Category: ព័ត៌មានជាតិ

  • Ronaldo ត្រូវការតែ ១ គ្រាប់បំបែកកំណត់ត្រា Ali Daei នៅក្រុមជម្រើសរើសជាតិ

    Ronaldo ត្រូវការតែ ១ គ្រាប់បំបែកកំណត់ត្រា Ali Daei នៅក្រុមជម្រើសរើសជាតិ

    អតីតកីឡាករ Ali Daei និង Cristiano Ronaldo គឺជាម្ចាស់កំណត់ត្រារកគ្រាប់បាល់បានច្រើនបំផុតជូនក្រុមជម្រើសជាតិ របស់ពួកគេ រហូតដលើ ១០៩ គ្រាប់ ។ប៉ុន្តែវីរបុរសរបស់អ៉ឺរ៉ុង អស់ឪកាសទៅហើយ ខណ: Ronaldo នៅមានសង្ឃឹមខ្ពស់ ក្នុងការបំបែកកំណត់ត្រាមួយ ដោយសារ CR7 នៅមិនទាន់ប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅឡើយ។ ម្ចាស់ពាន Ballon d’Or ៥ សម័យ នៅមានឪកាសដោយក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប្រកួតជម្រុះ World Cup ក្នុងខែកញ្ញានេះ ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ នៅថ្ងៃទី០២ កញ្ញា នឹងប៉ះក្រុមកាតា នៅថ្ងៃទី៤ និង៣បន្ទាប់ត្រូវប៉ះក្រុមជម្រើសជាតិអាហ្សែបៃហ្សង់។ដូច្នេះមានន័យថា Ronaldo អាចនឹងបំបែកកំណត់ត្រាដ៏អស្ចារ្យមួយនេះ គឺ១គ្រាប់សម្រាប់ ៣ប្រកួតប៉ុណ្ណោះ ៕

  • រដ្ឋមន្ត្រី ថោង ខុន ប្រគល់សម្ភារបរិក្ខារជាច្រើនជូនរដ្ឋបាលខេត្តកំពង់ធំ ស្រុកបារាយណ៍ ស្រុកតាំងគោក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ៣កុំ ៣ ការពារ

    រដ្ឋមន្ត្រី ថោង ខុន ប្រគល់សម្ភារបរិក្ខារជាច្រើនជូនរដ្ឋបាលខេត្តកំពង់ធំ ស្រុកបារាយណ៍ ស្រុកតាំងគោក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ៣កុំ ៣ ការពារ

    (កំពង់ធំ)៖ ឯ ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកថ្នាំពេទ្យចិន និងម៉ាស ប្រគល់ជូនលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ តំណាងលោក សុខ លូអភិបាលខេត្តកំពង់ធំ និងស្រុកបារាយណ៍ ស្រុកតាំងគោក ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ៣កុំ ៣ការពារ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងខេត្ត។សម្ភារបរិក្ខារដែលលោករដ្ឋមន្ត្រី ថោង ខុន ប្រគល់ជូនរួមមាន៖ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ៨០០ប្រអប់ ជាអំណោយផ្ទាល់របស់លោករដ្ឋមន្ត្រី និងម៉ាស់ចំនួន ២ម៉ឺនម៉ាស់ ឧបត្ថម្ភដោយក្រុមហ៊ុន Wonderpass Technology Co.,Ltd Cambodia ជូនរដ្ឋបាលខេត្តកំពង់ធំ ១ម៉ឺនម៉ាស់, ស្រុកបារាយណ៍ ៥០០០ម៉ាស់ និងស្រុកតាំងគោក ៥០០០ម៉ាស់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯ ឧ រដ្ឋមន្រ្តី ថោង ខុន…

  • ម្ហូបអាហារខ្មែរ ត្រូវបានចុះផ្សាយនៅក្នុងលេខថ្មីបំផុតប្រចាំខែកញ្ញារបស់ទស្សនាវដ្តី Wanderlust magazine ដែលជាទស្សនាវដ្តីសម្រាប់ការធ្វើដំណើរដ៏មានប្រជាប្រិយភាពបំផុតមួយនៅក្នុងចក្រភពអង់គ្លេស

    ម្ហូបអាហារខ្មែរ ត្រូវបានចុះផ្សាយនៅក្នុងលេខថ្មីបំផុតប្រចាំខែកញ្ញារបស់ទស្សនាវដ្តី Wanderlust magazine  ដែលជាទស្សនាវដ្តីសម្រាប់ការធ្វើដំណើរដ៏មានប្រជាប្រិយភាពបំផុតមួយនៅក្នុងចក្រភពអង់គ្លេស

    គួរបញ្ជាក់ផងដែលថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) នៅក្រោមក្របខណ្ឌនៃ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ដែលជាកិច្ចសហការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ប្រភពផេកក្រសួងទេសចរណ៍

  • ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍   ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ

    ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ ក្នុងនោះ ៨នាក់នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣០នាទីល្ងាច ។ពលការិនីម្នាក់ទៀតនឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍ សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣០នាទីល្ងាច ។ ស្ថានទូត បានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន ផ្តល់ជំនួយជាកញ្ចប់ ស្បៀង អាហារដល់ពលករ ពលការិនីដែលខ្វះខាត និងប្រាក់ឧបត្ថម មួយចំនួន ក្នុងអំឡុងពេលរង់ចាំត្រឡប់ ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ ពលការិនី និងកុមារខាងលើទៅអាកាសយានដ្ឋាន KLIA ផងដែរ។សួង ពិសិដ្ឋ

  • អភិបាលខេត្តកណ្តាលចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនកម្មករ កម្មការរិនីនៅសិប្បកម្មមួយកន្លែងស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់

    អភិបាលខេត្តកណ្តាលចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនកម្មករ កម្មការរិនីនៅសិប្បកម្មមួយកន្លែងស្ថិតនៅភូមិព្រែកខ្សេវ   សង្កាត់រកាខ្ពស់

    ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះជួបសំណេះសំណាលសួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនបងប្អូនកម្មករ កម្មការរិនីកំពុងបម្រើការងារនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក (FU YAO WASHING AND DYEING CO., LTD.) ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២១។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករជាអទិភាព ហើយឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ ធ្វើការសហការជាមួយអាជ្ញាធរ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ដើម្បីឈានទៅរកដំណោះស្រាយចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមជំរាបផងដែរថា ៖ សិប្បកម្ម វ៉សស៊ីង អេន ដាយអ៊ុង ឯ.ក…

  • សម្ដេចតេជោ បង្ហោះរូបថតចៅ២សន្លឹក អមដោយពាក្យថា ចៅកុំទៅអាហ្រ្គានីស្ថានអី នៅជួយតាប្រឆាំងកូវីដ.១៩ល្អជាង

    សម្ដេចតេជោ បង្ហោះរូបថតចៅ២សន្លឹក អមដោយពាក្យថា ចៅកុំទៅអាហ្រ្គានីស្ថានអី នៅជួយតាប្រឆាំងកូវីដ.១៩ល្អជាង

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានង្ហោះរូបថត២សន្លឹក ជាមួយនឹងការសរសេរសារមួយចំនួនដូច្នេះថា៖ ម៉ោង៦និង១៥នាទីព្រឹកមុិញចៅទី២០ផ្ញើរូបថត២សន្លឹកនិងសារសម្លេងមកឱយជីតាប្រាប់ថាចៅផ្ញើរូបថតជូនលោកតា។ខ្ញុំសួរទៅចៅស្លៀកពាក់ទាហ៊ានត្រៀមចេញទៅអាហ្រ្គានីស្ថានឬអី?កុំទៅចៅព្រោះមហាអំណាចកំពុងរត់ចោលអាហ្រ្គានីស្ថានចៅទៅក៍ជួយអាហ្រ្គានីស្ថានមិនបានដែរព្រោះប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ ម្យ៉ាងទៀតកាំភ្លើងចៅមិនទំនើបដូចកាំភ្លើងប្រទេសមហាអំណាចទេ។ ខ្ញុំបន្ថែមថាចៅកុំទៅចៅនៅជួយតាប្រឆាំងកូវីដ.១៩ល្អជាង ចៅឆ្លើយថាពេលកូវីដម៉ាក់មិនឱយចេញពីផ្ទះទេលោកតា។ល្អឡើងវិញ៕ ដោយ វណ្ណលុក

  • ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតយ៉ាងណា, សំខាន់គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរាប់លាននាក់

    ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតយ៉ាងណា, សំខាន់គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរាប់លាននាក់

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជាក់ថា មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឱ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។ 

  • ក្រសួងបរិស្ថានប្រគល់ឡដុតសម្រាប់ប្រើកម្ទេចសំរាមតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក

    ក្រសួងបរិស្ថានប្រគល់ឡដុតសម្រាប់ប្រើកម្ទេចសំរាមតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក

    រាជធានីភ្នំពេញ៖ឡដុតសំណល់រឹងសំរាមចំនួន ៥០ ត្រូវបានក្រសួងបរិស្ថានប្រើបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) សម្រាប់ប្រើដុតកម្ទេចសំណល់ វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក។ឡដុតសំរាមទាំងនេះគឺជាផ្នែកមួយនៃជំនួយបន្ថែមទៀត សម្រាប់ប្រើដុតសំរាមដែលមានស្រាប់ នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការថ្លែងឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។បញ្ជាក់នៅក្នុងពេលដែលចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹង សំរាមមួយកន្លែងស្ថិតនៅភូមិតំណាក់ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងថាការគ្រប់គ្រង និងវេច ខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើររួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង ២៥ ខេត្តរាជធានី សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែ ចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ឯកឧត្តមបានបញ្ជាក់បន្ថែមថានៅតាម បណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ ដំបងជាដើមបានប្រើប្រាស់ឡដុតសំណល់រឹងសំរាម ដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។ បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាន

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាន

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។ សម្ដេចតេជោ បានបន្តថា មកទល់ពេលនេះ កម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន ១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុប យើងចាក់បានលើស១០លាននាក់ដែលប្រមាណ ៦៥ភាគរយ នៃប្រជាជនសរុប១៦លាននាក់។ សម្ដេចកីសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។ សម្ដេចថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។ សម្ដេចតេជោ ក៏បានជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕ ដោយ វណ្ណលុក

  • អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមបណ្តាស្រុកភាគខាងលិចជាប់ព្រំដែនថៃ និងដាស់តឿនដល់មេឃុំនិងរដ្ឋបាលស្រុកត្រូវយកចិត្តទុកដាក់ជំរុញនិងពន្លឿនការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្កួនឲ្យបានគ្រប់ៗគ្នា

    អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមបណ្តាស្រុកភាគខាងលិចជាប់ព្រំដែនថៃ និងដាស់តឿនដល់មេឃុំនិងរដ្ឋបាលស្រុកត្រូវយកចិត្តទុកដាក់ជំរុញនិងពន្លឿនការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្កួនឲ្យបានគ្រប់ៗគ្នា

           ប្រតិភូក្រុមការងារខេត្តមួយក្រុម ដឹកនាំដោយឯកឧត្តម អ៊ុយ រី  ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងកូវីដ-19ខេត្តបានចុះត្រួតពិនិត្យនិងស្វែងយល់ពីការចាក់វ៉ាក់សាំងនៅតាមបណ្តាស្រុកមួយចំនួនភាគខាងលិចខេត្តរួមមាន៖ ស្រុកថ្មគោល, ស្រុកបវេល, ស្រុកសំពៅលូន, ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក្នុងខេត្តរបស់ខ្លួន នៅចុងសប្តាហ៍ថ្មីៗនេះ។      ការចុះត្រួតពិនិត្យតាមទីតាំងការចាក់វ៉ាក់សាំងខាងលើគឺធ្វើឡើងបន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានដាក់ចេញនូវវិធានការជំរុញឲ្យគណៈកម្មាធិការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំង នុងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19ទាំងថ្នាក់ជាតិនិងទាំងថ្នាក់ក្រោមជាតិ ត្រូវត្រួតពិនិត្យឡើងវិញពីភាពយឺតយ៉ាវនិងភាពអសកម្មមួយចំនួននៅក្នុងមូលដ្ឋានខ្លួនដែលបានធ្វើឲ្យការផ្តល់ និងការចាក់វ៉ាក់សាំងមួយរយៈកន្លងមកនេះ ហាក់មានភាពយឺតយ៉ាវនិងមិនសូវរលូននៅតាមបណ្តាខេត្តមួយចំនួន ដែលតួលេខអ្នកចាក់វ៉ាក់សាំងនៅមិនទាន់ឆ្លើយតបទៅនិងផែនការប្រយុទ្ធប្រឆាំងកូវីដ-19 របស់ រាជរដ្ឋាភិបាលនៅឡើយ។         ដោយឡែក សម្រាប់ខេត្តបាត់ដំបង ការផ្តល់និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅរហូតមកដល់ពេលនេះនិងតាមការគូសបញ្ជាក់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ ជិត៥០ម៉ឺននាក់ហើយ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ខណៈដែលអាជ្ញាធរ បាននិងកំពុងតែពង្រីកនូវយន្តការសរុបក្នុងកិច្ចសហការរួមបញ្ចូលគ្នាជាមួយក្រុមគ្រូពេទ្យនៅតាមបណ្តាស្រុក-ក្រុងរួមទាំងក្រុមគ្រូពេទ្យនៃអង្គភាពចំណុះយោធភូមិភាគទី៥ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងខេត្ត-ស្រុក និងកម្លាំងចូលរួមពីក្រុមយុវជនស.ស.យ.ក ក្នុងស្រុកគោលដៅរបស់ខ្លួន បានដំណើរការនិងកំពុងធ្វើការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម ១៨ឆ្នាំ សរុបប្រមាណជាង១៨ម៉ឺននាក់ នៅតាមបណ្ដាក្រុង-ស្រុកទាំង១៤ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដោយមិនទាន់គិតពីកុមារនិងយុវវ័យ(នៅក្រៅប្រព័ន្ធ)។ មកដល់ពេលនេះ កុមារនិងយុវវ័យ…