-
ពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ

-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មី

សូមបញ្ជាក់ថា ពិធីតែងតាំងស្នងការនគរបាលថ្មី ខេត្តសៀមរាបនេះ នឹងធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕សូមជម្រាបជូនថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕ដោយ-រ៉ាវុធ
-
ស្វាគមន៍ពិធីទទួលសមិទ្ធិផលថ្មី ពហុកីឡដ្ឋាន មរតកតេជោ(មានវីដេអូ)

-
សូមរីករាយសណ្តាប់នូវបទ ៖ ពហុកីឡដ្ឋានជាតិ មរតកតេជោ (មានវីដេអូ)

-
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦២នាក់, ជាសះស្បើយ ចំនួន៤៩៣នាក់ និងអ្នកស្លាប់ថ្មីចំនួន១២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦២នាក់, អ្នកជំងឺចំនួន៤៩៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់ សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៩,៥០៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៣,៩០៤នាក់, ស្លាប់សរុបចំនួន២,០៤០នាក់៕
-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមកម្លាំងអន្តរាគមន៍១៥០នាក់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានទឹកជំនន់

កម្លាំងអន្តរាគមន៍ចំនួន១៥០នាក់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកញ្ញាឆ្នាំ ២០២១ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងទទួលបន្ទុកដឹកនាំបញ្ជាកងកម្លាំងអន្តរាគមន៍ បានប្រជុំត្រួតពិនិត្យកងកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ នៅក្នុងខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹកនាំ និងកងកម្លំាងអន្តរាគមន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រុងប្រៀបទាំងសម្ភារៈ និងមធ្យោបាយ សម្រាប់ធានាក្នុងការត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ ពិសេសក្នុងករណីមានគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង នៅពេលខាងមុខ ។ លោកឧត្ដមសេនីយ៍ទោ បានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ចាប់ពីពេលនេះទៅ ត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយសម្ភារៈ ដើម្បីធានាចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ និងបានក្រើនរំលឹកដល់យោធិន គ្រប់រូបទោះបីក្នុងស្ថានភាពណាក៍ដោយត្រូវតែបន្តការពារខ្លួនដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ…
-
រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋ

-
សម្តេច ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”

នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី៕
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា ៣៩រូប មកពី៤ឃុំ

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជាពលរដ្ឋជួបការលំបាកកំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា ៣៩រូប ស្ថិតក្នុង ឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ ថ្លែងក្នុងពិធីនោះ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។ លោកជំទាវក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ…
-
កម្លាំងនគរបាលខណ្ឌឬស្សីកែវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមបានបើកប្រតិបត្តិការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២យប់ នៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ស្រី ០១នាក់) មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ទូច ប៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ កម្មករ ។ ២-ឈ្មោះ គុយ សុដា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មករ ។ ៣-ឈ្មោះ ស៊ុន សុខមាន ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ…