Category: ព័ត៌មានជាតិ

  • ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្តីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា

    ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្តីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្តី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ…

  • បទវិភាគ៖ កូវីដ-១៩ មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍនៃភាពរីកចម្រើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនទ្បើយ

    បទវិភាគ៖  កូវីដ-១៩ មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍនៃភាពរីកចម្រើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនទ្បើយ

    ស្របពេលដែលពិភពលោកកំពុងរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩ដើម្បីការពារសុខុមាលភាពសាធារណៈនិងប្រជាជនរបស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជាប្រទេសមួយដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ាននិងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម  ជាពិសេសការស្ដារទ្បើងវិញដោយសារផលប៉ះពាល់សេដ្ឋកិច្ចក្នុងអំទ្បុងពេលកូវីដនិងក្រោយវិបត្តិកូវីដ១៩នេះ។  ប្រទេសចិនបានក្លាយជាប្រទេសមួយដែលបង្ការទប់ស្កាត់និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណមួយពាន់លាននាក់ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណលើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយនិងការបញ្ជាទិញបានទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលកុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។ យ៉ាងណាមិញបើនិយាយអំពីវ៉ាក់សាំងរបស់ចិនបានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកជាពិសេសការយោយីដោយជំងឺកូវីដ១៩នេះ។ នេះសបញ្ជាក់បានឃើញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានទាន់ពេល​វេលាផងដែរ។ តាមរយះចំណងមិត្តភាពមិត្តដែកថែប គឺជាមិត្តដែលមិនអាចខ្វះគ្នា គឺតែងតែជួយគ្នាក្នុងគ្រាមានទុក្ខលំបាកជានិច្ចនោះ វត្តមានដ៏សំខាន់របស់រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ បើតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខប្រសិនបើគ្មានការកែប្រែទេនោះ។ សូមរំលឹកផងដែរថាតាមរយះកិច្ចសហប្រតិបិត្តការគ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ ប្រទេសចិនបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជាដេម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ពហុកីទ្បដ្ឋានមរតតោជាបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ…

  • លោកជំទាវ ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ អាណត្តិទី ៥ ឆ្នាំ២០២២

    លោកជំទាវ ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ អាណត្តិទី ៥ ឆ្នាំ២០២២

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា….

  • រដ្ឋបាលខេត្តបាត់ដំបង គ្រោងបើកសាលាចូលរៀនវិញ “ក្នុងកម្រិតសាកល្បង” ចំពោះសិស្សរៀនថ្នាក់ទី៦ ទី៩ និងថ្នាក់ទី១២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឆាប់ៗនេះ

    រដ្ឋបាលខេត្តបាត់ដំបង គ្រោងបើកសាលាចូលរៀនវិញ “ក្នុងកម្រិតសាកល្បង” ចំពោះសិស្សរៀនថ្នាក់ទី៦ ទី៩ និងថ្នាក់ទី១២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឆាប់ៗនេះ

                     ក្រោយពីមានកិច្ចប្រជុំជាមួយនិងគណៈអភិបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាមួយនិងរដ្ឋបាលក្រុង- ស្រុកទាំង១៤ក្នុងខេត្តនិងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធដូចជាមន្ទីរអប់យុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅល្ងាចថ្ងៃទី០៨ខែកញ្ញានេះ។ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិង កីឡាខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ ឯកឧត្តម ងួន រតនៈ បានផ្តល់នូវអនុសាសន៍គន្លឹះក្នុងកិច្ចប្រជុំ និងក្រោយពីអាជ្ញាធរនៃរដ្ឋបាលស្រុក-ក្រុងទាំង១៤ក្នុងខេត្ត បានធ្វើរបាយការណ៍លម្អិត តាមរយៈនៃគំរូតារាងមន្ទីរជំនាញ ដោយក្មុងនោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ការណែនាំដល់មន្ទីរជំនាញនិងមន្ទីរពាក់ព័ន្ធព្រមទាំងអាជ្ញាធរផ្ទាល់ ដោយកំណត់ធ្វើការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញ ក្នុងកម្រិតសាកល្បង ជាបណ្តោះអាសន្ន ជាមុនសិន នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះ។       លោកប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ការបើកសាលាឡើងវិញជាជំហ៊ានសាកល្បង ឲ្យចូលរៀនវិញនេះ គឺចំពោះសិស្សថ្នាក់ទី៦ ថ្នាក់ទី៩ និងថ្នាក់ទី១២ ។ព្រោះសិស្សរៀនថ្នាក់ទាំងនេះ គឺជាសិស្សត្រៀមប្រឡង។ ការបើកឲ្យដំណើរការចូលរៀននេះ ក៏ដោយសារតែសិស្សទាំងនេះបានចាក់វ៉ាក់សាំងការពារកូវីដ-19រួចអស់ហើយផងដែរ។ ហើយការចូលរៀនរបស់សិស្សទាំងនោះ គឺត្រូវមានវិធានការសុខាភិបាលដោយម៉ឺងម៉ាត់ ក្នុងការកំណត់ឲ្យសិស្ស និងគ្រូ ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា និងមានក្រុមគ្រូពេទ្យត្រួតពិនិត្យប្រចាំការតាមសាលានីមួយៗ ដើម្បីចុះពង្រឹងការអនុវត្ត តាមការណែនាំ នូវវិធានសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល និង ពីក្រសួងអប់រំយុវជន និងកីឡា។        ការបើកសាលារៀនជាជំហានដំបូងនេះគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១តទៅ។ហើយការសម្រេចរបស់អាជ្ញាធរខេត្តនេះ…

  • យោធិនពិការ និងគ្រួសារយោធិនពលី កងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានផ្ទេចេញពីក្របខណ្ឌក្រសួងការពារជាតិ ចំនួន ៩៤នាក់ បានទទួលប្រាក់គោលនយោបាយ១ លើកដំបូង

    យោធិនពិការ និងគ្រួសារយោធិនពលី កងពលធំអន្តរាគមន៍លេខ៣ ដែលត្រូវបានផ្ទេចេញពីក្របខណ្ឌក្រសួងការពារជាតិ ចំនួន ៩៤នាក់ បានទទួលប្រាក់គោលនយោបាយ១ លើកដំបូង

    ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ …..

  • ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា

    ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា

    ភ្នំពេញៈតបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រក ម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកជំទាវ ថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកជំទាវ ថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកជំទាវ ថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សស្រុករំដួលនាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។ ឆ្លៀងក្នុងឱកាសនោះដែរ លោកជំទាវក៏បាន បានបញ្ជាក់ជូនដល់សមាជិក សមាជិការបស់គណបក្ស និងខេត្តស្វាយរៀងទាំងអស់ ត្រូវជឿលើការដឹកនាំប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយសូមកុំជឿលើការឃោសនាបោកប្រាស់ណាមួយដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។បន្ថែមពីនេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ សមាជិក សមាជិការ នៃគណបក្សប្រជាជនស្រុករំដួល និងសមាជិកចាស់ដែលមានស្រាប់ ទាំងអស់ចូលរួមបន្តថែរក្សា និងផ្សព្វផ្សាយនូវសិមិទ្ធិផល ដែលជាស្នាដៃដ៏ល្អរបស់គណបក្សប្រជា ពិសេស ត្រូវពង្រឹងសុវត្ថិភាពក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង…

  • កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្រប​សម្រួល ដើម្បីសុវត្ថិភាពពលករ និងសហគមន៍

    កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្រប​សម្រួល ដើម្បីសុវត្ថិភាពពលករ និងសហគមន៍

    គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ និងអង្គការ ការីតាសស្វីស បានបើកកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ដើម្បីរកភាពខ្លាំង នៅក្នុងការផ្តល់សេវាកម្មឬការឆ្លើយតបទៅ នឹងតម្រូវការរបស់ជនងាយរងគ្រោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ របស់សាលាខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប រួមជា មួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។ លោកជំទាវ យូ សុភា បានមានប្រសាសន៍ថា ចាប់តាំងពីមានការឆ្លងរាលដាលមេរោគកូវីដ១៩ រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានពលករចំណាកស្រុកប្រមាណជាង៣ម៉ឺននាក់ បានវិលត្រលប់មកកាន់ភូមិដ្ឋានរបស់ពួកគាត់ នៅក្នុងខេត្តសៀមរាប ។ ក្រៅពីពលករទាំងនេះ ខេត្តសៀមរាប ក៏បានក្លាយជាខ្សែត្រៀមទី២ ក្នុងការទទួលយកពលករ ពីខេត្តឧត្តរមានជ័យ ដើម្បីព្យាបាលនិងធ្វើចត្តាឡីស័កផងដែរ ។ លោកជំទាវបានបន្តថា បើគិតមកដល់ថ្ងៃទី០៨ ខែកញ្ញា ២០២១ មានពលករប្រមាណជាង៥ពាន់នាក់ ដែលបញ្ជូនមកពីខេត្តឧត្តរមានជ័យ…

  • អំណោយអភិបាលរាជធានីភ្នំពេញ ប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តនន្ទមុនី

    អំណោយអភិបាលរាជធានីភ្នំពេញ ប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តនន្ទមុនី

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃ និង ចែកជូនតាជី យាយជី និស្សិតបញ្ញវ័ន្តក្មេងវត្ត ចំនួន ១១៤ អង្គ/នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តនន្ទមុនី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈ រដ្ឋបាល ខណ្ឌមានជ័យ នៅរសៀល ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។ ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ លោក ពេជ្រ កែវមុនី អភិបាល…

  • ឯកឧត្តម ណេប សាមុត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន បានចូលរួមបាឋកថា លើប្រធានបទ៖ ផែនទីចង្អុលផ្លូវ ស្ដីពី ផែនការស្ដារ និងលើកស្ទួយវិស័យកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (Covid-19)

    ឯកឧត្តម ណេប សាមុត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន  បានចូលរួមបាឋកថា លើប្រធានបទ៖ ផែនទីចង្អុលផ្លូវ ស្ដីពី ផែនការស្ដារ និងលើកស្ទួយវិស័យកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (Covid-19)

    នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ណេប សាមុត អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមបាឋកថា លើប្រធានបទ៖ ផែនទីចង្អុលផ្លូវ ស្ដីពី ផែនការស្ដារ និងលើកស្ទួយវិស័យកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩(Covid-19) ជូនសិក្ខាកាម កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាមន្រ្តីមធ្យម កម្មសិក្សាការីមន្រ្តីក្រមការ ប្រមាណ៩៧២អង្គ/នាក់ មកពីគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលបានការបណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាល។ក្នុងកម្មវិធីបាឋកថានេះ ក៏មានការចូលរួមជាធិបតីភាពពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃមុខងារសាធារណៈ និងជានាយកសាល តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។