-
កាកបាទក្រហមកម្ពុជា សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «មេដាយមាសសន្ដិភាពពិភពលោក»

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «មេដាយមាសសន្ដិភាពពិភពលោក» ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទ «សន្ដិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» …!! សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ផ្ញេីសារលិខិតគោរពជូនពរ និងចូលរួមអបអរសាទរដោយក្ដីមោទកភាពជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្ដមបំផុត ដែលសម្តេច ទទួលបាន «មេដាយមាសសន្ដិភាពពិភពលោក» ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទ «សន្ដិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។ សារលិខិតនោះមានខ្លឹមសារថា «មេដាយមាសសន្ដិភាពពិភពលោក ដែល សម្តេចតេជោ ទទួលបាននេះ គឺជាសក្ខីភាពយ៉ាងប្រត្យក្ស ទទួលស្គាល់នូវការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត មានភាពចាស់ទុំផ្នែកនយោបាយការទូត និងនយោបាយការបរទេស ជាពិសេស នយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាជនមានជីវភាពល្អប្រសើរជាលំដាប់ នាំឱ្យព្រះរាជាណាចក្រកម្ពុជាមានការទទួលស្គាល់ពីអន្តរជាតិ និងល្បីរន្ទឺពេញសាកលលោក។ ក្នុងឱកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនេះ ខ្ញុំបាទ…
-
មោទនភាពជាតិខ្មែរ! មីជាតិកំពុងព្យាយាមវាយលុកទីផ្សារអន្តរជាតិ ក្រោយទទួលបានការអនុញ្ញាតអោយនាំចេញទៅលក់នៅវៀតណាម

-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំភាគីចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗ ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតបទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២
ការស្នើសុំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បានធ្វើឡើងខណៈដែលឯកឧត្តម បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋ មន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរជាពិសេសការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្មអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។ ក្នុងនោះដែរអង្គប្រជុំបានរំឭកពីផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីប្រកាសជារួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង…
-
ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីស្នងការនៃស្នងការដ្ឋាននគរបាលចេត្តសៀមរាប

-
លទ្ធផលកិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និង ក្រសួងធម្មការ និងសាសនា

-
ឯកឧត្តម ឃួង ស្រេង ផ្ញើរសារលិខិតអបអរសាទរ និងគោរពជូនពរជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ នាឱកាសដែលសម្ដេចទទួលបាននូវ “មេដាយមាសសន្តិភាពពិភពលោក

-
បើមិនឲ្យសម្តេចតេជោ ហ៊ុន សែន ពឹងចិនតើទៅពឹង នរណា?

បើមិនឲ្យសម្តេចតេជោ ហ៊ុន សែន ពឹងចិនតើទៅពឹងនរណា? សម្តេចតេជោ បានបញ្ជាក់ពីជំហរសារជាថ្មី ដែលចំលើយនេះ សម្តេចធ្លាប់បានឆ្លើយម្តងរួចមកហើយ។ សម្តេចថា ជាក់ស្តែកមានផ្លូវថ្នល់ និង សមិទ្ធិផលជាច្រើន រាប់ទាំងវ៉ាក់សាំងផងដែរ។ សម្តេចថា សម្តេចស្វាគមន៍បណ្តាប្រទេសជាមិត្ត ដែលចង់សាង់សង់ពហុកីឡដ្ឋាន ដល់កម្ពុជាទៀត ប្រសិនបើមាន កម្ពុជានៅមានខេត្តជាច្រើនទៀតត្រូវការពហុកីឡដ្ឋានជាតិទំនើបបែបនេះ។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន៥៧គីឡូ ឃាត់ខ្លួនជនសង្ស័យ៨៦១នាក់

-
កម្ពុជាមានទំនាក់ទំនងជាមួយចិនជាយូរមកហើយ

-
វគ្គហ្វឹកហ្វឺននាយទាហាន នាយទាហានរង និងពលទាហានជំនាញបើកបររថយន្តដឹកទំនិញធុនធំ បញ្ជាការដ្ឋានអង្គរក្សត្រូវបានបើកនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១
