាបក្សភូមិ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ដែលត្រូវត្រៀមតាមប្រតិទិនការងារ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ។ លោក សូត្រ អ៊ុល និងលោក ទិញ វឿន ប្រធាន អនុប្រធានគណបក្សឃុំបន្ទាយស្ទោង បានឲ្យដឹងពីការអនុវត្តន៍វិធានការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំងឃុំសម្រេចបានជាង៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋ និងកុមារដែលគ្រប់លក្ខណៈសម្បត្តិត្រូវចាក់វ៉ាក់សាំង និងការងារទូទៅរបស់គណបក្ស ក្នុងការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ. សង្កាត់ ។…

  • សែលកាតនឹង ផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League តាមរយៈទូរស័ព្ទដៃដោយឥតគិតថ្លៃដល់បណ្តាអ្នកគាំទ្របាល់ទាត់នៅកម្ពុជា

    សែលកាតនឹង ផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League តាមរយៈទូរស័ព្ទដៃដោយឥតគិតថ្លៃដល់បណ្តាអ្នកគាំទ្របាល់ទាត់នៅកម្ពុជា

    រាជធានីភ្នំពេញ៖ក្នុងរដូវកាលបាល់ទាត់នេះ ក្រុមហ៊ុនសែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយផ្ទាល់តាមទូរស័ព្ទពីការប្រកួតបាល់ទាត់ Premier League នៅកម្ពុជាតាមរយៈ Cellcard App ។            ការប្រកាសនេះ គឺជាការចាប់ដៃគូសហការរវាង សែលកាត និងបណ្តាញទូរទស្សន៍កម្ពុជា (CBS) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាអ្នកនាំមកជូននូវការផ្សាយផ្ទាល់ជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League។           គំនិតផ្តួចផ្តើមនៃការសហការនេះសបញ្ជាក់ថា សែលកាត ផ្តល់ជូនអតិថិជនរបស់ខ្លួននូវសិទ្ធិផ្តាច់មុខក្នុងការទស្សនាផ្សាយផ្ទាល់ព្រឹត្តិការណ៍ការប្រកួត Premier League ដោយឥតគិតថ្លៃរហូតដល់ ៥៧ ប្រកួតតាមរយៈទូរស័ព្ទដៃ ក្នុងពេលដំណាលគ្នាជាមួយបណ្តាញទូរទស្សន៍កម្ពុជា ប៉ុស្ដិ CTN និង MYTV។            ការប្រកាសនេះក៏រួមបញ្ចូលទាំងការដាក់ដំណើរការ ២ កម្មវិធីទស្សទាយក្រុមដែលឈ្នះការប្រកួតតាមរយៈការផ្ញើសារជាអក្សរ ដែលអតិថិជនសែលកាតមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍និងប្រចាំខែពេញមួយរដូវកាល ក៏ដូចជារង្វាន់ធំនោះពោលគឺឈ្នះដំណើរកម្សាន្តទៅកាន់ចក្រភពអង់គ្លេស។          សែលកាតបានប្រកាសថានឹង ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងកម្មវិធីការជួបជុំបុគ្គលិកបែបរក្សាគម្លាតសង្គមនៅការិយាល័យកណ្តាលរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដែលរួមទាំងដល់បុគ្គលិកសែលកាតទូទាំងប្រទេសតាមរយៈ Microsoft Team។          លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “តួនាទីរបស់ទូរស័ព្ទចល័តបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-19…

  • ឯកឧត្តម ស៊ុយ សែម ទទួលជួបពិភាក្សាការងារជាមួយសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

    ឯកឧត្តម ស៊ុយ សែម ទទួលជួបពិភាក្សាការងារជាមួយសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

    (ភ្នំពេញ): ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវវេជ្ជបណ្ឌិត ទេវីយ៉ានី ឧត្តម កុប្រាហ្កេដេ- Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។ ជំនួបពិភាក្សាការងារនោះ ផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ សាវតា និងវឌ្ឍនភាពនៃការអភិវឌ្ឍធនធានរ៉ែ និងថាមពល ប្រេង និងឧស្ម័ន របស់កម្ពុជា-សក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន៖គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែដ៏ទៃទៀត ម្រោ-ងអភិវឌ្ឍន៍វិស័យថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ន ។ ការផ្តល់គម្រោងពង្រឹងសមត្ថភាព លើធនធានមនុស្ស និងការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម របស់រដ្ឋាភិបាលឥណ្ឌា ជូនមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល គម្រោងហិរញ្ញប្បទាន…

  • បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ»

    បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ»

    ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៥១នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានចែករំលែកនូវការអនុវត្តជាក់ស្តែងនូវខ្លឹមសារសំខាន់ជាគន្លឺះនៃភាពជោគជ័យក្នុងវិស័យអប់រំ រួមមានការកំណត់ទិសដៅច្បាស់លាស់ ផែនការអនុវត្តល្អ និងភាពជាអ្នកដឹកនាំរឹងមាំ។ដោយ-រ៉ាវុធ