-
ក្រសួងពាណិជ្ជកម្ម និងធនាគារវីង បានតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទូទាត់ប្រតិបត្តិការ លើផ្សារខេមបូឌាត្រេដ

ភ្នំពេញ៖ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យម ហើយក៍មានផ្តល់វគ្គបណ្តុះបណ្តាល ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុ បែបឌីជីថល សម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ ។ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារវីង ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្ម ។អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយ ក្នុងការឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាពិសេស ជាមួយធនាគារវីង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយក៍ជាការបង្កើនឱកាសសេដ្ឋកិច្ច តាមរយៈការលក់ផលិតផល ដែលបានផលិតនៅក្នុងប្រទរសកម្ពុជា ទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅប្រទេស ឬក៏ដៃគូអាជីវកម្មផ្សេងៗ មិនថាលោកអ្នកនៅទីណាក៏ដោយ លោកអ្នកអាចប្រើប្រាស់ផលិតផលខ្មែរបានដែរ ។…
-
លោកជំទាវ ខៀវ បូរី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូល លើមាតិកានៃសេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារ

-
រដ្ឋបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលនិងផ្តល់ចំណេះដឹងថ្មី ក្នុងបរិបទចាស់ នៃគ្រោះមហន្តរាយ ដែលជួបប្រទះរាល់ថ្ងៃក្នុងមូលដ្ឋាន

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងបានថ្លែងនៅព្រឹកថ្ងៃទី៣០ខែសីហានេះថា៖ការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ និងផ្តល់នូវចំណេះដឹងថ្មី ក្នុងបរិបទចាស់នៃគ្រោះមហន្តរាយដែលយើងប្រទះជួបរាល់ថ្ងៃនៅក្នុងមូលដ្ឋានរបស់យើង មានដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ រាំងស្ងួត និងទឹកជំនន់ ជាដើម..។ហើយចំណុចទាំងអស់នេះយើងនិងទទួលបាន តាមរយៈបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជាមូលដ្ឋានចំណេះដឹង ចំណេះធ្វើ ក្នុងការកំណត់និងដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋានឃុំ របស់ខ្លួន។ ការថ្លែងបែបនេះរបស់ឯកឧត្តម អ៊ុយ សុធាវី បែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការកំណត់រកសកម្មភាពកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ តាមបណ្តាស្រុកគោលដៅមួយចំនួន នៅក្នុងខេត្តបាត់ដំបងដែលមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០សីហានេះទៅ។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានថ្លែងបន្តទៀតថា៖ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង គម្រោងសន្តិសុខស្បៀង និងការគាំទ្រការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋាន ដែលរងនូវផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយមានការសម្របសម្រួល ដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណងបង្ហាញពីការគាំទ្រគម្រោងចំពោះសន្តិសុខស្បៀងនិងការគាំទ្រស្តារឡើងវិញនូវសហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដែលបានបង្កឡើងដោយគ្រោះធម្មជាតិនៅក្នុងខេត្ត ជាពិសេសក្នុងតំបន់គោលដៅរបស់គម្រោងដែលនឹងចាប់ផ្តើមអនុវត្តជាបន្តបន្ទាប់ខាងមុខនេះ។ក្នុងគោលដៅបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ក្នុងបរិការណ៍ នៃកំណែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលនៅតែជាអាទិភាពមួយ របស៎រាជរដ្ឋាភិបាល។ ឯកឧត្តម អ៊ុយ សុធាវី បានថ្លែងសង្កត់ធ្ងន់ទៀតថា៖រាល់ការអភិវឌ្ឍនានា នៅក្នុងឃុំ-សង្កាត់ត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំ ចាត់នូវបញ្ហា…
-
ផ្ទៃដីចំនួន ៦៤លាន ៥សែន ៦ម៉ឺន ២ពាន់ ៥៣៩ ម៉ែត្រក្រឡា ស្មើនឹង ៩៨,៦០% នៃផែនការ៧ខែ ក្នុងឆ្នាំ២០២១ ដែលអង្គភាព CMAC កម្ពុជារំដោះបាន

-
សៀវភៅ «អគ្គកុងស៊ុល» ផ្តោតលើការអនុវត្តកិច្ចការកុងស៊ុលទូទៅបានព្រមព្រៀងគ្នាស្របតាមអនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣

-
កិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ជាមួយភាគីជប៉ុន

-
ក្រុមហ៊ុនមីជាតិឧបត្ថម្ភសម្ភារបរិក្ខារដល់មណ្ឌលយកសំណាកកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម

-
ក្រសួងពាណិជ្ជកម្ម និងធនាគារវីងចុះអនុស្សរណៈយោគយល់គ្នា ដើម្បីដាក់ឱ្យប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់វីងលើផ្សារខេមបូឌាត្រេដ

-
រដ្ឋមន្រ្តីក្រសួងអប់រំ ដឹកនាំគណៈប្រតិភូ ឧត្តមមន្រ្តីយុវជនកម្ពុជា ចូលរួមសម្ភោធរបាយការណ៍ នៃសន្ទស្សន៍អភិវឌ្ឍន៍យុវជនអាស៊ាន ដំណាក់កាលទី២

-
ក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនផ្តល់ជូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់ពពិល (មានវីដេអូ)
